Paris Peace Accords 23 Oct. 1991

Monday, April 11, 2016

[Vietnamization] តំណាងរាស្រ្ត​ សង្រ្គោះជាតិ លោក អ៊ុំ សំអាន ត្រូវ បានចាប់ខ្លួន នៅខេត្ត សៀមរាប | CNRP Parliamentarian arrested in Siem Reap

តំណាងរាស្រ្ត​ សង្រ្គោះជាតិ លោក អ៊ុំ សំអាន ត្រូវ បានចាប់ខ្លួន នៅខេត្ត សៀមរាប

VOD / វីអូឌី | ១១ មេសា ២០១៦


​  តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន(រូបថតពីហ្វេសប៊ុក)

តំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិ មណ្ឌល សៀមរាប លោក អ៊ុំ សំអាន ដែល​សកម្ម​ នឹង​បញ្ហា​ ព្រំដែន ត្រូវ​ បាន​ចាប់ខ្លួន ​នៅ​យប់ រំលងអធ្រាត្រនេះ ក្នុងខេត្ត សៀមរាប។

លោក អ៊ុំ សំអាន បានវិល ត្រឡប់ មកប្រទេស កម្ពុជា​​វិញ កាលពី​ព្រឹក ​ថ្ងៃ​អាទិត្យ​ ក្រោយ ពីលោក​ បាន​ចំណាយ​​ពេល​ ជាង​៧ខែ នៅក្រៅប្រទេស នៅពេល​ បញ្ហា​ ការ​ផ្ទៀងផ្ទាត់​ ផែន​ កំពុង ឡើងកម្តៅ​ និងស្រប​ពេល ​លោក ​ត្រូវ​ បាន​ប្រធាន ​រដ្ឋសភា​ លោក សំរិន ដាក់ទណ្ឌកម្ម​ មិន​​ឲ្យ ចូល​រួម​ប្រជុំ​ សភា ពេញអង្គ​ ចំនួន​ ១៥ដង។

មុន​ពេល​ ចាប់ខ្លួន, ​លោក អ៊ុំ សំអាន សមត្ថកិច្ច​ បាន​ឃាត់ខ្លួន ​និង​ឡោម​ព័ទ្ធផ្ទះ​ របស់​ អនុប្រធាន ​គណៈ​កម្មាធិការ ប្រតិបត្ត​ខេត្ត របស់​ គណបក្ស ​សង្រ្គោះជាតិ​ និងជាសមាជិក ក្រុមប្រឹក្សា ​ខេត្ត​​ លោក សុខ គឹមសេង

លោក សុខ គឹមសេង ប្រាប់វីអូឌី នៅយប់ អធ្រាត្រនេះ ​​ថា, ​លោក​ ត្រូវ បានប៉េអឹម ​​ប្រមាណ​ ៤០នាក់​ មកព័ទ្ធផ្ទះ ​នៅម៉ោ​ង ​ប្រមាណ​ ៩យប់, ហើយ​ សាកសួរ ព័ត៌មាន ពី​លោក អ៊ុំ សំអាន។  លោក ​បន្ត​ថា​, សមត្ថកិច្ច​ បាន​បង្ហាញ រូបថត​ របស់​លោក អ៊ុំ សំអាន និង​សួរ​ ពីការ ស្នាក់នៅ​ របស់ ភ្ញៀវ។  លោក​ បញ្ជាក់បន្ថែម​ ថា, ​នៅ​ម៉ោង​ ប្រមាណ ​១២ និង​៤៥នាទី សមត្ថកិច្ច​ បាននាំខ្លួនលោក​ ទៅ​ស្នងការខេត្ត ដោយ​ពុំបាន និយាយអ្វី ទាំងអស់, ហើយ​​ បញ្ជូន មកផ្ទះវិញ ភ្លាមៗ។

លោក​បន្ត​ថា​នៅ​​ពេលមកដល់ផ្ទះវិញ ជំនួយ​ការរបស់​លោក អ៊ុំ សំអាន បានហៅទូរស័ព្ទ​មកថាលោក អ៊ុំ សំអាន ត្រូវ​បាន​ចាប់ខ្លួន​។​

