Paris Peace Accords 23 Oct. 1991

Saturday, June 4, 2016

រដ្ឋាភិបាល​ បញ្ចេញ​ រាជសារ ​ព្រះមហាក្សត្រ ​រឿង​ញត្តិ​ របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ | Govt releases royal message re CNRP petition

រដ្ឋាភិបាល​ បញ្ចេញ​ រាជសារ ​ព្រះមហាក្សត្រ ​រឿង​ញត្តិ​ របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ

RFA / វិទ្យុ អាស៊ី សេរី | មិថុនា ២០១៦
 
ហ៊ុន សែន ធម្មិកោ ៨៥៥
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ ប្រតិកម្ម​ ខ្លាំងៗ ​លើ​បន្ទូល ​របស់ ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ថា រដ្ឋាភិបាល​ កំពុង តែ​ រំលោភបំពាន​ មក​លើ​ស្ថាប័ន ​ព្រះមហាក្សត្រ​ រឿង​ពិនិត្យ​ ស្នាម​មេដៃ​ លើ​ញត្តិ​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ។  លោក ហ៊ុន សែន ដែល​កំពុង​ បំពេញ​ បេសកកម្ម​ នៅ​ប្រទេស ​ម៉ាឡេស៊ី បាន​ផ្ញើ​សារ​ខ្លួន​ តាម​រយៈ​ សារព័ត៌មាន​ ក្នុង​ស្រុក ហ្វ្រេស ញូវ (Fresh News) ថា, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​យល់​ ពី​បែបបទ​ ការងារ​ រដ្ឋបាល ​ដែល​អន់ ​ជាង​កម្មករ​ សំណង់។


នៅ​ទី​បំផុត លោក ហ៊ុន សែន បាន​បញ្ចេញ​ព្រះរាជសារ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ផ្ញើ​ឲ្យ​លោក​ដើម្បី​ពិនិត្យ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា បន្ទាប់ពី​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថា, រដ្ឋាភិបាល ​ប្រមាថ​ព្រះមហាក្សត្រ។

ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧសភា បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​ឯកសារ​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ១៧​ម៉ឺន ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ដោះលែង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ មន្ត្រី គ.ជ.ប. សង្គម​ស៊ីវិល និង​យុវជន ដែល​ជាប់​ឃុំ។ ប៉ុន្តែ​ព្រះមហាក្សត្រ​ទ្រង់​មិន​បាន​បញ្ជាក់​ថា ការ​ពិនិត្យ​នោះ សំដៅ​លើ​ស្នាម​មេដៃ ឬ​ពិនិត្យ​ករណី​ចាប់​ខ្លួន​ជន​ទាំង​នោះ​ទេ។

ដោយ​ឡែក​លោក ហ៊ុន សែន ឯ​ណោះ​វិញ​ទេ ដែល​ចារ​នៅ​លើ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ មហាផ្ទៃ លោក ស ខេង រៀបចំ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ស្នាម​មេដៃ​ដោយ​ធ្វើ​កោសល្យវិច័យ​ស្រាវជ្រាវ​ ពី​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​មធ្យោបាយ​ផ្សេង​ទៀត​ដែល​អាច​រក​ឃើញ​នូវ​ភាព​ត្រឹមត្រូវ។

​ព្រះរាជសារ​ របស់ ​ព្រះមហាក្សត្រ​ មាន​ខ្លឹម​សារ​ យ៉ាង​ដូច្នេះ​ ថា, សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ជាទី​រាប់​អាន​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​បំផុត! ខ្ញុំ​បាន​ទទួល​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦ ព្រម​ទាំង​ឯកសារ​ញត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ស្នាម​មេដៃ​ជាង ១៧​ម៉ឺន ដែល​ស្នើ​សូម​ព្រះរាជ​អន្តរាគមន៍​អំពី​ខ្ញុំ។ ខ្ញុំ​សូម​ផ្ញើ​សំណុំ​លិខិត​នេះ ជូន​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ នា​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិនិត្យ។

អតីត​ព្រះ​រាជលេខា​ផ្ទាល់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​សព្វ​ថ្ងៃ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មាន​បន្ទូល​ឲ្យ​​វិទ្យុ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ថា បញ្ជា​របស់​រដ្ឋាភិបាល​ដែល​ឲ្យ​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​អ្នក​គាំទ្រ​ គណបក្ស​សង្គ្រោះ​ជាតិ គឺ​រដ្ឋាភិបាល​កំពុង​តែ​រំលោភបំពាន​មក​លើ​ស្ថាប័ន​ព្រះមហាក្សត្រ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ថា ចំណារ​ការ​របស់​លោក ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​ស្រាវជ្រាវ​ស្នាម​មេដៃ គឺ​លោក ហ៊ុន សែន ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង។ ព្រះអង្គ​បន្ត​ថា ចំណាត់​ការ​របស់​លោក ហ៊ុន សែន មិន​បាន​ឆ្លើយ​តប​នឹង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ទេ។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដង្ហែ​ញត្តិ​ដោយ​ក្បួន​រថយន្ត​យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ទម្លាក់​ការ​ចោទ​លើ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រះរាជ​អន្តរាគមន៍​ដោះលែង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ មន្ត្រី គ.ជ.ប សង្គម​ស៊ីវិល និង​យុវជន​ដែល​កំពុង​ជាប់​ឃុំ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ទេ ដោយ​ព្រះអង្គ​មាន​បន្ទូល​ថា រដ្ឋាភិបាល​បកស្រាយ​រដ្ឋ​ធម្មនុញ្ញ មាត្រ​៨០ ខុស​ទៅ​ហើយ។ ព្រះអង្គ​ប្រាប់​ទៅ​លោក ហ៊ុន សែន ពិនិត្យ​រាជសារ​របស់​ព្រះមហាក្សត្រ​ម្ដង​ទៀត​ឲ្យ​បាន​ត្រឹមត្រូវ៕





No comments:

Post a Comment