រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីថ្មីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងជំនួបទ្វេភាគីជាមួយ រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិនលោក វ៉ាង យី (ួWang Yi) នៅថ្ងៃសុក្រទី២២ ខែមេសា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA ) |
កម្ពុជា សា្វគមន៍ ជំហរថៃ ចំពោះ ការមិនប្រើ អាវុធ បាញ់ជនល្មើស ឆ្លងព្រំដែន
VOA / វីអូអេ | ២១ មិថុនា ២០១៦
លោក ប្រាក់ សុខុន ប្រមុខ ការទូត កម្ពុជា
ក៏បាន អំពាវនាវ ឲ្យភាគីថៃ បន្តប្រកាន់ ឥរិយាបថ មនុស្សធម៌ តទៅទៀត
ដោយចាត់ការ តាមផ្លូវច្បាប់
ជំនួស ការប្រើប្រាស់ អាវុធ ចំពោះ ជនល្មើស ទាំងឡាយ។
ភ្នំពេញ — លោក ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួង ការបរទេស កម្ពុជា
បានសម្តែង ក្តីសាទរ ចំពោះ ការអះអាង របស់ ភាគីខាងថៃ ដែលថា,
ថៃ នឹងមិន ធ្វើការ បាញ់ប្រហារ នៅក្នុងប្រតិបត្តិ ការបង្រ្កាប បទល្មើស
ឆ្លងដែន កម្ពុជា-ថៃ។ នេះ បើយោងទៅតាម សេចក្តីប្រកាស ព័ត៌មាន របស់ ក្រសួង ការបរទេស កម្ពុជា ដែលបាន ចេញផ្សាយ ជាសាធារណៈ នៅថ្ងៃអង្គារនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា លោក ប្រាក់ សុខុន បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោករយៈពេលពីរថ្ងៃទៅកាន់ប្រទេសថៃ ដែលបានធ្វើឡើងពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមិថុនាកន្លងទៅនេះ ដើម្បីពិភាក្សាជាមួយភាគីថៃលើបញ្ហានានា ដូចជាកិច្ចការសន្តិសុខ និងពាណិជ្ជកម្ម។
ក្នុងជំនួបទ្វេភាគីជាមួយលោក ដន ប្រាម៉ាត់វិណៃ (Don Pramudwinai) រដ្ឋមន្ត្រីការបរទេសថៃ ដែលបានពិភាក្សាអំពីកិច្ចប្រតិបតិ្តការបង្រ្កាបបទល្មើសឆ្លងដែន ក្នុងនោះមានការកាប់ឈើដោយខុសច្បាប់ និងការជួញដូរមនុស្ស លោក បា្រក់ សុខុន បានថ្លែងអំណរគុណដល់ភាគីថៃ ដែលបានអះអាងថា នឹងមិនប្រើប្រាស់អាវុធប្រឆាំងអ្នកធ្វើសកម្មភាពខុសច្បាប់ បើសិនជាគ្មានការប្រើប្រាស់អាវុធតបតនោះ។
លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ក៏បានអំពាវនាវឲ្យភាគីថៃបន្តប្រកាន់ឥរិយាបថមនុស្សធម៌តទៅទៀត ដោយចាត់ការតាមផ្លូវច្បាប់ ជំនួសការប្រើប្រាស់អាវុធចំពោះជនល្មើសទាំងឡាយ។
លោក គង់ ភោគ សហស្ថាបនិក និងជាប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានប្រាប់ VOA ថា ការព្រមព្រៀងរវាងភាគីកម្ពុជាថៃ គឺជាការចាប់ផ្តើមដើម្បីឈានទៅបំបាត់សកម្មភាពប្រើប្រាស់អាវុធ បង្ក្រាបសកម្មភាពឧក្រិដ្ឋនៅតាមព្រំដែន។ លោកនិយាយថា យន្តការតាមដានមួយត្រូវតែបង្កើតឡើងសម្រាប់ឃ្លាំមើល និងបើកការស៊ើបអង្កេតហេតុការណ៍វាយប្រហារនោះទៅថ្ងៃខាងមុខ។ លោកបានបញ្ជាក់បន្តថា ការបាញ់ប្រហារទៅលើប្រជាពលរដ្ឋ ដោយគ្មានការស៊ើបអង្កេតគឺជាអំពើរំលោភសិទ្ធិមនុស្ស។
ជារឿយៗ ប្រជាពលរដ្ឋខ្មែរជាច្រើនត្រូវគេដឹងថា បានរងការបាញ់ប្រហារពីអាជ្ញាធរថៃ នៅតាមព្រំដែន នៅពេលពួកគេព្យាយាមឆ្លងកាត់ព្រំដែនគឺចេញ និងចូលទៅទឹកដីថៃ។ សកម្មភាពបាញ់ប្រហារត្រូវបណ្តាញព័ត៌មាន និងក្រុមអង្គការសិទ្ធិមនុស្សរាយការណ៍ថា ច្រើនកើតចេញពីសកម្មភាពកាប់ឈើដោយខុសច្បាប់។
ក្នុងដំណើរទស្សនកិច្ចរបស់លោក លោក ប្រាក់ សុខុន ក៏បានពិភាក្សាជាមួយភាគីថៃអំពីបញ្ហាទេសចរណ៍ វប្បធម៌ ថាមពល អប់រំ សុខាភិបាល កសិកម្ម និងពលករចំណាកស្រុកផងដែរ។ ក្នុងកិច្ចពិភាក្សាអំពីបញ្ហាពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា នឹងខិតខំរកវិធីទប់ស្កាត់ការបោកប្រាស់ ការធ្វើទាសភាពបែបទំនើប និងជំរុញការរៀបចំបែបបទ ឲ្យពលករទាំងអស់មានភាពស្របច្បាប់។
ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតខ្សែទូរស័ព្ទទាក់ទងបន្ទាន់ (hotline) រវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានា៕

No comments:
Post a Comment