អ្នកបឹងកក់ ថា នៅតែ បន្តទាមទារ សិទ្ធិសេរីភាព សម្រាប់ យុទ្ធនាការ ថ្ងៃច័ន្ទ ពណ៌ខ្មៅ
RFA / វិទ្យុ អាស៊ី សេរី | ២២ ឧសភា ២០១៦
ក្រុមអ្នកតស៊ូមតិក្នុងរឿងដីធ្លីនៅតំបន់បឹងកក់ បញ្ជាក់ជំហរថា ពួកគេនៅតែបន្តទាមទារសិទ្ធិសេរីភាពសម្រាប់យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ក្នុងការជំរុញឲ្យមានការដោះលែងបុគ្គលិកអង្គការអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរងនៃ គ.ជ.ប. ១រូប។
អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ឲ្យដឹងនៅថ្ងៃទី២២ ឧសភា ថា ពួកគាត់នឹងនៅតែចេញធ្វើយុទ្ធនាការដូចសប្ដាហ៍មុនៗដដែលពុំមានការប្រែប្រួលឡើយ។ អ្នកស្រីបន្តថា ប្រសិនបើពួកគាត់ត្រូវអាជ្ញាធរចុះទប់ស្កាត់ទៀត គឺពួកគាត់នឹងសម្ដែងការកាន់ទុក្ខ និងជំរុញឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប នៅក្នុងសហគមន៍របស់ពួកគាត់តែម្ដង។
ជុំវិញរឿងនេះដែរ នៅថ្ងៃទី២២ ឧសភា អង្គការខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ (LICADHO) គ្រោងនឹងចេញរបាយការណ៍របស់ខ្លួនពាក់ព័ន្ធនឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះដែរ។
ទាក់ទង នឹងបញ្ហានេះ សូម ស្ដាប់ បទសម្ភាសន៍របស់លោក ម៉ម មុនីរតន៍ ជាមួយលោក អំ សំអាត ពីជំហររបស់អង្គការសង្គមស៊ីវិល ថាតើគេនៅតែបន្តធ្វើយុទ្ធនាការនេះឬយ៉ាងណា?
No comments:
Post a Comment