Paris Peace Accords 23 Oct. 1991

Tuesday, April 19, 2016

មន្ត្រី​ អាមេរិក​ និង​កម្ពុជា​ ថា, ព្រៃឡង់ នៅ​តែ​ ប្រឈម ​នឹង​ការ​ គំរាម​កំហែង ​«ខ្លះៗ» | US, Cambodian officials say, Prey Lang still encountering "some" threats

មន្ត្រី​ អាមេរិក​ និង​កម្ពុជា​ ថា, ព្រៃឡង់ នៅ​តែ​ ប្រឈម ​នឹង​ការ​ គំរាម​កំហែង ​«ខ្លះៗ»

លោក​ ឯកអគ្គរដ្ឋទូត​ សហរដ្ឋ អាមេរិក William Heidt ​និង​លោក ​សាយ សំអាល់ ​រដ្ឋមន្ត្រី​ ក្រសួង​ បរិស្ថាន​ កម្ពុជា​ បាន​ឲ្យ​ដឹង​ ថា, ​ព្រៃ​នេះ ​នៅ​ប្រឈម​ នឹង​ការ​ គំរាម​កំហែង​ ខ្លះ។
 
លោក​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក William Heidt លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ រួម​ដំណើរ​ដោយ​តំណាង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហើយ​និង​មន្ត្រី​រដ្ឋាភិបាល​មកពី​ក្រសួង​បរិស្ថាន​ ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​រុក្ខា ​ប្រមាញ់ ​និង​នេសាទ​ បាន​ជិះ​ឧទ្ធម្ភាគចក្រ​រួម​គ្នា ដើម្បី​ពិនិត្យ​មើលព្រៃ​ឡង់ដែល​មាន​ទំហំ​ជាង​៣០​ម៉ឺន​ហិកតា​ ដែល​នឹង​ត្រូវ​ដាក់​ជា​តំបន់​អភិរក្ស កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
លោក ​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក William Heidt លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ រួម​ដំណើរ​ដោយ​តំណាង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​ អន្តរជាតិ ហើយ​និង​មន្ត្រី​រដ្ឋាភិបាល​មកពី​ក្រសួង​បរិស្ថាន​ ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​រុក្ខា ​ប្រមាញ់ ​និង​នេសាទ​ បាន​ជិះ​ឧទ្ធម្ភាគចក្រ​រួម​គ្នា ដើម្បី​ពិនិត្យ​មើលព្រៃ​ឡង់ដែល​មាន​ទំហំ​ជាង​៣០​ម៉ឺន​ហិកតា​ ដែល​នឹង​ត្រូវ​ដាក់​ជា​តំបន់​អភិរក្ស កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
ក្រោយ​បាន​ ជិះ​ឧទ្ធម្ភាគចក្រ​ ពិនិត្យ ​ព្រៃឡង់​ ដែល​នឹង​ត្រូវ​ ដាក់​ជា​តំបន់​ អភិរក្ស, ​លោក​ ឯកអគ្គរដ្ឋទូត​ សហរដ្ឋ អាមេរិក William Heidt ​និង​លោក ​សាយ សំអាល់ ​រដ្ឋមន្ត្រី​ ក្រសួង​ បរិស្ថាន​ កម្ពុជា​ បាន​ឲ្យ​ដឹង ​ថា, ​ព្រៃ​នេះ ​នៅ​ប្រឈម ​នឹង​ការ​គំរាម​កំហែង ​ខ្លះ។

