០៩ មិថុនា ២០១៦ / 09 June 2016
ញត្តិ សភាអឺរ៉ុប ស្តីពីកម្ពុជា | European Parliament’s Resolution on Cambodia
ថ្ងៃនេះ សភា អឺរ៉ុប ដែលតំណាង ឲ្យប្រជារាស្ត្រ ២៨ ប្រទេស នៅទ្វីបអឺរ៉ុប បានអនុម័ត ញត្តិមួយ ដ៏សំខាន់ ស្តីពី កម្ពុជា។
ញត្តិនេះ មាន ៧ ចំណុច ដូចតទៅ៖
១. ទាមទារ ឲ្យលុបចោល ដីកា ចាប់ខ្លួន និងការចោទប្រកាន់ ទាំងឡាយ លើរូបលោក សម រង្ស៊ី, ហើយ បញ្ឈប់ ការធ្វើ ទុក្ខ បុកម្នេញ តាមផ្លូវ តុលាការ មកលើរូបលោក កឹម សុខា និងលោក រ៉ុង ឈុន។
២. ជម្រុញ ឲ្យរដ្ឋាភិបាល កម្ពុជា ចាប់ផ្តើម សន្ទនា ឡើងវិញ ដោយសន្តិវិធី និងជាវិជ្ជមាន ជាមួយ គណបក្ស ប្រឆាំង។ ការសន្ទនា បែបនេះ ជាលក្ខខណ្ឌ ចាំបាច់ ដើម្បី ឲ្យការបោះឆ្នោត ខាងមុខ មានភាព ស្របច្បាប់ អាចទទួល យកបាន។
៣. រំលឹក រដ្ឋាភិបាល កម្ពុជា ឲ្យបំពេញ កាតព្វកិច្ច របស់ខ្លួន ចំពោះ គោលការណ៍ លទ្ធិប្រជាធិបតេយ្យ និងការគោរព សិទ្ធិមនុស្ស។ ការបំពេញ កាតព្វកិច្ច បែបនេះ ជាកត្តាមួយ ដ៏សំខាន់ ក្នុងកិច្ចព្រមព្រៀង សហប្រតិបត្តិការ [ស្តីពី ការផ្តល់ជំនួយ] រវាង សហភាពអឺរ៉ុប និងប្រទេស កម្ពុជា។
៤. ទាមទារ ឲ្យរដ្ឋាភិបាល កម្ពុជា បញ្ឈប់ នូវការ ចាប់ខ្លួន យ៉ាងងងើល ចំពោះ ប្រជាពលរដ្ឋ ស្លូតត្រង់, ហើយ ទាមទារ ឲ្យមាន ការដោះលែង ចំពោះ អ្នកទោស នយោបាយ ទាំងអស់, ព្រមទាំង ទាមទារ ឲ្យអង្គការ សង្គមស៊ីវិល មានសិទ្ធិ បន្តការងារ របស់ខ្លួន
ដោយសេរី។
៥. លើកទឹកចិត្ត រដ្ឋាភិបាល កម្ពុជា ឲ្យពង្រឹង លទ្ធិប្រជាធិបតេយ្យ ពហុបក្ស និងនីតិរដ្ឋ, ព្រមទាំង ការគោរព សិទ្ធិមនុស្ស និងសេរីភាព ជាមូលដ្ឋាន។ ក្នុងនោះ មានសិទ្ធិ ជួបប្រជុំ និងសិទិ្ធ សម្តែងមតិ ជាដើម។
៦. អំពាវនាវ ឲ្យស្ថាប័ន សហភាព អឺរ៉ុប និងរដ្ឋអំណាច នៃប្រទេស ជាសមាជិក ទាំងអស់ តាមដាន យ៉ាងជាប់លាប់ និងទៀងទាត់ ការរៀបចំ ការបោះឆ្នោត ខាងមុខ នៅប្រទេស កម្ពុជា ដើម្បី ធានា ឲ្យការបោះឆ្នោតនោះ មានលក្ខណៈ សេរី និងយុត្តិធម៌ ពិតប្រាកដ។
៧. តម្រូវ ឲ្យប្រធាន សភាអឺរ៉ុប បញ្ជូនញត្តិនេះ ទៅឲ្យ គណៈកម្មាធិការ អឺរ៉ុប [គឺ ស្ថាប័ន ដើរតួ ជារដ្ឋាភិបាល], ក្រុមប្រឹក្សា អឺរ៉ុប, ក្រសួង ការបរទេស អឺរ៉ុប, រដ្ឋ ជាសមាជិក សហភាព អឺរ៉ុប, ព្រមទាំង រដ្ឋាភិបាល និងរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាល នៃប្រទេស ជាសមាជិក អាស៊ាន (ASEAN) ទាំងអស់។
The European Parliament today adopted the following 7-point Resolution on Cambodia. It
1. Expresses its deep concerns over the recent political escalation and
calls for a halt to the judicial harassment of the acting leader of the
opposition, Kem Sokha, and representatives of civil society
organisations, and to revoke the arrest warrant and drop all charges
issued against opposition leader Sam Rainsy and to drop the charges
against Rong Chhun;
2. Urges the Cambodian authorities to resume
as soon as possible a peaceful and constructive dialogue with the
opposition, as this is a prerequisite for the legitimacy of the
forthcoming elections;
3. Reminds the Cambodian Government that
it has to fulfil its obligations and commitments regarding the
democratic principles and fundamental human rights which are an
essential element of the Cooperation Agreement;
4. Calls on the
Cambodian government to end arbitrary detentions and suspicious acts of
disappearing, to release all political prisoners and to allow voluntary
and human rights-defending organisations to operate freely;
5.
Encourages the government to work towards strengthening democracy and
the rule of law and to respect human rights and fundamental freedoms,
which includes fully complying with the constitutional provisions
concerning pluralism and freedom of association and expression;
6. Calls on the EU Institutions and the Member States to set out clear
benchmarks for the forthcoming elections in Cambodia, consistent with
international law on freedom of expression, association and assembly,
and to publicly communicate these benchmarks to Cambodian authorities
and the opposition;
7. Instructs its President to forward this
resolution to the Commission, the Council, the European External Action
Service, the Member States, the Government and National Assembly of the
Kingdom of Cambodia and the governments of the ASEAN countries. http://tinyurl.com/zfhppt2
No comments:
Post a Comment