Paris Peace Accords 23 Oct. 1991

Wednesday, June 15, 2016

លោក សម រង្ស៊ី សម្ដែង​ ការ​សោកស្ដាយ ​ដែល​មាន​ អ្នក​ប្រមាថ​ ក្រុម​គ្រួសារ​ នាយករដ្ឋមន្ត្រី | Sam Rainsy expresses regret that there are those who use slurs against PM family

លោក សម រង្ស៊ី សម្ដែង​ ការ​សោកស្ដាយ ​ដែល​មាន​ អ្នក​ប្រមាថ​ ក្រុម​គ្រួសារ​ នាយករដ្ឋមន្ត្រី

RFA / វិទ្យុ អាស៊ី សេរី | មិថុនា ២០១៦

សម រង្ស៊ី ៨៥៥ ២០១៦
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី នា​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​យប់​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១៦។  Photo: RFA

លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះជាតិ ដែល​កំពុង​ ធ្វើ​ បេសកកម្ម​ នៅ​សហរដ្ឋ អាមេរិក បាន​សម្ដែង​ ការ​សោកស្ដាយ​ ចំពោះ​ ជន​ណា​ ដែល​ចោទ​ប្រកាន់ ​កូន​ប្រុស​ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា​ មិនមែន​ ជា​កូន​បង្កើត ​របស់​គាត់។

នៅ​ក្នុង​លិខិត​ របស់​លោក សម រង្ស៊ី ផ្ញើ​ទៅ​កាន់​ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​មិថុនា, លោក​ បាន​ចូលរួម​ រំលែក​ ការ​ឈឺ​ចាប់​ ជាមួយ ​គ្រួសារ​ របស់​លោក ហ៊ុន សែន, ហើយ​ ថ្កោលទោស​ ចំពោះ​ ទង្វើ​ អសីលធម៌ ​ទាំង​ឡាយ​ណា​ ដែល​ធ្វើ​ ឲ្យ​ប៉ះពាល់​ ដល់​ កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​ នៃ​គ្រួសារ​ លោក​នាយករដ្ឋមន្ត្រី។

កាល​ពី​ថ្ងៃ​ ទី​១៣ ខែ​មិថុនា, លោក ហ៊ុន សែន សម្ដែង​ ការ​ខឹងសម្បា​ ជា​ខ្លាំង​ ចំពោះ​ ការ​ចោទ​ប្រកាន់​ កូន​ប្រុស​ របស់​លោក, គឺ​ លោក ហ៊ុន ម៉ាណែត ថា ជា​កូន​ របស់​ អតីត​ មេ​ដឹក​នាំ​ កុម្មុយនិស្ត​ វៀតណាម ឈ្មោះ ឡេ ឌឹកថូ ជាមួយ​ នឹង​អ្នកស្រី ប៊ុន រ៉ានី។  លោក ហ៊ុន សែន ក៏​បាន​ ប្រកាស ​ចង់​បើក​ផ្លូវ​ ដោះស្រាយ​ វិបត្តិ​នយោបាយ​ នេះ​ដែរ ដោយ​លោក​ ទាមទារ​ ឲ្យ​មេដឹកនាំ​ បក្ស​ប្រឆាំង​ ត្រូវ​ ហ៊ាន​ប៉ះប៉ូវ​ តម្លៃ​ ដ៏​ធំ​ មួយ​ សម្រាប់​ គ្រួសារ ​របស់​លោក។

លោក ហ៊ុន សែន «ពី​មុន​ ខ្ញុំ​ ត្រៀម​ខ្លួន​ ដើម្បី​ ចុះ​ហត្ថលេខា​ មួយ​ចំនួន​ សម្រួល​ ឲ្យ​បរិយាកាស​ ខ្លះ។  អា​ខ្លះ​ វា​ ជាប់​គុក​ បន្តិចបន្តួច; អា​ខ្លះ​ វា​ អាច​សូម នៅ​ក្រៅ​ឃុំ។  សំឡេង​ របស់​ខ្ញុំ​ អាច​សម្រួល​ បាន​ខ្លះ, ស្នើ​សុំ​ ទៅ​កាន់ ​តុលាការ​ ដើម្បី​ សូម ​ឲ្យ​នៅ​ក្រៅ​ឃុំ។  តាម​ច្បាប់ ពន្ធនាគារ​ អនុញ្ញាត​ ឲ្យ​នាយករដ្ឋមន្ត្រី​ ធ្វើ​សំណើ​ ទៅ​ព្រះមហាក្សត្រ​ លើកលែងទោស​ ពេល​ណា​ ក៏​បាន​ដែរ។  ប៉ុន្តែ​ ឥឡូវ​នេះ ខ្ញុំ​ មិន​បាន​ ត្រៀម​ខ្លួន​ ធ្វើ​អ្វី​ ទាំង​អស់ ពីព្រោះ ​ក្រុម​ របស់​ អ្នក​ឯង​ ជា​ក្រុម​ តែមួយ។  នៅ​ពេល​ ដែល​អ្នក​ឯង​ វ៉ៃ​ក្បាល​ខ្ញុំ, ហើយ​ ប្រើ​ខ្ញុំ​ ឲ្យ​ដង​ឲ្យ, អ្នក​ឯង​ ផឹក​ទៀត,កុំ​ សង្ឃឹម។  អ្នក​ឯង​ ត្រូវ​ មាន​ការ​ប៉ះប៉ូវ​ មួយ​ ដ៏​ធំ​ សម្រាប់ ហ៊ុន សែន និង​ក្រុម​ គ្រួសារ​ របស់ ហ៊ុន សែន។  អ្នក​ឯង​ ត្រូវ​ ស្ដាប់​ ឲ្យ​ច្បាស់»


លិខិត​ របស់​លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា គោលនយោបាយ​គណបក្ស​សង្គ្រោះជាតិ ប្រឆាំង​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​អំពើ​ហិង្សា ការ​លាប​ពណ៌ ការ​ប្រមាថ និង​អំពើ​ទាំង​ឡាយ​ណា​ដែល​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ដល់​​អ្នក​ដទៃ។

កាល​ពី​ពាក់កណ្ដាល​ខែ​ឧសភា គណបក្ស​ប្រឆាំង​បាន​សម្រេច​បណ្ដេញ​សមាជិក​របស់​ខ្លួន​មួយ​រូប គឺ​លោក យ៉ង់ ណុយ ហៅ ប្រេតឌី យ៉ាំង (Brady Young) ចេញ​ពី​បក្ស​ដោយសារ​លោក​បាន​បង្ហោះ​វីដេអូ​ឃ្លិប​ជា​បន្តបន្ទាប់ ទាមទារ​ឲ្យ​លោក ហ៊ុន សែន ពិនិត្យ DNA កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ថា​តើ​ជា​កូន​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ឬ​មួយ​ជា​កូន​ប្រុស​របស់​មេដឹកនាំ​វៀតណាម ឈ្មោះ ឡេ ឌឹក ថូ ជាមួយ​អ្នកស្រី ប៊ុន រ៉ានី នោះ៕





No comments:

Post a Comment