Paris Peace Accords 23 Oct. 1991

Saturday, June 25, 2016

លោក ហ៊ុន សែន រំលឹក​ ជា​ថ្មី​ ពី​ការ​ផ្លាស់ប្ដូរ​ បង្ក​ទៅ​ ជា​ការ​បង្ហូរ​ឈាម | Hun Sen reminds again how change leads to shedding of blood

លោក ហ៊ុន សែន រំលឹក​ ជា​ថ្មី​ ពី​ការ​ផ្លាស់ប្ដូរ​ បង្ក​ទៅ​ ជា​ការ​បង្ហូរ​ឈាម

RFA / វិទ្យុ អាស៊ី សេរី | ២៤ មិថុនា ២០១៦

 

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev

លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹក​ ជា​ថ្មី​ ពី​ការ​ផ្លាស់​ប្ដូរ​ បង្ក​ ទៅ​ជា​ការ​បង្ហូរ​ ឈាម ដោយ​លោក ​លើក​ឡើង​ ពី​ប្រទេស​ មួយ​ចំនួន​ ដូចជា អ៊ីរ៉ាក់ (Iraq), ស៊ីរី (Syria), ទុយណេស៊ី (Tunisia), និង​បណ្ដា ប្រទេស​ នៅ​ផ្សេង​ ដែល​ពលរដ្ឋ​ បះបោរ​ ធ្វើ​បដិវត្ត​ ពណ៌ ​ផ្ដួល​រំលំ​ រដ្ឋាភិបាល។

ថ្លែង​ក្នុង​ពេល​ ជួប​សំណេះ​សំណាល ថ្នាក់​ដឹកនាំ ​គ្រិស្តបរិស័ទ, លោក ហ៊ុន សែន ថា, ការ​ផ្លាស់ប្ដូរ​ ដែល​គ្មាន ​របៀប​រៀប​រយ​ នឹង [?] គឺ​ ធ្វើ​ពលរដ្ឋ​ បាត់បង់​ ជីវិត មិន​ចេះ​ចប់ មិន​ចេះ​ហើយ។

ក្រៅ​ពី​ព្រមាន​ ពី​ការ​ផ្លាស់ប្ដូរ​ បង្ក​ ទៅ​ជា​ការ​បង្ហូរ​ឈាម លោក ហ៊ុន សែន អះអាង​ ថា, លោក​ មាន​បទពិសោធន៍ ​គ្រប់គ្រាន់​ ដើម្បី​ គ្រប់គ្រង ​ស្ថានការណ៍។  ក្រៅ​នេះ លោក ហ៊ុន សែន ប្រាប់​ទៅ​សាធារណជន​ ថា, ធ្លាប់​មាន​ នាយករដ្ឋមន្ត្រី ឧទាហរណ៍​ម្នាក់ ថា​ នឹង​បំបាត់ ​គ្រិស្តសាសនា​ មិន​ឲ្យ​មាន​​ នៅ​កម្ពុជា​ ក្នុង​របប​គេ​ គ្រប់គ្រង។  ប៉ុន្តែ​ លោក​ មិន​បញ្ជាក់​ ថា តើ ​អ្នកណា​ ជា​នាយករដ្ឋមន្ត្រី​ ឧទាហរណ៍​ទេ។ 

ការ​ថ្លែង ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ ពី​អ្វី​ ដែល​លោក ហ៊ុន សែន និង​មន្ត្រី ​ថ្នាក់​ក្រោម ​របស់​លោក ថា, ប្រទេស ​កម្ពុជា​ ពេល​នេះ មាន​សុខ​សន្តិភាព និង​គ្មាន​ បញ្ហា​ នយោបាយ ​នោះ៕

1 comment:

  1. Anonymous3:39 AM

    This guy by the name of Hun Sen has no intention of giving up peacefully his post as PM unless forced to do so!!! What in the world is the world waiting for?

    ReplyDelete