តុលាការ សម្រេច បញ្ជូនមន្ត្រី អាដហុក និងគ.ជ.ប. ទៅឃុំខ្លួន បណ្ដោះអាសន្ន នៅពន្ធនាគារ
RFA / វិទ្យុ អាស៊ី សេរី | ២ ឧសភា ២០១៦
ខណៈការសាកសួរបានបញ្ចប់ដែលធ្វើឡើងអស់ពេលរយៈពេល២ថ្ងៃ នេះ សម្រែកទាមទាររកយុត្តិធម៌កក្រើកឡើងកាន់តែខ្លាំង នៅពេលដែលចៅក្រមនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រៀបបញ្ជូនអ្នកទាំង៥ ទៅឃុំខ្លួន នៅល្ងាចថ្ងៃទី២ ឧសភា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងពីព្រឹកមិញថា តំណាងអយ្យការចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប រួមមានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ ក្រមព្រហ្មទណ្ឌ ចំណែកអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា និងមន្ត្រីអង្គការសហប្រជាជាតិ លោក សឺន សាលី ត្រូវបានតុលាការពីបទសមគំនិតសូកប៉ាន់សាក្សី តាមមាត្រា២៩ និងមាត្រា ៥៤៨ ក្រមព្រហ្មទណ្ឌ។
ចំណែកមន្ត្រីអង្គការសហប្រជាជាតិ លោក សឺន សាលី មិនមានវត្តមានក្នុងតុលាការទេ នៅថ្ងៃនេះ ព្រោះលោកមិនបានមកឆ្លើយបំភ្លឺការកោះហៅ របស់អង្គភាពប្រឆាំងអំពើពុករលួយ ហើយអង្គភាពនេះ ថានឹងចេញដីកានាំខ្លួនលោក គ្រាន់តែមិនបានបញ្ជាក់ពេលវេលា។
មាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ បញ្ជាក់ថា បុគ្គលណាដែលប្រគល់ឲ្យសាក្សីដោយផ្ទាល់ ឬប្រយោល នូវអំណោយ ជំនូន ការសន្យា ឬអត្ថប្រយោជន៍អ្វីមួយ ដើម្បីមិនធ្វើជាសាក្សី ឬផ្ដល់សក្ខីកម្មភូតកុហក នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ ដល់១០ឆ្នាំ។
ចំណែកមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ស្ដីពីនិយមន័យនៃអ្នកសមគំនិត ត្រូវចាត់ទុកក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ចំពោះបុគ្គលណាដែលជួយសម្រួលដោយចេតនា ដល់ការប៉ុនប៉ង ឬសម្រេចបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ ដោយផ្ដល់ជំនួយ ឫការឧបត្ថម្ភរបស់ខ្លួន។ អ្នកសមគំនិតនឹងអាចត្រូវផ្ដន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវបានសម្រេច ឬបានប៉ុនប៉ង ហើយអ្នកសមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្ដន្ទាទោសដូចគ្នានឹងចារីដែរ។
មន្ត្រីសិទ្ធិមនុស្ស៤រូប និងមន្ត្រីគ.ជ.ប ១រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅមកសាកសួរតាំងពីថ្ងៃទី ២៧ ២៨ មេសាមក និងឈានដល់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៨ មេសា រួចបញ្ជូនមកតុលាការ កាលពីល្ងាចថ្ងៃទី៣០ មេសា ពាក់ព័ន្ធនឹងអំពើពុករលួយ ជុំវិញការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
អ្នកការពារព្រៃឈើ គេបាញ់ចោល ឥឡូវអ្នកការពារប្រជាជន គេដាក់គុក អ្នកការពារទឹកដី គេដាក់គុក មិនដែលឃើញ ហ៊ុន សែន ដោះស្រាយ បញ្ហាអ្វីឲ្យបានសោះ ក្រៅពី ដាក់គុក សម្លាប់ នេះហើយខ្មែរធ្វើជាយួន ចយដឹកអើយ
ReplyDelete