តុលាការ នឹងសាកសួរ មន្ត្រី អាដហុក ៤រូប និងមន្ត្រី គ.ជ.ប. មួយរូប នៅថ្ងៃ ទី១ ឧសភា
RFA / វិទ្យុ អាស៊ី សេរី | ២៩ មេសា ២០១៦
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) លោក នី ចរិយា លើកបង្ហាញដៃជាប់ខ្នោះ
ក្នុងពេលបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា
ឆ្នាំ២០១៦។ Photo provided
អ្នកនាំពាក្យ សាលាដំបូង រាជធានី ភ្នំពេញ លោក លី សុផាណា ថ្លែងប្រាប់ វិទ្យុ អាស៊ី សេរី តាមបណ្ដាញ ទំនាក់ទំនង សង្គម ថា, អយ្យការ នឹងសាកសួរ មន្ត្រី អាដហុក (ADHOC) ៤រូប និងមន្ត្រី គ.ជ.ប. ១រូប នៅថ្ងៃ ទី១ ឧសភា ក្រោយទទួល សំណុំរឿង ពីអង្គភាព ប្រឆាំង អំពើ ពុករលួយ (ACU) នៅរសៀលនេះ។
លោក លី សុផាណា បន្តថា, នេះ ជាការគោរព តាមនីតិវិធិ, ហើយ តំណាង អយ្យការ កំពុង ពិនិត្យឯកសារ សំណុំរឿងនេះ យ៉ាងល្អិតល្អន់។
នៅល្ងាច ថ្ងៃទី៣០ មេសា តុលាការ បញ្ជូនអ្នកទាំង ៥ ទៅអង្គភាព ប្រឆាំង អំពើ ពុករលួយ វិញ ភ្លាមៗ ក្រោយបញ្ជូន មកដល់ សាលាដំបូង រាជធានី ភ្នំពេញ។
មន្ត្រី សាលាដំបូង រាជធានី ភ្នំពេញ បញ្ជាក់ ថា, ការបញ្ជូន ត្រឡប់ទៅ ACU វិញនេះ គឺ ជាការផ្ញើ និងឃុំខ្លួន បន្ត មុននឹងតុលាការ បន្តនីតិវិធី សាកសួរ អ្នកទាំង ៥។
អ្នកទាំង ៥ ដែលរងការ ចោទប្រកាន់, រួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, និងអ្នកស្រី លឹម មុន្នី ជាមន្ត្រី សមាគម ការពារ សិទ្ធិមនុស្ស អាដហុក; និងអគ្គលេខាធិការ រង គ.ជ.ប. លោក នី ចរិយា។
សូម ស្ដាប់ សេចក្ដីរាយការណ៍ របស់លោក ប្រាជ្ញ ចេវ អំពី ទិដ្ឋភាព នៃការបញ្ជូន មន្ត្រី ទាំង ៥រូប មកសាលាដំបូង រាជធានី ភ្នំពេញ ទិដ្ឋភាព នៅខាងមុខ ACU និងមតិ ចូលរួម របស់ សាច់ញាតិ៖
ពីឆ្វេង៖ អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា មន្ត្រីសមាគមអាដហុក (ADHOC) លោក នី
សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត។ RFA
អ្នកទាំង ៥នេះ ត្រូវបាន ACU ឃាត់ខ្លួនពីម៉ោង ៨យប់ ថ្ងៃទី២៨ ខែមេសា ពាក់ព័ន្ធនឹងពីអំពើពុករលួយ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មិនបានបញ្ជាក់អំពីបទចោទអ្វីជាក់លាក់នោះទេ តែលោកអះអាងថា អ្នកទាំងនោះមានចំណុចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយកោះហៅអ្នកទាំង ៥នេះ មកសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ តាំងពីថ្ងៃទី២៧ និងទី២៨ ខែមេសា ហើយបានសាកសួរទាំងយប់ថ្ងៃ និងឈានដល់ការឃាត់ខ្លួន នៅម៉ោង ៨យប់ ថ្ងៃទី២៨ ខែមេសា។
ក្នុងចំណោមអ្នកដែលចូលបំភ្លឺទាក់ទិននឹងលិខិតចំហរបស់ស្រីមុំ ដែលសរសេរថា មន្ត្រីសិទ្ធិមនុស្សបង្ខំឲ្យផ្ដល់ចម្លើយក្លែងក្លាយនោះ មានតែប្រធានអង្គការសីលការ អ្នកស្រី ធីតា ឃឹះ និងអ្នកស្រីមេធាវី ទ្រី ឈូន ដែលបានត្រឡប់ទៅផ្ទះវិញ។ លោក ឱម យ៉ិនទៀង អះអាងថា អ្នកទាំងពីរផ្ដល់ចម្លើយត្រឹមត្រូវ និងធ្វើការប្រកបដោយវិជ្ជាជីវៈ និងច្បាប់របស់អង្គការ។
ចំណែកមន្ត្រីនៃការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា គឺលោក សឺន សាលី ដែលរងការចោទប្រកាន់ពីស្រីមុំ ដែរនោះ មិនបានចូលបំភ្លឺតាមការកោះហៅលើកទី១នោះ ត្រូវបានលោក ឱម យ៉ិនទៀង ថា អង្គភាពនឹងចេញលិខិតនាំខ្លួនតែម្ដង តែមិនបញ្ជាក់ពីពេលវេលាជាក់លាក់៕

Why in the world is the world letting the Viet-CPP majority regime in Phnom Penh gets their way with a carte blanche? Why?
ReplyDeleteWhy not? No one in the right mind objects tot it let alone challenges it...
Delete