Paris Peace Accords 23 Oct. 1991

Wednesday, June 29, 2016

លោក ហ៊ុន សែន ព្រមាន​ ចូល​ចាប់​លោក កឹម សុខា បើ​ មិន​ព្រម ​ចេញ​មក​ ទទួល​ទោស | Hun Sen threatens to arrest Kem Sokha if he doesn't come out to bear responsibility

លោក ហ៊ុន សែន ព្រមាន​ ចូល​ចាប់​លោក កឹម សុខា បើ​ មិន​ព្រម ​ចេញ​មក​ ទទួល​ទោស

RFA / វិទ្យុ អាស៊ី សេរី | ២៩ មិថុនា ២០១៦

កឹម សុខា សូត្រមន្ត ៨៥៥
ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា (រូប​កណ្ដាល​លើក​ដៃ​សំពះ) ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស សង្កាត់​ចាក់អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Rann Samnang

លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ ថា, ថ្ងៃ​ ណាមួយ​ គេ​ នឹង​ចូល​ ចាប់​ខ្លួន ​​ប្រធាន​ស្ដីទី​ គណបក្ស​ សង្គ្រោះជាតិ លោក កឹម សុខា បើ ​នៅ​មិន ​ព្រម​ចេញ​ មក​ទទួល​ ទោស​ ទេ​នោះ។

ការ​ព្រមាន ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង ​ក្នុង​ពិធី​ រំលឹក​ខួប​ ទី​៦៥ នៃ​ថ្ងៃ​បង្កើត ​ស្ថាប័ន​គយ និង​រដ្ឋាករ​ កម្ពុជា នៅ​ព្រឹក​ ថ្ងៃ​ទី​២៩ មិថុនា ដោយ​លោក​ បញ្ជាក់​ថា,  ការ​អនុវត្ត​ ច្បាប់​ ចំពោះ​ លោក កឹម សុខា មិន​មាន​ ការ​លើកលែង​ឡើយ៖ «ហើយ ​ខ្ញុំ​សូម​ផ្ដាំ ខ្ញុំ​មើល​រ៉ូយទ័រ (Reuters) សម្ភាសន៍ គេ(​កឹម សុខា) ថា​លោក ហ៊ុន សែន ភ័យ។ នែ​អា​អ្នក​ (កឹម សុខា) នៅ​ក្នុង​កន្លែង​៤​ជ្រុង ចេញ​មក! មិន​ទាន់​ដល់​ម៉ោង​ទេ! លោក​ឯង(កឹម សុខា) ថា លោក ហ៊ុន សែន ភ័យ​ៗ​ខ្លាច​ចាញ់​ឆ្នោត។ តែ​សុំ​ផ្ដាំ​ទៅ​លោក​ឯង (កឹម សុខា) ជាប់​គុក​រក​ថ្ងៃ​ចេញ​មិន​ទេ! ប្រាប់​ឲ្យ​ហើយ!  អាគុក [កឹម សុខា], កុំ​ ព្រហើន​ណា!»

ប្រតិកម្ម​ របស់​លោក ហ៊ុន សែន មិន​បញ្ចេញ​ ចំ​ឈ្មោះ​ អ្នក​នយោបាយ​ នោះ​ទេ, ប៉ុន្តែ ​​ប្រតិកម្ម​នេះ​ ធ្វើ​ឡើង ក្រោយ​ពី​លោក កឹម សុខា ផ្ដល់​បទ​សម្ភាសន៍​ ដល់​ទីភ្នាក់ងារ ​សារព័ត៌មាន ​រ៉ូយទ័រ នា​ពេល​ ថ្មីៗ​នេះ ដែល​ថា, លោក ហ៊ុន សែន ខ្លាច​ ចាញ់​ឆ្នោត​ នៅ​ឆ្នាំ​ ២០១៨ ជាដើម។

បន្ថែម​ ពី​នេះ លោក ហ៊ុន សែន បន្ត​ព្រមាន​ទៅ​បក្ស​ប្រឆាំង ថា កុំ​ឲ្យ​ព្រមាន​ធ្វើ​បាតុកម្ម ដោយ​លោក​បញ្ជាក់​ថា យុទ្ធសាស្ត្រ​បន្លា​ជួស​បន្លា​អាច​នឹង​កើត​មាន៖ «សូម្បី​តែ ​ខ្ញុំ​ អត់​មាន​ សិទ្ធិ​គ្រប់គ្រាន់​ លូកដៃ​ ក្នុង​បញ្ហា​ ការងារ​ តុលាការ​ដែរ  ប៉ុន្តែ​ ខ្ញុំ​ អត់​ស្មាន​សោះ  អា​អ្នក [កឹម សុខា] កំពុង​ ឃុំ​ខ្លួន។  សូម្បី​ចេញ, អត់​ ហាន​ចេញ​ផង!  ខ្លាច ​ចង់​ងាប់។  ប៉ុន្តែ ​បើ​ លោក​ឯង [កឹម សុខា] មិន​ចេញ ក៏​គង់​ ថ្ងៃ​ណាមួយ, គេ​ យក​ចេញ​ដែរ»


នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា សាលា​ឧទ្ធរណ៍​នឹងកោះ​ហៅ​លោក កឹម សុខា ឲ្យ​ចូលរួម​សវនាការ ករណី​ដែល​លោក​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្រោម​បទ​ចោទ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង បន្ទាប់​ពី​លោក​បាន​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំនួន ២​លើក​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ពាក់ព័ន្ធ​នឹង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

ករណី​ចោទ​ប្រកាន់​ពី​បទល្មើស​ជាក់ស្ដែង​នេះ លោក កឹម សុខា បាន​សម្រេច​ទៅ​ស្នាក់នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ អស់​រយៈពេល​ជាង​មួយ​ខែ​ហើយ។ ចំណែក​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​មិន​ចូល​ប្រជុំ​សភា ដោយ​ទាមទារ​ឲ្យ​គណបក្ស​កាន់​អំណាច ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នានា ចំពោះ​សកម្មជន និង​មន្ត្រី​បក្ស​នេះ ដោយ​រួម​ទាំង​សំណុំ​រឿង​លោក កឹម សុខា និង​អ្នក​ពាក់ព័ន្ធ​ផង។

No comments:

Post a Comment