Paris Peace Accords 23 Oct. 1991

Sunday, June 12, 2016

ក្រសួង​ មហាផ្ទៃ​ នឹង​ចាត់​ វិធានការ ​ផ្លូវ​ច្បាប់​ បើ​ រក​ឃើញ​ភាព​ មិន​ប្រក្រតី​ លើ​ញត្តិ​ បក្ស​ប្រឆាំង | Interior Minisry to take legal measures if CNRP petition found irregular

ក្រសួង​ មហាផ្ទៃ​ នឹង​ចាត់​ វិធានការ ​ផ្លូវ​ច្បាប់​ បើ​ រក​ឃើញ​ភាព​ មិន​ប្រក្រតី​ លើ​ញត្តិ​ បក្ស​ប្រឆាំង

media  
Faceboook

នៅ​ព្រឹក​ថ្ងៃ​ ទី​៣១ ខែ​ឧសភា​នេះ ក្រសួង​ មហា​ផ្ទៃ​ បាន​ឲ្យ​ដឹង​ ថា, ប្រសិន​បើ​ រក​ឃើញ​ ថា ​ញត្តិ ដែល​គណបក្ស​ សង្រ្គោះ​ជាតិ​ ថ្វាយ​ព្រះ​មហាក្សត្រ​ មាន​ភាព​ មិន​ប្រក្រតី​មែន នោះ​ក្រសួង​ នឹង​ចាត់​ វិធាន​ការ​ តាម​ផ្លូវ​ច្បាប់។  ការ​លើក​ឡើង​នេះ ក្រោយ​ ពី​បក្ស​ ប្រឆាំង​ បាន​យក​ញត្តិ ដែល​មាន​ស្នាម​មេដៃ​ ប្រមាណ​ ២០​ម៉ឺន ថ្វាយ​ព្រះ​មហាក្សត្រ ដើម្បី​ ស្នើ​សុំ​ ឲ្យ​ព្រះមហាក្សត្រ​ ជួយ​ព្រះ​រាជ​ អន្តរាគមន៍​ លើ​បញ្ហា​ នយោបាយ ដែល​កំពុង​ ឡើង​កម្តៅ។ 


លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ប្រាប់​វិទ្យុ​បារាំង​ថា ប្រសិន​បើ​ក្រសួង​ព្រះ​បរម​រាជ​វាំង រក​ឃើញ​ភាព​មិន​ប្រក្រតី ឬ​ការ​បន្លំ​ស្នាម​មេដៃ​ក្នុង​ញត្តិ​ ដែល​គណបក្ស​សង្រ្គោះ​ជាតិ ថ្វាយ​ព្រះ​មហាក្សត្រ ហើយ​ស្នើ​សុំ​ឲ្យ​មាន​ការ​អន្តរាគមន៍​ត្រួត​ពិនិត្យ​ពី​ក្រសួង​មហាផ្ទៃ នោះ​ក្រសួង​នឹង​ចាត់​វិធានការ​ពិនិត្យ​ឡើង​វិញ។

លោក ខៀវ សុភ័គ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​ពិនិត្យ​ទៅ​រក​ឃើញ​ថា​មាន​ការ​ក្លែង​បន្លំ​ស្នាម​មេដៃ នោះ​អ្នក​ដែល​យក​ស្នាម​មេដៃ​ថ្វាយ​ព្រះ​មហាក្សត្រ​កំពុង​តែ​ភូត​កុហក​ព្រះ​ មហាក្សត្រ​ហើយ។

នៅ​ព្រឹក​នេះ គណបក្ស​សង្រ្គោះ​ជាតិ​បាន​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​នៅ​ស្នាក់​ការ​គណបក្ស ដោយ​ក្នុង​នោះ​ លោក អេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មាធិការ​នាយក​ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​មណ្ឌល​ខេត្ត​កណ្តាល បាន​ឲ្យ​ដឹង​ថា​គណបក្ស​សង្រ្គោះ​ជាតិ នឹង​បន្ត​ប្រមូល​ស្នាម​មេដៃ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ញត្តិ​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ។

កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​ឧសភា តំណាង​រាស្រ្ត​របស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​នាំ​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ប្រមាណ​២០​ម៉ឺន យក​ទៅ​ដាក់​ថ្វាយ​ព្រះ​មហាក្សត្រ ដើម្បី​ស្នើ​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​ជួយ​ព្រះរាជ​អន្តរាគមន៍ លើ​បញ្ហា​នយោបាយ ដែល​កំពុង​តែ​ឡើង​កម្តៅ​ខ្លាំង​ៗ​ឡើង។ ការ​រៀប​ចំ​យក​ញត្តិ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា។

ជុំវិញ​រឿង​រ៉ាវ​នៃ​ការ​តាម​ចាប់​ខ្លួន​លោក កឹម សុខា លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ ក្រសួង​មហាផ្ទៃ​មិន​ទាន់​ទទួល​បាន​ដីកា​ឲ្យ​អនុវត្ត​ចាប់​ខ្លួន​លោក​កឹម សុខា​នៅ​ឡើយ​ទេ។ ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​រូប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ថ្ងៃ​ម្សិល​មិញ​រដ្ឋសភា ដែល​មាន​សមាជិក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ទៅ​លើ​លោក កឹម សុខា ដែល​ត្រូវ​ចោទ​ពី​បទ​ល្មើស​ជាក់​ស្តែង​ ហើយ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​មើល​ឃើញ​ថា​ជា​រឿង​នយោបាយ៕

No comments:

Post a Comment