Paris Peace Accords 23 Oct. 1991

Saturday, April 2, 2016

[Vietnamization] Sam Rainsy [editorial in The Cambodia Daily]: ខ្លឹមសារ នៃលិខិត របស់ខ្ញុំ ចុះផ្សាយ ថ្ងៃនេះ ក្នុងកាសែត ខេមបូឌា ដេលី | The communist Republic and King Norodom Sihanouk


សម រង្សីុ ជាមួយ សម្តេចព្រះនរោត្តម សីហនុ / Sam Rainsy with King Norodom Sihanouk.

ប៉ែន សុវណ្ណ / Pen Sovann
ហេង សំរិន / Heng Samrin
០២ មេសា ២០១៦ / 02 April 2016 – The communist Republic and King Norodom Sihanouk

ខ្លឹមសារ នៃលិខិត របស់ខ្ញុំ ចុះផ្សាយ ថ្ងៃនេះ ក្នុងកាសែត ខេមបូឌា ដេលី (Cambodia Daily)៖ 

សាធារណរដ្ឋ ប្រជាមានិត កម្ពុជា បានសម្លាប់ សម្តេចព្រះ នរោត្តម សីហនុ តាមផ្លូវ ចិត្ត និងផ្លូវ នយោបាយ កាលពីឆ្នាំ១៩៧៩។

ហេង សំរិន អត់មាន សិទ្ធិអ្វី ប្តឹងខ្ញុំទេ។  បើ មាននរណា ម្នាក់ អាចមានសិទ្ធិ ប្តឹងខ្ញុំ គឺ ប៉ែន សុវណ្ណ ឯណោះទេ ដែលជាបិតា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។  ប៉ែន សុវណ្ណ នេះ ជានាយក រដ្ឋមន្ត្រី មុនគេ ក្នុងរបប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា, ហើយ ជាអគ្គលេខាធិការ គណបក្ស ប្រជាជន បដិវត្តន៍ កម្ពុជា ដែលជាឪ គណបក្ស ប្រជាជន កម្ពុជា សព្វថ្ងៃ។  រហូត មកដល់ ចុងឆ្នាំ ១៩៨១, ប៉ែន សុវណ្ណ មានតំណែង និងតួនាទី ធំជាងគេ បង្អស់ ក្នុងរបប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ដែលបន្តុបឡើង ដោយកងទ័ព យួន ឈ្លានពាន នៅដើមឆ្នាំ ១៩៧៩។  បើ ប៉ែន សុវណ្ណ មិនជំទាស់ ពីអ្វី ដែលខ្ញុំ បានលើកឡើង នោះទេ, គ្មាន នរណា អាចជំទាស់ បានទេ។ 


តាមការពិត របប សាធារណរដ្ឋ ប្រជាមាណិត កម្ពុជា បានវាយប្រហារ, ជេរប្រមាថ, និងមួលបង្កាច់ សម្តេចព្រះ នរោត្តម សីហនុ យ៉ាងធ្ងន់ធ្ងរ បំផុត មុននឹងធ្វើ ឃាតព្រះអង្គ តាមផ្លូវ ចិត្ត និងផ្លូវ នយោបាយ តាមរយៈ ការប្រកាស សាធារណរដ្ឋ (កម្ចាត់ស្តេច) របស់ ពួកគេ កាលពីឆ្នាំ ១៩៧៩។

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5
 

No comments:

Post a Comment