Paris Peace Accords 23 Oct. 1991

Thursday, July 14, 2016

លោក បាន គីមូន ជំរុញ​ ឲ្យ​អាជ្ញាធរ ​ស៊ើប​អង្កេត​ ពេញលេញ​ ករណី​ បាញ់​សម្លាប់​ លោក កែម ឡី | Ban Ki-Moon urges authority to conduct thorough investigation into killing of Kem Ley

លោក បាន គីមូន ជំរុញ​ ឲ្យ​អាជ្ញាធរ ​ស៊ើប​អង្កេត​ ពេញលេញ​ ករណី​ បាញ់​សម្លាប់​ លោក កែម ឡី

RFA / វិទ្យុ អាស៊ី សេរី | ១៤ កក្កដា ២០១៦

បាន គីមូន ៨៥៥ ២០១៦
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃ​កិច្ចប្រជុំ​កំពូល​មនុស្សធម៌​ពិភពលោក កាល​ពី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ នា​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី (Turkey)។  AFP

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) សម្ដែង ​ក្តី​សោកស្ដាយ​ជា​ខ្លាំង បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា។ លោក បាន គីមូន សង្ឃឹម​ថា អាជ្ញាធរ​កម្ពុជា នឹង​បើក​ការ​ស៊ើប​អង្កេត​ពេញលេញ និង​ឯករាជ្យ ដើម្បី​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយ​ជុំវិញ​ការ​បាញ់​សម្លាប់​នេះ។

អ្នក​នាំ​ពាក្យ​ នៃ​អគ្គលេខាធិការ​ អង្គការ​ សហប្រជាជាតិ លោក ស្តេហ្វ៉ាន ឌូយ៉ារីក (Stephane Dujarric) មាន​ប្រសាសន៍ ​ក្នុង​សន្និសីទ​ កាសែត​ នា​ទីស្នាក់ការ​ កណ្ដាល​ របស់​ អង្គការ​ សហប្រជាជាតិ នៅ​ក្រុង​ ញីវយ៉ក (New York) កាលពី​ថ្ងៃ​ ទី​១៣ ខែ​កក្កដា នេះ​ ថា, លោក បាន គីមូន នៅ​តែ​ មាន​ក្តី​បារម្ភ​ អំពី​ ស្ថានការណ៍​ នៅ​ប្រទេស​ កម្ពុជា។  ក្នុង​នោះ​ រួម​មាន៖ ការ​បំភិតបំភ័យ, ការ​រើសអើង, និង​ការ​ចាប់​ខ្លួន​ មន្ត្រី​ សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង, ព្រម​ទាំង​ បញ្ហា​គំរាម​កំហែង​ លើ​ផ្នែក​ សារព័ត៌មាន និង​គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះឆ្នោត ជាដើម។

លោក បាន គីមូន ក៏​អំពាវនាវ ​សូម ឲ្យ​មាន ​ការ​គោរព​ សិទ្ធិ​មនុស្ស, រួម​មាន​ សេរីភាព ​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​គ្នា ជាដើម៕


No comments:

Post a Comment