មេដឹកនាំ វៀតណាម មិន ចាប់អារម្មណ៍ ពីស្ថានការណ៍ នយោបាយ នៅកម្ពុជា
["Nope, nada interest," proclaims the former security minister, police general, law professor, now Vietnam's new president, with a vigorous side-to-side shaking of the head and the most warm smile for added emphasis. "Spying, espionage, plotting instability are, oh, so passe. We are now into love and friendship and cooperation. Kiss-kiss!"]
RFA / វិទ្យុ អាស៊ី សេរី | ១៥ មិថុនា ២០១៦
លោក ហេង សំរិន (ស្ដាំ) ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោក ត្រឹង
ដាយ ខ្វាង (TRAN DAI QUANG) (ឆ្វេង)
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ក្នុងជំនួបនាវិមានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។
RFA/Brach Chev
ថ្នាក់ដឹកនាំ កំពូល នៃប្រទេស វៀតណាម មិន ចាប់អារម្មណ៍ ពីស្ថានការណ៍ នយោបាយ នៅកម្ពុជា នោះទេ។ នាយកខុទ្ទកាល័យ ប្រធាន រដ្ឋសភា លោក កែវ ពិសិដ្ឋ ថ្លែងប្រាប់ ក្រុមអ្នក សារព័ត៌មាន នៅរសៀល ថ្ងៃ ទី១៥ ខែមិថុនា ថា, ក្នុងជំនួប រវាង លោក ហេង សំរិន ប្រធាន រដ្ឋសភា ជាមួយ ប្រធានរដ្ឋ នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) មិនជជែក ទាក់ទង នឹងស្ថានការណ៍ នយោបាយ កម្ពុជា ដែលកំពុង កើតឡើង នៅពេលនេះ ឡើយ។
ក្នុងជំនួប បិទទ្វារ រវាង លោក ហេង សំរិន និងលោក ត្រឹង ដាយ ខ្វាង ដែលមាន រយៈពេល ជាងកន្លះម៉ោង នៅវិមាន រដ្ឋសភា, ភាគីទាំងពីរ ជជែក ទាក់ទង ការពង្រឹង ទំនាក់ទំនង រវាង រដ្ឋ និងរដ្ឋ និងទំនាក់ទំនង រវាង គណបក្ស កាន់អំណាច របស់ កម្ពុជា និងគណបក្ស កាន់អំណាច របស់ វៀតណាម។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជានាយកខុទ្ទកាល័យប្រធានរដ្ឋសភា លោក កែវ ពិសិដ្ឋ ប្រាប់ថា ទំនាក់ទំនងនេះជាការរួមចំណែកថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក៖ «មិនមានចាប់អារម្មណ៍ពីស្ថានការណ៍នយោបាយគណបក្សទាំងពីរអីទេ នៅក្នុងសវនាការនេះ អត់បានលើកឡើងពីស្ថានការណ៍នយោបាយទេ។»
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋប្រទេសវៀតណាម នៅពេលនេះ ចំពេលដែលក្បាលម៉ាស៊ីនប្រទេសនេះទើបផ្លាស់ប្ដូរថ្មី និងចំពេលគណបក្សមានសំឡេងឆ្នោតនៅក្នុងសភារបស់កម្ពុជា កំពុងមានជម្លោះនយោបាយ។ ផ្ទុយពីប្រទេសវៀតណាម អង្គការសហប្រជាជាតិ និងសភាសហភាពអឺរ៉ុប ដែលមានសមាជិកចំនួន ២៨ប្រទេស កំពុងបារម្ភពីវិបត្តិនយោបាយនៅពេលនេះ និងស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕
No comments:
Post a Comment