រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តាប់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាមេរិកជាមួយប្រទេសអាស៊ាន ទាំង១០ នៅរមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ California សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។ |
លោក ហ៊ុន សែន៖ ជំហរកម្ពុជា អំពី សមុទ្រចិន ខាងត្បូង មិនប៉ះពាល់ សាមគ្គីភាព អាស៊ានទេ
VOA / វីអូអេ |
លោក នាយករដ្ឋមន្ត្រី ថ្លែងថា៖
«វា អយុត្តិធម៌ ពេកហើយ សម្រាប់ កម្ពុជា ដែលកម្ពុជា បានជួបប្រទះ,
ដែលពេលនេះ ខ្ញុំ និយាយ ដោយត្រង់ៗ,
កម្ពុជា មិនមែន ជាផ្នែកមួយ នៃការបំផ្លាញ អាស៊ានទេ។»
ភ្នំពេញ —
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេស កម្ពុជា
ដែលទំនង ជាបារម្ភ ខ្លាច ជាប់ឈ្មោះ ថា,
កម្ពុជា ជាប្រទេស ដែលកំពុង ធ្វើឲ្យ អាស៊ាន បែកបាក់គ្នា នោះ
បានព្យាយាម បំភ្លឺ ប្រឆាំង នឹងការ ចោទប្រកាន់ ថា,
កម្ពុជា គាំទ្រ នយោបាយ ចិន លើបញ្ហា សមុទ្រចិន ខាងត្បូង។
អត្ថាធិប្បាយ របស់ លោក ហ៊ុន សែន នៅក្នុង ឱកាស ផ្តល់សញ្ញាប័ត្រ ដល់និស្សិត នៅសាកលវិទ្យាល័យ ក្នុងរាជធានី ភ្នំពេញ យ៉ាងដូច្នេះ គឺ កើតឡើង ក្រោយពេល ដែលកម្ពុជា និងឡាវ ត្រូវ គេ រាយការណ៍ ឲ្យដឹង ថា, បានបង្ហាញ ជំហរ ផ្ទុយ ពីសមាជិក អាស៊ាន ផ្សេងទៀត ពាក់ព័ន្ធ នឹងការ ចេញ សេចក្តី ថ្លែងការណ៍ រួម ស្តីពីសមុទ្រចិន ខាងត្បូង របស់ ក្រុម រដ្ឋមន្ត្រី ក្រសួង ការបរទេសអាស៊ាន ដែលបាន ជួបប្រជុំ ជាមួយ រដ្ឋមន្ត្រី ការបរទេស ចិនកាលពីសប្តាហ៍មុន នៅ Kunming ប្រទេសចិន។
«វាអយុត្តិធម៌ពេកហើយសម្រាប់កម្ពុជា ដែលកម្ពុជាបានជួបប្រទះ ដែលពេលនេះ ខ្ញុំនិយាយដោយត្រង់ៗ កម្ពុជាមិនមែនជាផ្នែកមួយនៃការបំផ្លាញអាស៊ានទេ»។
លោកថ្លែងថា ជំហរកម្ពុជាតាំងពីដើមទីគឺប្រើប្រាស់យន្តការអាស៊ានចិន ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវគឺសេចក្តីថ្លែងការណ៍របស់ភាគី សមុទ្រចិនខាងត្បូង DOC និងទី២គឺអាស៊ាន និងចិន ត្រូវខិតខំឲ្យចេញនូវក្រមប្រតិបត្តិដែលហៅថា COC ហើយនឹងទី៣គឺប្រទេសដែលមានបញ្ហាជាមួយគ្នាគឺត្រូវដោះស្រាយបញ្ហា ជាមួយគ្នា។ អាស៊ានមិនអាចធ្វើជាអាជ្ញាកណ្តាលទៅវាស់ដីឲ្យបានទេ។
ក៏ប៉ុន្តែ សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានបរទេសនានាបាននិយាយថា សមាគមអាស៊ានបានយល់ព្រមចេញសេចក្តីថ្លែងការណ៍រួមគ្នាក្រោយពីកិច្ច ប្រជុំ។ តែនៅនាទីចុងក្រោយ បើតាមប្រព័ន្ធផ្សព្វផ្សាយបរទេសបានអះអាងថា អាស៊ានបានផ្លាស់ប្តូរជំហររបស់ខ្លួនវិញ ដោយសារប្រទេសចិនបានដាក់សម្ពាធឲ្យឡាវ ដែលជាប្រធានអាស៊ាន ហើយនិងកម្ពុជា គាំទ្រជំហរខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជំហរកម្ពុជាជាថ្មីបន្ថែមទៀតថា បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូងជាបញ្ហាជម្លោះទ្វេភាគី មិនមែនជាបញ្ហាអាស៊ានទេ។ លោកថា ប្រទេសចិន និងអាស៊ានមិនមែនមានបញ្ហាសមុទ្រចិនខាងត្បូងតែមួយទេ គឺមានបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មដែលផ្តល់ប្រយោជន៍ច្រើនចំពោះអាស៊ាន។
«ខ្ញុំមិនអាចចេះតែគាំទ្រដោយមិនគិតពីយុត្តិធម៌ និងពីប្រទេសជាតិរបស់ខ្លួនទេ។»
លោកថ្លែងដូច្នេះ ដោយរំឭកពីអតីតកាលដែលថា លោកធ្លាប់រងសម្ពាធពីប្រទេសមួយចំនួនដែលចង់ឲ្យកម្ពុជាគាំទ្រខ្លួន ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានកាល ពីឆ្នាំ២០១២ ដែលកាលណោះ កិច្ចប្រជុំអាស៊ានក៏មិនអាចចេញសេចក្តីថ្លែងការណ៍រួមពីបញ្ហា ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងផងដែរ។ កម្ពុជាត្រូវរងការចោទប្រកាន់ថា បានធ្វើតាមគោលនយោបាយចិនម្តងរួចទៅហើយ។
លោក គង់ ភោគ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានថ្លែងថាការបញ្ជាក់ជំហរកម្ពុជាមិនមែនជារឿងថ្មីទេ តែរឿងនេះបញ្ជាក់ឲ្យច្បាស់អំពីជំហររបស់កម្ពុជាក្នុងលំដាប់កំពូល សម្រាប់បណ្តាប្រទេសអាស៊ានផ្សេងទៀត។
«ខ្ញុំគិតថា ការបញ្ជាក់គោលជំហរកម្ពុជាធ្វើឡើងជាញឹកញាប់ហើយនៅកម្រិតបច្ចេកទេស ក៏ដូចជាខាងក្រសួងការបរទេស ហើយលើកនេះគឺជាការបង្ហាញម្តងទៀតដោយកម្រិតខ្ពស់បំផុតក្នុង រដ្ឋាភិបាល ដោយសម្តេចនាយករដ្ឋមន្ត្រីផ្ទាល់។»
ប្រទេសបួនក្នុងតំបន់អាស៊ានដែលមានជម្លោះដណ្តើមកម្មសិទ្ធិដែល ទឹកនៅសមុទ្រចិនខាងត្បូងគឺវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប៊្រុយណេ ដែលចង់ឲ្យមានការដោះស្រាយតាមក្របខណ្ឌពហុភាគី ឬយន្តការអាស៊ាន។ តែចិនចង់ដោះស្រាយបញ្ហាដែនសមុទ្រចិនខាងត្បូងតាមរបៀបទ្វេភាគី វិញ៕

No comments:
Post a Comment