Paris Peace Accords 23 Oct. 1991

Tuesday, July 19, 2016

ឧបការី ​រដ្ឋមន្ត្រី​​​ អាមេរិក​ ទទូច​ ឱ្យ​រដ្ឋាភិបាល​ ទម្លាក់​ បទ​ចោទ​ លើ​មន្ត្រី​ អាដហុក​ និង​​គ.ជ.ប. | Asst secretary of state appeals for govt to drop charges against Adhoc, NEC officials

ឧបការី ​រដ្ឋមន្ត្រី​​​ អាមេរិក​ ទទូច​ ឱ្យ​រដ្ឋាភិបាល​ ទម្លាក់​ បទ​ចោទ​ លើ​មន្ត្រី​ អាដហុក​ និង​​គ.ជ.ប.

RFA / វិទ្យុ អាស៊ី សេរី | ១៩ កក្កដា ២០១៦

ឧបការី​អាមេរិក ថម ម៉ាលីណូស្គី ៨៥៥ ២០១៦
ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ពិសេស​ជាមួយ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ នៅ​រសៀល​ថ្ងៃ​ទី​១៩ ​កក្កដា ឆ្នាំ​២០១៦ នា​​ស្ថានទូត​អាមេរិក រាជធានី​ភ្នំពេញ។  RFA/Sorn Chanratha

ឧបការី ​រដ្ឋមន្ត្រី ​ក្រសួង​ ការបរទេស​ សហរដ្ឋ អាមេរិក ទទួល​បន្ទុក​ ផ្នែក​លទ្ធិប្រជាធិបតេយ្យ, សិទ្ធិមនុស្ស, និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) អំពាវនាវ​ ឱ្យ​រដ្ឋាភិបាល ​កម្ពុជា ទម្លាក់​ចោល ​បទ​ចោទ​ ទាំង​ឡាយ ​ប្រឆាំង​ នឹង​សកម្មជន​ សិទ្ធិមនុស្ស​ អង្គការ​ អាដហុក (ADHOC) និង​លោក នី ចរិយា អគ្គលេខាធិការ​ រង គ.ជ.ប.។

លើស​ពី​នេះ លោក​ ក៏​បាន​ទទូច ​ឱ្យ​អាជ្ញាធរ​ ស៊ើប​អង្កេត ​ដោយ​ត្រឹមត្រូវ និង​ប្រកប​ ដោយ​ការ​ ជឿ​ទុក​ចិត្ត​ ទៅ​លើ​ឃាតកម្ម​ លើ​លោក​បណ្ឌិត កែម ឡី។  ការ​អំពាវនាវ​ ទាំង​នេះ ធ្វើ​ឡើង​ នៅ​ក្នុង​កិច្ច​ពិភាក្សា ​តុ​មូល​ ពិសេស​ ជាមួយ ​អ្នក​សារព័ត៌មាន ​ជាតិ និង​អន្តរជាតិ នៅ​រសៀល ​ថ្ងៃ​ទី​១៩ ខែ​កក្កដា នៅ​ស្ថានទូត​ អាមេរិក។

No comments:

Post a Comment