Paris Peace Accords 23 Oct. 1991

Monday, May 2, 2016

តុលាការ​ បញ្ជូន ​មន្ត្រី​ សិទ្ធិ​មនុស្ស​ ៤​នាក់ ​និង​មន្ត្រី​ គ.ជ.ប. ​ម្នាក់ ​ទៅ​ឃុំ​ខ្លួន​ បន្ត​ នៅ ACU | Court sends ADHOC, NEC officials back to ACU for further detention

តុលាការ​ បញ្ជូន ​មន្ត្រី​ សិទ្ធិ​មនុស្ស​ ៤​នាក់ ​និង​មន្ត្រី​ គ.ជ.ប. ​ម្នាក់ ​ទៅ​ឃុំ​ខ្លួន​ បន្ត​ នៅ ACU

RFA / វិទ្យុ អាស៊ី សេរី |១ ឧសភា ២០១៦

 

នី ចរិយា និង​មន្ត្រី​អាដហុក ៤​រូប ២០១៦ ៨៥៥ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បញ្ជូន​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូប​ពី​ឆ្វេង​ទី​២) និង​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក (ADHOC) ៤​នាក់​ទៀត​ទៅ​ឃុំ​ខ្លួន​បន្ត​នៅ ACU នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
ឡាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បញ្ជូន​មន្ត្រី​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang
សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ស្រែក​មុខ​តុលាការ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya
សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ស្រែក​មុខ​តុលាការ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya
សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ស្រែក​មុខ​តុលាការ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang
សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ស្រែក​មុខ​តុលាការ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya

សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ស្រែក​មុខ​តុលាការ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang

សាលា​ដំបូង​ រាជធានី​ ភ្នំពេញ បញ្ជូន ​មន្ត្រី​ សិទ្ធិ​មនុស្ស​ អាដហុក ៤​រូប និង​មន្ត្រី គ..ប. ១​រូប ទៅ​ឃុំ​ខ្លួន​ បន្ត​ នៅ​អង្គភាព​ ប្រឆាំង​ អំពើ​ ពុក​រលួយ បន្ទាប់ ​ពី​សាកសួរ​ នៅ​តុលាការ​ ពេញ​មួយ​ថ្ងៃ ​នៃ​ថ្ងៃ​ ទី​១ ឧសភា ដើម្បី​ បន្ត​ នីតិវិធី​ សាកសួរ​ នៅ​ថ្ងៃ​ច័ន្ទ ទី​២ ឧសភា។

មេធាវី​ ការពារ​ក្ដី​ ឲ្យ​អគ្គលេខាធិការ ​រង គ..ប. លោក នី ចរិយា ក្នុង​ចំណោម​ មេធាវី​ ផ្សេង​ទៀត គឺ​ លោក សំ សុខគង់ ប្រាប់​វិទ្យុ​ អាស៊ី សេរី នៅ​ថ្ងៃ​ ទី​១ ឧសភា ថា, ព្រះរាជអាជ្ញា​ សួរ​កូន​ក្ដី​ របស់​ លោក ភាគ​ច្រើន​ ជា​សំណួរ​ ដាក់​បន្ទុក។  លោក​ ថា, កូន​ក្ដី​ របស់​លោក​ ឆ្លើយ​បដិសេធ​ រាល់​សំណួរ​ ដែល​ចោទ​ប្រកាន់, ហើយ​ សំណួរ​ ភាគ​ច្រើន​ របស់ ​ព្រះរាជអាជ្ញា គឺ​ ទាក់ទង​ នឹង​អំពើ ​ពុក​រលួយ។  លោក​ បន្ត​ថា, តុលាការ​ មិន​ទាន់ ​ចោទ​ប្រកាន់ ​កូន​ក្ដី​ លោក​ នៅ​ឡើយ, ហើយ​ តុលាការ​ នឹង​បន្ត​ រហូត ​ដល់​ពេល​ល្ងាច។

