![]() |
| រំដួល ស្វាយរៀង |
ខ្មែរ កម្ពុជា ក្រោម អះអាង ថា, អាជ្ញាធរ វៀតណាម តាមគំរាម តាមគ្រប់រូបភាព
វីអូឌី | សមាគម ខ្មែរ កម្ពុជា ក្រោម នៅថ្ងៃសៅរិ៍នេះ បានអះអាង ថា, ពលរដ្ឋ ខ្មែរ កម្ពុជា ក្រោម បានទទួល រងការ គំរាមកំហែង គ្រប់រូបភាព ពីអាជ្ញាធរ វៀតណាម ដែលជាការ ប៉ុនប៉ង បិទសិទ្ធិ សេរីភាព ខ្មែរកម្ពុជា មិនឲ្យ និយាយ ពីប្រវត្តិសាស្ត្រ នៃការបាត់បង់ ទឹកនេះ។
ប្រធាន សមាគម ខ្មែរ កម្ពុជា ក្រោម ដើម្បី សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យដឹង ថា, ពលរដ្ឋ ខ្មែរ កម្ពុជា ប្រហែល ២០០នាក់ និងព្រះសង្ឃ ជិត ១០០០អង្គ បានរៀបចំ ធ្វើពិធី រំឭកខួប ៦៧ឆ្នាំ នៃការបាត់បង់ ទឹកដី ទៅប្រទេស វៀតណាម នៅក្នុងវត្ត មួយ ស្ថិតនៅត្រើយ ខាងកើត ទល់មុខ ព្រះបរមរាជវាំង, ប៉ុន្តែ ត្រូវ បានអាជ្ញាធរ វៀតណាម ស៊ើបអង្កេត ដោយលោក ថា, នេះ គឺ រូបភាព នៃការ គំរាមកំហែង និងបំផិតបំភ័យ ប្រជាពលរដ្ឋ ខ្មែរកម្ពុជា។
ទោះជាយ៉ាងណា លោក សឺន ជុំជួន បញ្ជាក់ថា ខ្មែរកម្ពុជាក្រោមនៅតែបន្តតស៊ូមតិទៅអន្តរជាតិថា ពួកគេនៅតែនិយាយពីបញ្ហាបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដោយលោកថា ការបញ្ចេញមតិនេះ ធ្វើឡើងស្របតាមច្បាប់ជាតិនិងអន្តរជាតិ។
វីអូឌី (VOD) មិនអាចសុំការបំភ្លឺជុំវិញករណីនេះ ពីមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានទេ នៅថ្ងៃសៅរ៍នេះ។
ប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរកម្ពុជា ដែលរស់នៅ ក្នុងប្រទេស កម្ពុជា បានផ្ទុះការតវ៉ាជាបន្តបន្ទាប់កាលពីអំឡុងខែកក្កដា និងសីហា ឆ្នាំ ២០១៤កន្លងមក ទាក់ទង នឹងប្រវត្តិសាស្ត្រ នៃទឹកដី កម្ពុជាក្រោម បន្ទាប់ ពីមន្ត្រី អ្នកនាំពាក្យ ស្ថានទូត វៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង អះអាង ថា, បារាំង មិនបាន កាត់ទឹកដី កម្ពុជាក្រោម ទៅឲ្យ វៀតណាម ទេ។
បន្ទាប់ ពីប្រកាន់ជំហរ មិនសុំទោស ចំពោះ ការអះអាង ដ៏ចម្រូងចម្រាស់ នេះ, លោក ត្រឹង វ៉ាន់ថុង ត្រូវ បានរដ្ឋាភិបាល វៀតណាម ផ្លាស់ប្ដូរ ពីស្ថានទូត វៀតណាម ប្រចាំកម្ពុជា កាលពីខែកញ្ញា ក្នុងឆ្នាំ២០១៤ ផងដែរ។
ទឹកដីកម្ពុជា ដែលមាន ចំនួន ២១ខេត្ត ត្រូវ បានអាណាព្យាបាល បារាំង កាត់បញ្ចូល ទៅក្នុង ការគ្រប់គ្រង របស់ វៀតណាម នៅក្នុង ឆ្នាំ១៩៤៩ ដោយគ្មាន ការឯកភាព ពីប្រជាពលរដ្ ឋខ្ មែរនោះឡើយ៕

No comments:
Post a Comment