ក្រសួង មហាផ្ទៃ កម្ពុជា និងក្រសួង នគរបាល វៀតណាម ចុះកិច្ចព្រមព្រៀង ស្ដីពី កិច្ចសហប្រតិបត្តិការ
RFA / វិទ្យុ អាស៊ី សេរី | ១១ ឧសភា ២០១៦
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខង ជួបប្រជុំគ្នាជាមួយលោក តូ ឡឹម (To Lam) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដើម្បីចុះហត្ថលេខាលើឯកសារបំពេញបន្ថែមនៃផែនការសហប្រតិបត្តិការឆ្នាំ២០១៦។
ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងមហាផ្ទៃ លោក ប៉ោ ភក្រ្ត ថ្លែងឲ្យដឹងនៅក្រោយជំនួបនោះថា គោលបំណងនៃការជួបគ្នានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ពាក់ព័ន្ធទៅនឹងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើស សំដៅបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
លោក ប៉ោ ភក្រ្ត ឲ្យដឹងទៀតថា ក្រសួងនគរបាលវៀតណាម បានសន្យាផ្តល់ជំនួយជាសម្ភារៈ និងបច្ចេកទេសដល់នគរបាលជាតិកម្ពុជា ដើម្បីសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍។
គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោក តូ ឡឹម (To Lam) ជារដ្ឋមន្ត្រី នឹងចូលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១២ ឧសភា មុននឹងធ្វើដំណើរត្រឡប់ទៅប្រទេសវៀតណាម វិញនៅរសៀលថ្ងៃដដែល៕
No comments:
Post a Comment