Paris Peace Accords 23 Oct. 1991

Monday, May 23, 2016

ទីបំផុត អាមេរិក សម្រេច ដកទណ្ឌកម្ម លើជំនួញអាវុធ ពីវៀតណាម ដែលបាន ដាក់តំាង ពីឆ្នាំ ១៩៧៥ | US lifts arms embargo with Vietnam


 | ២៣ ឧសភា ២០១៦
(ហាណូយ)៖ អ្វីដែលវៀតណាម បានទាមទារយ៉ាងទទូចដល់សហរដ្ឋអាមេរិកកន្លងមកនោះ ឥឡូវនេះប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានសម្រេចហើយថាខ្លួនលើកលែងទណ្ឌកម្ម ចំពោះជំនួញសព្វាវុធពីប្រទេសវៀតណាមចាប់ពីពេលនេះតទៅ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។
ការសម្រេចខាងលើនេះ បានធ្វើឡើងដោយលោក អូបាម៉ា ផ្ទាល់នៅក្នុងដំណើរទស្សនកិច្ចថ្ងៃ ដំបូងមកកាន់ប្រទេសវៀតណាម ដែលនឹងមានការពិភាក្សាជាច្រើន ពាក់ព័ន្ធនឹងការគ្រោង កសាងចំណងទាក់ទងនៃប្រទេសអតីតគូសត្រូវទាំងពីរនេះ ឲ្យបានរឹងមុំា និងជិតស្និទ្ធជាងពេល ណាៗទាំងអស់៕


No comments:

Post a Comment