Paris Peace Accords 23 Oct. 1991

Wednesday, June 8, 2016

រដ្ឋ​សភា​ បញ្ជាក់​ថា ​មិន​អាច​ ការពារ​ អភ័យ​ឯកសិទ្ធិ​ តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​ ៣​រូប | NatAss says not possible to protect parliamentary immunity of 3 opposition MPs

រដ្ឋ​សភា​ បញ្ជាក់​ថា ​មិន​អាច​ ការពារ​ អភ័យ​ឯកសិទ្ធិ​ តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​ ៣​រូប

RFA / វិទ្យុ អាស៊ី សេរី | ៧ មិថុនា ២០១៦
រដ្ឋ​សភា ៦២០
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា
RFA/Rann Samnang

រដ្ឋសភា​ បញ្ជាក់​ថា, ពុំ​អាច​ ការពារ ​អភ័យ​ឯកសិទ្ធិ​ តំណាងរាស្ត្រ​ គណបក្ស​ប្រឆាំង​​ ចំនួន ៣​រូប​ បាន​ទេ ដោយ​សំអាង​ ថា, អ្នក​​ទាំង​នោះ​ បាន​ប្រព្រឹត្ត​ ល្មើសច្បាប់។

សេចក្ដី​ថ្លែងការណ៍​ របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ​អោយ​ដឹង​ថា រដ្ឋសភា​បាន​ទទួល​​ញត្តិ​របស់​អ្នក​តំណាងរាស្ត្រ​បក្សសង្រ្គោះជាតិ​ ដែល​បាន​ដាក់​កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា។ ញត្តិ​នោះ​ស្នើ​អោយ​ចាត់​វិធានការ​ការពារ​អភ័យ​ឯកសិទ្ធិ​សភា​របស់​ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន ៣​រូប​ គឺ​លោក សម រង្ស៊ី លោក អ៊ុំ សំអាន និង​​លោក កឹម សុខា និង​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ។

កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា បាន​សម្រេច​ច្រាន​ចោល​ការ​លើក​ឡើង​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ដោយ​សំអាង​ថា លោក សម រង្ស៊ី បាន​ប្រព្រឹត្ត​បទបរិហាកេរ្តិ៍។ រី​ឯ​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ បាន​ប្រព្រឹត្ត​ល្មើស​ចំនួន​៣ គឺ​បទ​ក្លែងបន្លំ​ឯកសារសាធារណ បទ​ប្រើប្រាស់​ឯកសារក្លែង និង​ញុះញង់​បង្ក​អោយ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ចំណែក​លោក​ កឹម សុខា វិញ​បាន​ប្រព្រឹត្ត​បទ​ល្មើសជាក់ស្ដែង គឺ​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន។

គណៈកម្មាធិការ អចិន្ត្រៃយ៍ ​រដ្ឋ​សភា​ អះអាង​ ថា, រដ្ឋសភា​ ជាង ៤​អាណត្តិ​ មក​នេះ ​អនុវត្ត​ ការងារ ​ត្រឹមត្រូវ, ពុំ​ស្ថិត​ ក្រោម​ការ​បង្គាប់​ បញ្ជា ឬ​ក្រោម​ ឥទ្ធិពល​ របស់​ ស្ថាប័ន​ ណា​មួយ ​ដូច​ការ​ចោទ​ប្រកាន់​ ឡើយ៕

No comments:

Post a Comment