នេះ ​គឺ​ ជា​លើក​ ទី​មួយ​ហើយ​ ដែល​ឯកអគ្គរដ្ឋទូត​ សហរដ្ឋ​ អាមេរិក ​និង​តំណាង​ ទីភ្នាក់ងារ​ សហរដ្ឋ​ អាមេរិក​ សម្រាប់ ​ការ​អភិវឌ្ឍ​ អន្តរជាតិ, ហើយ ​​មន្ត្រី ​រដ្ឋាភិបាល ​មកពី​ក្រសួង​ បរិស្ថាន ​និងរដ្ឋបាល​ ព្រៃឈើ ​នៃ​ក្រសួង ​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ​ បាន​ជិះ​ ឧទ្ធម្ភាគចក្រ ​រួម​គ្នា ដើម្បី​ ពិនិត្យ​មើល ព្រៃ​ឡង់ ដែល​មាន ​ទំហំ ​ជាង​ ៣០​ម៉ឺន ​ហិកតា។​

ក្រោយ ពី​ការ​មើល​ ពី​លើ ​ឧទ្ធម្ភាគចក្រ​ អស់​ពេល​ មួយ​ព្រឹក ​នៅ​ថ្ងៃ​ច័ន្ទ​ នេះ, លោក​ William Heidt ​និង​លោក ​សាយ សំអាល់ បាន​ប្រាប់​ អ្នក​យក​ព័ត៌មាន​ ដែល​ប្រជ្រៀត​គ្នា​ នៅ​ផ្លូវ​ដើរ​ ដ៏​តូច​ ក្នុង​សណ្ឋាគារ​ Sofitel Phnom Penh ​អំពី​សារៈសំខាន់ ​នៃ​ការ​អភិរក្ស​ ព្រៃ​ឡង់​ និង​ការគំរាម​កំហែង ​ដែល​លោក​ ទាំង​ពីរ​ បាន​ឃើញ​ ពី​លើ​ឧទ្ធម្ភាគចក្រ។​

«ពេល​យើង ​ទៅ​ដល់​ភ្លាម, ​យើង ​ឃើញ​ព្រៃ​នេះ​ គង់វង្ស​ល្អ​ នៅ​ផ្នែក​កណ្ដាល​ ​តែ​ យើង ​ក៏​ឃើញ​ ការ​គំរាម​កំហែង ​ដល់​ព្រៃ​ នេះ​ដែរ,​ ជាពិសេស ​នៅ​គែម​ ភាគ​ខាង​ត្បូង​ ដែល​ព្រៃ ​ជាច្រើន​ បាន​បាត់បង់»

ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
ទិដ្ឋភាព ​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)

ទាក់ទង​បញ្ហា​នេះ​ លោក​ សាយ សំអាល់ និយាយ​ថា ​រដ្ឋាភិបាល​ក៏​ត្រូវ​យក​ដី​ដែល​ប្រជា​ពល​រដ្ឋ​បាន​បោះបង់ ​ឬ​លក់​ឲ្យ​អ្នក​មក​ពី​តំបន់​ផ្សេងៗ។

ក្រៅ​ពី​នេះ​ លោក​ថា រដ្ឋ​ក៏​នឹង​ទប់ស្កាត់​ការ​បន្ត​ទន្ទ្រាន​ដី​ធ្វើ​ចម្ការ​ក្នុង​តំបន់​ព្រៃឡង់​តទៅ​ទៀត​ដែរ។

លោក​រដ្ឋមន្ត្រី​ បាន​បន្ថែម​ថា ​ការ​អភិរក្ស​ព្រៃ​ឡង់​ ទាមទារ​ការ​ជួយ​ជ្រោមជ្រែង​ទាំង​អស់​គ្នា ​រួម​ទាំង​អ្នក​យក​ព័ត៌មាន​ផង​ដែរ ព្រោះ​ព្រៃ​នេះ​ជា​របស់​ប្រជា​ជន​កម្ពុជា​ទាំង​មូល។

