Paris Peace Accords 23 Oct. 1991

Saturday, June 4, 2016

បក្ស​ប្រឆាំង​ ប្រកាស ​យក​ថ្ងៃ​ទី​៤ មិថុនា ជា​ទិវា​ជាតិ​ ពេល​ខ្លួន​ ឈ្នះ​ឆ្នោត | June 4 to be commemorated when CNRP wins elections

បក្ស​ប្រឆាំង​ ប្រកាស ​យក​ថ្ងៃ​ទី​៤ មិថុនា ជា​ទិវា​ជាតិ​ ពេល​ខ្លួន​ ឈ្នះ​ឆ្នោត

RFA | June 4, 2016

សុន ឆ័យ ៨៥៥ ២០១៦
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ នៅ​ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA/Yeang Socheametta

មន្ត្រី​ជាន់​ខ្ពស់ ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ប្រកាស​ថា នឹង​យក​ថ្ងៃ​ ទី​៤ មិថុនា ជា​ទិវា​ជាតិ សម្រាប់​ ឲ្យ​ពលរដ្ឋ​ខ្មែរ​ ចងចាំ​ថ្ងៃ​បាត់បង់​ ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ពេល​ ដែល​ខ្លួន​ឈ្នះ​ឆ្នោត។

លោក ឆុន ឆ័យ ប្រកាស​ដូច្នេះ​ក្នុង​ពិធី​រំឭក​ខួប​ទី​៦៧ នៃ​ថ្ងៃ​អាណានិគម​បារាំង កាត់​ទឹក​ដី​កម្ពុជា​ក្រោម ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង (៤ មិថុនា ១៩៤៩ - ៤ មិថុនា ២០១៦)។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត ចាស់ នា​ត្រើយ​ខាង​កើត ទល់​មុខ​ព្រះ​បរម​រាជវាំង ដែល​មាន​ព្រះរាជ​តំណាង​ព្រះមហាក្សត្រ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ និង​ពលរដ្ឋ​ចូល​រួម​ប្រមាណ ១ពាន់​​នាក់។ មិន​មាន​តំណាង​ខាង​រដ្ឋាភិបាល​ចូល​រួម​ក្នុង​ពិធី​នេះ​ទេ។

ថាច់ សេដ្ឋា ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ៨៥៥ ២០១៦
នាយក​ប្រតិបត្តិ​សហគមន៍​ ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា សំពះ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជតំណាង​ព្រះមហាក្សត្ស ដែល​យាង​ចូល​រួម​ក្នុង​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ RFA/Yeang Socheametta
 
ថ្លែង​នៅ​ក្នុង​ពិធី​រំឭក​ខួប​នេះ​ដែរ នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា លោក​បាន​យក​ឯកសារ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ដែន​ដី​កម្ពុជា​ក្រោម មក​ពី​ប្រទេស​បារាំង ដោយ​បាន​បក​ប្រែ​រួច​មួយ​ចំនួន ហើយ​គ្រោង​នឹង​បោះ​ពុម្ព ប៉ុន្តែ​ខាង​រោង​ពុម្ព​មួយ​ចំនួន​មិន​ហ៊ាន​ទទួល​បោះ​ពុម្ព​នោះ​ទេ។


No comments:

Post a Comment