អង្គភាព​ ប្រឆាំង​ អំពើ​ ពុក​រលួយ បាន​បញ្ជូន​ មន្ត្រី​ អាដហុក ៤​រូប និង​មន្ត្រី គ..ប. ១​រូប​ ទៅ​ដល់​សាលា​ដំបូង​ រាជធានី ​ភ្នំពេញ នៅ​ម៉ោង ​ប្រមាណ ៨ និង ២០​នាទី ព្រឹក​ថ្ងៃ​អាទិត្យ នេះ ក្រោយ​ទទួល​ សំណុំ​រឿង ​ពី​អង្គភាព ​ប្រឆាំង ​អំពើ​ ពុក​រលួយ (ACU)។  ថ្ងៃ​ទី​១ ឧសភា ជា​ថ្ងៃ​ ឈប់​សម្រាក​ អបអរ​ទិវា​ ពលកម្ម​ អន្តរជាតិ។

ចំណែក​នៅ​ខាង​ក្រៅ​របង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្រុម​សមត្ថកិច្ច​ប្រដាប់​ដោយ​ដំបង និង​ខែល រារាំង និង​រុញ​ច្រាន​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ដែល​គាំទ្រ​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប. ស្រែក​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​លើក​ហេតុផល​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​រំខាន​ដល់​ការ​សាកសួរ​របស់​តុលាការ។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អ្នក​តវ៉ា​នៅ​តែ​ស្រែក​សុំ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​អ្នក​ទាំង ៥​នាក់ ដោយ​ពួក​គេ​អះអាង​ថា អ្នក​ពុក​រលួយ​គឺ​ជា​អ្នក​មាន​អំណាច មិន​មែន​មន្ត្រី​សង្គម​ស៊ីវិល​ទេ។

កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣០ មេសា តុលាការ​បាន​បញ្ជូន​អ្នក​ទាំង ៥​នាក់​ត្រឡប់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ​ភ្លាមៗ ក្រោយ​បញ្ជូន​ទៅ​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

អ្នក​ទាំង ៥​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់ រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ជា​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា។


មន្ត្រី​អាដហុក ៤​នាក់ នី ចរិយា ៦២០
ពី​ឆ្វេង៖ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។ RFA

អ្នក​ទាំង ៥​នាក់​នេះ ត្រូវ​ បាន​អង្គភាព ​ប្រឆាំង ​អំពើ​ ពុក​រលួយ ឃាត់​ខ្លួន​ ពី​ម៉ោង ៨​យប់ ថ្ងៃ​ទី​២៨ ខែ​មេសា ពាក់ព័ន្ធ​ នឹង​ពី​អំពើ​ ពុក​រលួយ។  ប្រធាន​ អង្គភាព​ ប្រឆាំង​ អំពើ​ ពុក​រលួយ លោក ឱម យ៉ិនទៀង មិន​ បាន​បញ្ជាក់​ អំពី​ បទ​ចោទ​អ្វី​ ជាក់លាក់ ​នោះ​ទេ, តែ​ លោក ​អះអាង​ ថា, អ្នក​ទាំង​នោះ ​មាន​ចំណុច​ ជាប់​ពាក់ព័ន្ ធ​នឹង​អំពើ​ ពុក​រលួយ។

សូម ​ស្ដាប់ ​អ្នក​យក​ព័ត៌មាន ​នៃ​វិទ្យុ​ អាស៊ី សេរី លោក ថា កិត្យា រាយការណ៍​ ព័ត៌មាន​នេះ និង​បទសម្ភាសន៍ ​រវាង ​លោក ម៉ម មុនីរតន៍ ជាមួយ ​អ្នក​គ្រប់គ្រង​ បច្ចេកទេស​ ការិយាល័យ​ ស៊ើប​អង្កេត​ នៃ​អង្គការ ​សិទ្ធិ​មនុស្ស​ លីកាដូ (LICADHO) លោក អំ សំអាត ដូច​ត​ទៅ៖



No comments:

Post a Comment