«តំបន់​ហ្នឹង​ ក៏​មាន​ ការ​កាប់​ទន្ទ្រាន, ​ កាប់​ទន្ទ្រាន យក​ដី ​ពី​សំណាក់​ ប្រជា​ពលរដ្ឋ​។  ហ្នឹង​ ជា​បញ្ហា។  ហើយ​ អង្គការ​ សង្គម​ស៊ីវិល ​ក៏​ត្រូវ​ ដូច​គ្នា​ដែរ​ ត្រូវ​ ថា,​ ពន្យល់​មនុស្ស​ ទាំងអស់ ​ថា, ​កាតព្វកិច្ច​ របស់ ​ប្រជាជន​ ជា​ស្អី?  កាតព្វកិច្ច​ របស់ ​រដ្ឋ​ជា​ស្អី​ ក្នុង​ការ​អភិរក្ស​ ទាំងអស់​គ្នា? ​ រឿង​នេះ ​សូម​ ជម្រាប​ ថា,​ មិនមែន​ ជា​បញ្ហា​ សាមញ្ញ​ទេ; ជា​រឿង​លំបាក។​  យើង​ ទាំង​អស់​គ្នា​ ត្រូវ​ ធ្វើការ​ ទាំងអស់​គ្នា»

ទោះ​ជា​យ៉ាងណា​ក្ដី​ លោក ​តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​វេទិកា​មិន​មែន​រដ្ឋាភិបាល​ឬ NGO Forum ​ បាន​និយាយ​ថា ប្រជា​ពលរដ្ឋ​ដែល​មន្ត្រី​រដ្ឋាភិបាល​ច្រើន​បន្ទោស​ពី​បទ​កាប់​ព្រៃ​ ឬ​ទន្រ្ទាន​ដី​ព្រៃ​នោះ​ ភាគ​ច្រើន​គឺ​ត្រូវ​បាន​ឈ្មួញ​ប្រើប្រាស់ ហើយ​ពួក​គាត់​បម្រើ​ឈ្មួញ ព្រោះ​មុខ​របរ​របស់​គាត់ ​ត្រូវ​បាត់​បង់​ដោយ​សារ​សម្បទាន​ព្រៃឈើ​ និង​ដី​សម្បទាន​សេដ្ឋកិច្ច។

«អញ្ចឹង​ បើ​សិន​ យើង ​បិទ​ការ ​កាប់​ឈើ​ អនាធិបតេយ្យ​ ក្រុម​ឈ្មួញ​ មួយ​ចំនួន​ ដែល​គាត់​ យក​ផល​ប្រយោជន៍​ បក្ខពួក​... ត្រូវ​ បង្ក្រាប​ បាន​អនុវត្ត​ច្បាប់ ​ប្រកប​ ដោយ​ប្រសិទ្ធភាព, ហើយ ​ក្រុម​អស់​ហ្នឹង ត្រូវ​ ដក​ថយ​ ខ្ញុំ​ ជឿ​ជាក់​ ថា, ​ប្រជាជន ​គ្រាន់​តែ​ ជា​ផ្នែក​មួយ,​ គ្រាន់តែ ​ជា​ដៃ​មួយ ​ដែល​អ្នក​ ផ្សេងៗ​ ប្រើប្រាស់»

លោក​ តឹក វណ្ណារ៉ា​ បាន​បន្ត​ថា​ រដ្ឋាភិបាល​គួរ​ផ្ដល់​សិទ្ធិ​ពេញលេញ​ឲ្យ​សហគមន៍​ការ​ពារ​ព្រៃឈើ​ក្នុង​ការ​ ទទួល​បាន​អនុផល​ព្រៃឈើ​ប្រកប​ដោយ​និរន្តរ​ភាព។ ការ​ធ្វើ​ដូច្នេះ​ ពួកគាត់​នឹង​ក្លាយ​ជា​សេនាធិការ​មូលដ្ឋាន​ការពារ​ព្រៃឈើ​យ៉ាង​មាន​ ប្រសិទ្ធភាព​ ដែល​ជា​ការ​ការពារ​ប្រយោជន៍​សម្រាប់​ជីវភាព​របស់​ពួក​គាត់​ផង​ដែរ។

ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
ទិដ្ឋភាព ​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)

លោក William Heidt​ ក៏​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​ថា ​វត្តមាន​របស់​មន្ត្រី​មកពី​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដូច​ជា​លោក​ សក់ សេដ្ឋា ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ លោក​ ឆេង គឹមស៊ុន​ អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ គឺ​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​អភិរក្ស​ព្រៃឡង់។