បើតាម លោក សុខ គឹមសេង លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន​នៅ​ម៉ោង​ជិត​១យប់ នៅ​ម្តុំផ្សារ​កណ្តាល នៅពេល​លោក​ចុះដកលុយនៅទូរអេធីអឹមរបស់ធនាគារ។

ចំណែក​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ បាន​សរសេរ​នៅ​លើហ្វេសប៊ុក​របស់​លោក​នៅ​រំលងអធ្រាត្រ​ថា​លោក អ៊ុំ សំអាន ត្រូវ​បាន​ឃាត់ខ្លួន​ពីសំណាក់​នគរបាលស្លៀកពាក់ស៊ីវិលនៅពេលលោក​កំពុង​ ដកលុយពីទូរអេធីអឹមធនាគារកាណាឌីយ៉ា នៅ​លើ​ផ្លូវស៊ី​សុវត្ថា ម្តុំផ្សារចាស់ សង្កាត់ស្វាយ​ដង្គំ ក្រុងសៀមរាប។

វីអូឌីមិនទាន់អាចទាក់ទងសមត្ថកិច្ច​ដើម្បីសុំការឆ្លើយ​តប​បានភ្លាមៗនៅឡើយទេ
​មុនពេលចាប់ខ្លួន​ លោក អ៊ុំ សំអាន ប្រាប់វីអូឌី​ថាលោក​មិនភ័យ​ខ្លាចនឹង​ការ​ចាប់ខ្លួននោះទេ។ កន្លងទៅ ​រដ្ឋាភិបាលព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ប្រឆាំងនឹង​និយាយ​ថា​រដ្ឋាភិបាល ​ប្រើប្រាស់ផែនទីក្លែង​ក្លាយ។ លោក អ៊ុំ សំអាន ត្រូវ​បាន​លើកឡើង​ថា​ជា​មនុស្ស​ម្នាក់​អាច​រដ្ឋាភិបាល​ចាត់វិធានការ។​

លោក អ៊ុំ សំអាន ឲ្យ​ដឹង​ទៀត​ថា​​លោក​នឹង​បន្ត​សិក្សា​បញ្ហាព្រំដែន​ជាមួយ​ប្រជា​ពលរដ្ឋ​ ខ្មែរ​នៅក្រៅប្រទេស ដោយ​លោក​ថា​ការងារ​នេះ​នឹង​បញ្ចប់​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់​ថា​លោក​នឹង​ស្នើ​ឲ្យ​មាន​ការ​សើរើ​បញ្ហាព្រំដែន​ឡើង​វិញ ប្រសិន​បើ​គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​ការ​បោះឆ្នោត។​

លោក​មានប្រសាសន៍ថា៖ គ្រាន់តែសិក្សាពីបច្ចេកទេស​ទាក់ទង​នឹង​ បញ្ហាព្រំដែននិងឯកសារផ្សេងៗដែលទាក់ទង​នឹង​បញ្ហា ​ដើម្បីត្រៀមខ្លួន​នៅ​ពេលដែល​គណបក្ស​ឈ្នះឆ្នោត​ឆ្នាំ​២០១៨ យើង​នឹង​អាច​សើរើការបោះបង្គោល​ព្រំដេន​ជាមួយវៀតណាម។ លោក​បញ្ជាក់​ថា​ឯកសារ​ទាំងនោះ លោក​​បានមកពីក្នុងស្រុកនិងក្រៅស្រុក​ នៅពេល​លោក​ស្នាក់នៅក្រៅប្រទេស ​រួមមានពីប្រទេស​បារាំង សហរដ្ឋ​អាមេរិក បណ្ណាល័យសភាអាមេរិកនិង​អង្គការ​​សហប្រជាជាតិជាដើម។​

កន្លងទៅ ប្រធានគណៈកម្មាធិការកិច្ច​ការ​ព្រំដែនកម្ពុជា​ លោក វ៉ា គឹមហុង បានអះអាង​ថា​លោក អ៊ុំ សំអាន បាន​​ញុះញង់​ឲ្យ​មាន​អស្ថិរភាពសង្គមនិង​មិន​អាច​អត់​ឱន​បាន​នោះទេ​៕


No comments:

Post a Comment