កម្ពុជា, វៀតណាម ជំរុញ ទំហំ ពាណិជ្ជកម្ម និងការ បោះបង្គោល ព្រំដែន
VOD / វីអូឌី |
កម្ពុជា និងវៀតណាម បានធ្វើ កិច្ចព្រមព្រៀង ជំរុញ ទំហំ ពាណិជ្ជកម្ម តាមបណ្តោយ ព្រំដែន និងឲ្យពន្លឿន ការបោះបង្គោល ព្រំដែន គោក រវាង ប្រទេស ទាំងពីរ ឲ្យបាន ឆាប់ចប់។
-
តាមសេចក្តីប្រកាស ព័ត៌មាន, ការឯកភាពគ្នា រវាង ប្រទេសជិតខាង ទាំងពីរនេះ គឺ ធ្វើក្នុងជំនួប លោក ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសវៀតណាមលោក ផាម ប៊ិញមិញ កាលពីថ្ងៃ ទី២២ ខែមិថុនា អំឡុងទស្សនកិច្ច របស់ រដ្ឋមន្រ្តី ការបរទេស កម្ពុជា នៅវៀតណាម។
សេចក្តីប្រកាស ព័ត៌មាន របស់ ក្រសួង ការបរទេស កម្ពុជា បានឲ្យដឹង ថា, កម្ពុជា និងវៀតណាម បានឯកភាព ពន្លឿន ការបោះបង្គោល ព្រំដែនគោក រវាង ប្រទេស ទាំងពីរ ឲ្យបាន ឆាប់ចប់ ដោយថា ដើម្បី «កសាង ខ្សែបន្ទាត់ ព្រំដែន សន្តិភាព, មិត្តភាព, កិច្ចសហប្រតិបត្តិការ, និងអភិវឌ្ឍន៍» រវាង កម្ពុជា និងវៀតណាម។
លោកស្រី កុយ ពិសី អនុប្រធាន គណៈកម្មាធិការ ព្រំដែន កម្ពុជា ប្រាប់VOD ថា, ការបោះបង្គោល ព្រំដែន កម្ពុជា- វៀតណាម គឺ កំពុង ដំណើរ ជាធម្មតា ដោយមិនមាន ការឈប់ ឬផ្អាក អ្វីឡើយ។
គួរ រំឮក ផងដែរ ថា, នៅក្នុងដំណើរ ទស្សនកិច្ច ផ្លូវការ ពីរថ្ងៃ របស់ ប្រធានាធិបតី វៀតណាម លោក ត្រាន់ ដាយ ក្វាង នៅកម្ពុជា កាលពីពេល ថ្មីៗនេះ ភាគីទាំងពី ក៏បាន ប្តេជ្ញាចិត្ត ថា នឹងពន្លឿន ការបោះបង្គោល ព្រំដែន ឲ្យឆាប់ចប់ ខណៈ គណបក្សប្រឆាំង នៅកម្ពុជា ស្នើឲ្យផ្អាក ដោយថា មានភាព មិនប្រក្រតី មួយចំនួន។
ចំណែក ទំហំ ពាណិជ្ជកម្មវិញ, សេចក្តីប្រកាស ព័ត៌មាន ដដែល បន្តថា, ភាគីទាំងពីរ ក៏បាន ឯកភាព ជំរុញ ពាណិជ្ជកម្ម ឲ្យឡើង ទៅដល់ ៥ពាន់លាន ដុល្លារ អាមេរិក។ ក្នុងនោះដែរ កម្ពុជា និងវៀតណាម នឹងសម្រេច ឲ្យបាន នូវកិច្ចព្រមព្រៀង ស្តីពី ពាណិជ្ជកម្ម និងការ ផ្លាស់ប្តូរ ទំនិញ, សេវាកម្ម នៅតំបន់ ព្រំដែន, និងជាពិសេស ជំរុញ ការសាងសង់ ផ្សារ គំរូ ព្រំដែន កម្ពុជា-វៀតណាម នៅខេត្ត ត្បូងឃ្មុំ ផងដែរ។ [Cambodia and Vietnam will commit to actualizing the agreement re commerce and trade, services along the border regions, and in particular, push for the building of a model market along the Cambodia-Vietnam border at Tbaung Khmum province.]
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម ប្រាប់VOD ថា, ការសាងសង់ ផ្សារគំរូនេះ គឺ ភាគី កម្ពុជា ជាអ្នកផ្តល់ដី។ ចំណែក ភាគី វៀតណាម ជាអ្នក ទទួលខុសត្រូវ ផ្នែកថវិកា និងអ្នក សាងសង់។ [Cambodia will provide the land; Vietnam will be responsible for management and building the market.] លោក បន្ត ថា, ផ្សារគំរូនេះនឹងអនុញ្ញាត ឲ្យប្រជាជន នៅតាមព្រំដែន នៃប្រទេស ទាំងពីរ ធ្វើអាជីវកម្ម ជាមួយគ្នា បាន៕
No comments:
Post a Comment