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិករូប​នេះ និយាយ​ថា​ ព្រៃ​ឡង់​ ដែល​ឋិត​នៅ​ក្នុង​ខេត្ត​ក្រចេះ ​ស្ទឹងត្រែង​ ព្រះវិហារ ​និង​កំពង់ធំ​ ចាំបាច់​ត្រូវ​អភិរក្ស​ឲ្យ​បាន​ល្អ ដែល​រួមមាន​ព្រៃឈើ​ និង​ជីវចម្រុះ​ជាដើម។

​«ពេល​យើង​ ជិះ​ឧទ្ធម្ភាគ ចក្រ​នៅ​លើ ​ព្រៃឡង់ ​ឃើញ​ព្រៃ​ច្រើន​ គីឡូម៉ែត្រ​ គ្រប់​ទិស​ វា ​ធ្វើ​ឲ្យ​ខ្ញុំ​ ចាប់​អារម្មណ៍​ ថា, ​ការពារ​ព្រៃ​នេះ​ គឺ​ ពិត​ជា​កិច្ចការ​ មាន​តម្លៃ​ណាស់​ ដែល​យើង​ ត្រូវ​ ប្រឹងប្រែង។  ​ដូច្នេះ យើង​ មាន​មោទនភាព ​ដែល​យើង ​បាន​រក​ឃើញ​ វិធី​ ជួយ​គម្រោង​នេះ, ​ហើយ​ យើង ​នឹង​បន្ត​ ការ​គាំទ្រ​នេះ»

លោក​ សាយ ​សំអាល់​ បាន​ឲ្យ​ដឹង​ថា​ លោក​នឹង​បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ចុង​ក្រោយ​ពី​គ្រប់​ភាគី​ រួម​ទាំង​សហគមន៍​ការពារ​ព្រៃ​ឡង់​ផង​ មុន​នឹង​លោក​ស្នើ​ច្បាប់​ទៅ​គណៈ​រដ្ឋមន្ត្រី​ដើម្បី​សុំ​ការ​អនុម័ត​ផែនការ​ យុទ្ធសាស្ត្រ​អភិរក្ស​ព្រៃ​ឡង់។

លោក​រដ្ឋ​មន្ត្រី​បរិស្ថាន​រូប​នេះ ​និយាយ​ថា ​ការ​ត្រួត​ពិនិត្យ​ព្រៃ​ឡង់​តាម​ឧទ្ធម្ភាគចក្ររូម​គ្នា​នេះ ​នឹង​ជួយ​កាត់​បន្ថយ​ការ​យល់​ខុស​គ្នា​អំពី​ព្រៃ​ឡង់​ដ៏​ធំ​នេះ។​

លោក​ សាយ ​សំអាល់ ឲ្យ​ដឹង​ថា​ ក្រសួង​របស់​លោក ​បាន​ប្រគល់​ដី​សម្បទាន​ឲ្យ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ រី​ឯ​ដី​អភិរក្ស​ និង​ដី​មិនទាន់​កំណត់​ថា ​ជា​ដី​អភិរក្ស​ ត្រូវ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិស្ថាន។​

លោក​បន្ថែម​ថា ​ការ​អភិរក្ស​ព្រៃឈើ ​នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា ​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​អង្គការ​សហប្រជាជាតិ ​និង​សហគមន៍​អន្តរជាតិ​ជា​ថ្នូរ​នឹង​ឥណទាន​កា​បោន។

ឥណទាន​កា​បោន​ គឺ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​រក្សា​ព្រៃឈើ​ទុក សម្រាប់​ស្រូប​ឧស្ម័ន​កាបូនិក​ និង​បញ្ចេញ​អុកស៊ីហ្សែន​ទៅ​ក្នុង​បរិយាកាស​វិញ៕



No comments:

Post a Comment