Paris Peace Accords 23 Oct. 1991

Tuesday, June 21, 2016

២០១៥៖ ឆ្នាំ​ សម្លាប់​​ អ្នកការពារ បរិស្ថាន ដ៏​ច្រើន​ មិន​ធ្លាប់​មាន | 2015, year unprecedented killings of environmentalists

២០១៥៖ ឆ្នាំ​ សម្លាប់​​ អ្នកការពារ បរិស្ថាន ដ៏​ច្រើន​ មិន​ធ្លាប់​មាន

media 
រូបថត​ផ្កាយ​រណប​បង្ហាញ​ពី​ការ​កាប់​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំAmnesty

មានយ៉ាងហោច​ សកម្មជន​​​ បរិស្ថាន​​ ចំនួន​ ១៨៥​នាក់ ត្រូវ​ បាន​សម្លាប់​​ នៅ​ឆ្នាំ​២០១៥ ក្នុង​ប្រទេស​ ចំនួន​១៦ ដោយ​បុព្វហេតុ ការពារ​ ទឹក​ដី​ និង​បរិស្ថាន។  ពិត​ ជា​មិន​ ធ្លាប់​មាន​ទេ​ គិត​ចាប់​ ពី​ឆ្នាំ ​២០០២​មក, ឆ្នាំ​ ដែល​អង្គការ ក្រៅ​រដ្ឋាភិបាល​ Global Witness បាន​ចាប់​ផ្តើម ចេញ​​របាយការណ៍ ​​ស្តី​អំពី ប្រធានបទ ​នេះ​​ មក។   បើ​ ប្រៀប​ទៅ​ ឆ្នាំ​២០១៤ អត្រា សម្លាប់ ​អ្នក​ការពារ​ បិរស្ថាន ​បាន​កើន​ឡើង ​ដល់​ទៅ ៦០%​។  នេះ​ បើ​ តាម​របាយការណ៍​ របស់​ អង្គការ​ក្រៅរដ្ឋាភិបាល​ អង់គ្លេស ឈ្មោះ​ថា Global Witness។

ប្រទេស​ដែល​ គ្រោះថ្នាក់​ ជាង​គេ​ បំផុត​ គឺ​ប្រេស៊ីល និងហ្វីលីពីន។ ​ អ្នក​បរិស្ថាន ហ្វីលីពីន​ ៥៥​នាក់ ត្រូវ​ បាន​សម្លាប់ ក្នុង​នោះ ២៥​នាក់​ នៅ​តំបន់​ មិនដាណាវ ទី​ ដែល​មាន ​សម្បត្តិ​ធម្ម ជាតិ​ រ៉ែ, ធ្យូង​ថ្ម, នីគែល, ​និង​មាស ច្រើន។  នៅ​ប្រេស៊ីល ក្នុង​ឆ្នាំ​  ២០១៥ដដែល​ មាន​មនុស្ស​ ៣៣​នាក់​ បាន​ត្រូវ​ គេ ស​ម្លាប់, ហើយ​ ការការពារ​ ព្រៃ​អាម៉ាហ្ស៊ូន បាន​ក្លាយ​ ជាការ​ប្រយុទ្ធ​ ប្រឆាំង​ នឹង​ក្រុង​ ឧក្រិដ្ឋ ជន ដែល​មាន​រកស៊ីកាប់ព្រៃ​ ដោយ​មាន​ជំនួយ​ពី​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ពុករលួយ។

កូឡុំប៊ី(២៦​នាក់​ស្លាប់) ប៉េរ៉ូ (១២នាក់) នីការ៉ាហ្កាយ(១២នាក់) កុងហ្កោ(១១នាក់) ក៏​សុទ្ធ​សឹង​ជា​ប្រទេស​ក៏​គ្រោះ​ថ្នាក់​ដែរ សម្រាប់​អ្នក​បរិស្ថាន។ តួលេខ​ជាក់​ស្តែង​ទំនង​ជា​អាច​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​នេះ​ទៀត ព្រោះ​មាន​ឃាត​កម្ម​ជា​ច្រើន​ទៀត​ណាស់​ដែល​មិន​ត្រូវ​បាន​បំបិទ​មាត់។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​ Global Witness។

បើ​តាម​ប្រភព​ដដែល មួយ​ភាគ​បួន​នៃ​សំណុំ​រឿងឃាតកម្ម​​បរិស្ថាន ពាក់​ព័ន្ធ​ នឹង​គម្រោង​រុក​រង​រ៉ែ ​២០​ករណី​ស្លាប់​ ព្រោះ​បាន​តស៊ូ​ប្រឆាំង​នឹង​ផែនការ​កសិពាណិជ្ជកម្ម។​ ជន​រង​គ្រោះ​បរិស្ថាន​៣០​នាក់​ផ្សេងទៀត បាន​ស្លាប់​​ក្នុង​បុព្វហេតុក្រាញ​ននៀល​ការពារ​ព្រៃឈើ (១៥​ករណី) ឬប្រឆាំង​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គសនី (១៥​នាក់)។

របាយការណ៍​បាន​ធ្វើ​កំណត់​សម្គាល់​ពិសេស​ អំពី​ភាព​រង​គ្រោះ​ខ្លាំង​របស់ក្រុម​ជនជាតិ​ភាគ​តិច ជា​ជនជាតិ​ដើម​រស់​នៅ​តំបន់​ដាច់ស្រយ៉ាល​ខ្លាំង ដែល​តំណាង​ឱ្យ​៤០%​នៃ​ជន​រងគ្រោះ​​សរុបប្រចាំ​២០១៥។ តាំង​ពី​ជាង​២០​ឆ្នាំ​មក​ហើយ​ ដែល​អង្គការ​បាន​​បរិហារ​អំពី​ផលប៉ះពាល់​នៃ​ផលិតកម្ម​ធនធាន​ធម្មជាតិ​ចំពោះ​ សិទ្ធិមនុស្ស​និង​បរិស្ថាន។ តាមរយៈ​របាយការណ៍​នេះ អង្គការ​​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​សកម្មភាព​ជា​បន្ទាន់ ការពារ​សកម្មជន​បរិស្ថាន និង​ដាស់​តឿន​​ប្រទេស​អ្នកទិញ​ និងអ្នក​វិនិយោគអំពី​ឥទ្ធិពល​ដោយ​ផ្ទាល់​នៃ​ជំនួញ​ធនធានធម្មជាតិ​ លើ​សិទ្ធិមនុស្ស​និង​សហគមន៍៕




No comments:

Post a Comment