Paris Peace Accords 23 Oct. 1991

Tuesday, June 14, 2016

សមត្ថកិច្ច​ ត្រៀមខ្លួន​ និង​រនាំងដែក ​ ចំ​ថ្ងៃ​ លោក កឹម សុខា ត្រូវ​ បង្គាប់​ ឲ្យ​ចូល​ខ្លួន ទៅតុលាការ​ | Security on the ready with metal barriers same day Kem Sokha is summoned to appear before court

សមត្ថកិច្ច​ត្រៀមខ្លួន​នៅ​ព្រឹកថ្ងៃអង្គារនេះ​នៅ​សង្កាត់ចាក់អង្រែក្រោម

សមត្ថកិច្ច​ ត្រៀមខ្លួន​ និង​រនាំងដែក ​ ចំ​ថ្ងៃ​ លោក កឹម សុខា ត្រូវ​ បង្គាប់​ ឲ្យ​ចូល​ខ្លួន ទៅតុលាការ​

VOD / វីអូឌី | ១៤ មិថុនា ២០១៦


សមត្ថកិច្ច រាប់រយនាក់ នៅព្រឹក ថ្ងៃអង្គារនេះ បានត្រៀមខ្លួន និងដាក់ រនាំងដែក ក្នុងសង្កាត់ ចាក់អង្រែ លើ និងក្រោម ចំថ្ងៃ ដែលលោក កឹម សុខា ប្រធាន ស្តីទី គណបក្ស សង្រ្គោះជាតិ ត្រូវ ចូលខ្លួន ទៅតុលាការ។

ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ ឲ្យលោក កឹម សុខា ចូលខ្លួន ទៅកាន់ សាលាដំបូង រាជធានី ភ្នំពេញ នៅថ្ងៃ ទី១៤ ខែមិថុនា វេលាម៉ោង ៩ព្រឹក ដើម្បី សាកសួរ ពីដំណើររឿង «បដិសេធ ក្នុងការ ចូលខ្លួន» ប្រព្រឹត្តទៅ នៅរាជធានី ភ្នំពេញ កាលពីថ្ងៃ ទី២៦ ខែឧសភា តាមបញ្ញត្តិ មាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។  លោក កឹម សុខា បានស្នាក់នៅ ទីស្នាក់ការ របស់បក្ស ចាប់តាំង ពីថ្ងៃ ទី២៦ ខែឧសភា ខណៈសមត្ថកិច្ច ប៉ុនប៉ង ចាប់ខ្លួន រូបលោក។


លោក កឹម សុខា បានបដិសេធចូលខ្លួនទៅតុលាការនៅថ្ងៃនេះ ដោយអនុញ្ញាតឲ្យមេធាវីរបស់លោកចូល ជំនួស។

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបង្ហោះវីដេអូមួយកាលពីយប់អធ្រាត្រថាសមត្ថកិច្ចបានដាក់រនាំងដែកនៅតាមចិញ្ចើមផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែលើនិងសង្កាត់ចាក់អង្រែក្រោម ចន្លោះស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ។ សមត្ថកិច្ចរាប់រយនាក់ត្រូវបានដាក់យាមកាមនៅចម្ងាយប្រមាណ៥០០ម៉ែត្រពីវត្តចាក់អង្រែក្រោម តាមផ្លូវលេខ៦០ ផ្លូវទៅបឹងត្របែក។ ចំណែកនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ មនុស្សប្រមាណ៣០០នាក់កំពុងតែជួបជុំគ្នានៅទីនោះ។

រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថាតើការដាក់កម្លាំងសមត្ថកិច្ចដើម្បីត្រៀមចាប់ខ្លួនលោក កឹម សុខាឬយ៉ាងណា? 

វីអូឌីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បាននៅឡើយទេ។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថានឹងមិនអត់ឱនឲ្យ ប្រសិនបើមានបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ។ គណបក្សសង្រ្គោះជាតិព្រមានធ្វើបាតុកម្មអហិង្សាមួយប្រសិនបើមានការចាប់ខ្លួន លោក កឹម សុខា។

រនាំងដែកដែលសមត្ថកិច្ចដាក់ពង្រាយលើចិញ្ចើមផ្លូវក្នុងសង្កាត់ចាក់អង្រែក្រោម
រនាំងដែកដែលសមត្ថកិច្ចដាក់ពង្រាយលើចិញ្ចើមផ្លូវក្នុងសង្កាត់ចាក់អង្រែក្រោម
កាលពីថ្ងៃចន្ទ គណបក្សសង្គ្រោះជាតិបានឲ្យដឹងថាខ្លួនបានទទួលស្នាមមេដៃជាង២៣ម៉ឺនពីតំណាងប្រជាពលរដ្ឋមកពីបណ្តារាជធានី-ខេត្តទាំង២៥ ដែលស្នាមមេដៃទាំងនេះត្រូវគណបក្សថាសម្រាប់ដាក់ជាញត្តិថ្វាយព្រះមហាក្សត្រព្រះរាជអន្តរាគមន៍ឲ្យស្ថាប័នរដ្ឋគោរពសិទ្ធិប្រជាពលរដ្ឋនិងអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត។ គណបក្សនៅមិនទាន់កំណត់ពេលជាក់លាក់ណាមួយសម្រាប់យកញត្តិដែលមានស្នាមមេដៃជាង២៣ម៉ឺននេះទៅថ្វាយព្រះមហាក្សត្រនៅឡើយទេ៕ 


No comments:

Post a Comment