Paris Peace Accords 23 Oct. 1991

Friday, June 10, 2016

អគ្គលេខាធិការ​ អង្គការ​ សហប្រជាជាតិ​ សង្ឃឹម​ ថា, ​កម្ពុជា​ នឹង​ធានា​ នូវ​ការ​គោរព​ សិទ្ធិ​មនុស្ស | UN Secretary General hopes Cambodia will guarantee respect for human rights

អគ្គលេខាធិការ​ អង្គការ​ សហប្រជាជាតិ​ សង្ឃឹម​ ថា, ​កម្ពុជា​ នឹង​ធានា​ នូវ​ការ​គោរព​ សិទ្ធិ​មនុស្ស

RFA / វិទ្យុ អាស៊ី សេរី | ៩ មិថុនា ២០១៦
បាន គីមូន ៨៥៥ ២០១៦
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃ​កិច្ចប្រជុំ​កំពូល​មនុស្សធម៌​ពិភពលោក កាល​ពី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ នា​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី (Turkey)។  AFP

អគ្គលេខាធិការ​ អង្គការ ​សហប្រជាជាតិ បង្ហាញ​ក្តី​សង្ឃឹម​ ថា, រាជ​រដ្ឋាភិបាល​ កម្ពុជា នឹង​ធានា​ នូវ​ការ​គោរព សិទ្ធិ​មនុស្ស​ ពេញលេញ, រួម​បញ្ចូល​ ទាំង​សេរីភាព​ នៃ​ការ​បញ្ចេញ​មតិ, ខាង​សមាគម, និង​​នៃ​ការ​ប្រមូល​ផ្តុំ។  លោក បាន គីមូន (Ban Ki-moon) អំពាវនាវ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យ​បន្ត​ វប្បធម៌​សន្ទនា ​ត​ទៅ​ទៀត។

អគ្គលេខាធិការ​ អង្គការ​ សហប្រជាជាតិ លោក បាន គីមូន បាន​សន្ទនា​  ជាមួយ​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ ក្រសួង​ ការ​បរទេស និង​សហប្រតិបត្តិការ​ អន្តរជាតិ ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា កាល​ពី​ល្ងាច ​ថ្ងៃ​អង្គារ ទី​៧ មិថុនា។  លោក បាន គីមូន បាន​បង្ហាញ ​ក្តី​ព្រួយ​បារម្ភ​ ជុំវិញ​ សេចក្តី​រាយការណ៍​ អំពី​ ការ​បំភិតបំភ័យ, ការ​រំលោភ​បំពាន, និង​ការ​ចាប់​ខ្លួន ​មន្ត្រី​ អង្គការ ​សង្គម​ស៊ីវិល, ប្រព័ន្ ផ្សព្វផ្សាយ, សមាជិក គ.ជ.ប. និង​សមាជិក​ គណបក្ស​ប្រឆាំង ដែល​កំពុង​ រីក​រាល​ដាល ​នៅ​កម្ពុជា។

No comments:

Post a Comment