រដ្ឋាភិបាល ចិន សន្យា ផ្ដល់ជំនួយ ៤៥០លាន ដុល្លារ អាមេរិក ដល់កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ៧ មិថុនា ២០១៦

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយរបស់ចិន
សម្រាប់សង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋខ្មែររងគ្រោះដោយសារទឹកជំនន់
នៅក្រសួងការបរទេសកម្ពុជា ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១១។
Photo: RFA
បើ តាមលោក ហោ ណាំហុង ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅឆ្នាំ២០១៧ នឹងកើនឡើងដល់ ៥ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។ សម្រាប់លោក ហោ ណាំហុង ជំនួយរបស់ចិន ផ្ដល់ដល់កម្ពុជា មានសារសំខាន់សម្រាប់ការអភិវឌ្ឍផ្នែកសង្គម សេដ្ឋកិច្ច។
ទោះបីជាយ៉ាងណា ជំនួយរបស់ចិន តែងមិនដាក់លក្ខខណ្ឌ ឬទាមទារឲ្យគោរពផ្នែកសិទ្ធិមនុស្សដែលខុសពីជំនួយរបស់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ឬជប៉ុន ហើយគម្រោងអភិវឌ្ឍន៍របស់ចិន ភាគច្រើនត្រូវបានប្រជាពលរដ្ឋមូលដ្ឋានរាយការណ៍ថា បានបំផ្លាញជីវិតរស់នៅរបស់ពួកគាត់ទាំងសេដ្ឋកិច្ច និងប្រពៃណី៕
No comments:
Post a Comment