រូបឯកសារ៖ ពលករខ្មែររង់ចាំឯកសារនៅការិយាល័យប៉ូលិសស្រុកអារញ្ញប្រទេសថៃកាល ពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៤ ដើម្បីត្រឡប់មកប្រទេសកម្ពុជាវិញ។ |
កម្ពុជា បាត់កម្លាំង កសាងជាតិ ដោយសារ លំហូរ ពលករ ទៅក្រៅប្រទេស
VOA / វីអូអេ | ១៦ កក្កដា ២០១៦
ចលនា ឧស្សាហនូបនីយកម្ម
និងនគរូបនីយកម្មដ៏ធំ សម្បើម របស់ កម្ពុជា បានជំរុញ ឱ្យប្រជាជន
ខ្មែរ មួយភាគធំ នៅគ្រប់ច្រកល្ហក នៃប្រទេស
ធ្វើដំណើរ ចាកចោល ភូមិករ ទៅរក ការងារធ្វើ នៅទីប្រជុំជន
និងនៅក្រៅប្រទេស
ភ្នំពេញ —
នៅក្នុងលិខិតមួយ ផ្ញើទៅជូន លោកស្រី រដ្ឋមន្ត្រី ការបរទេស
អូស្ត្រាលី Julie Bishop កាលពីថ្ងៃ ព្រហស្បតិ៍, លោក អ៊ិត សំហេង
រដ្ឋមន្ត្រី ក្រសួង ការងារ កម្ពុជា បានស្នើ ឱ្យរដ្ឋាភិបាល ក្រុង
កង់បេរ៉ា (Canberra) ពិចារណា បើកច្រក ទទួលយក កម្លាំងពលកម្ម កម្លាំង
និងពលកម្ម ប្រើ បញ្ញា [?] របស់ កម្ពុជា ចូលទៅធ្វើការ នៅប្រទេស
អូស្ត្រាលី។
ក្នុងលិខិត ដដែលនេះ, លោក ឋ អ៊ិត សំហេង បានសរសេរ បញ្ជាក់ថា៖
«និយោជកជាតិ អូស្ត្រាលី នឹងស្គាល់ នូវឥរិយាបថ ធ្វើការ ប្រកបដោយភាព ឧស្សាហ៍ ព្យាយាម និងមាន វិន័យ ខ្ជាប់ខ្ជួន របស់ និយោជិក ជនជាតិខ្មែរ ទៅពីកម្ពុជា។»
លោក រដ្ឋមន្ត្រី ក្រសួង ការងារ បានបន្ថែម ថា៖
«វា [ឱកាស ការងារ នៅអូស្ត្រាលី ]ក៏ផ្ដល់ ឱ្យផងដែរ នូវចំណេះដឹង និងចំណេះធ្វើដល់និយោជិកជាតិខ្មែរ ដែលនឹងទទួលបានពីការបណ្ដុះបណ្ដាលនៅហ្នឹងកន្លែងធ្វើការងារនៅឯ ប្រទេសអូស្រ្តាលី ដែលនឹងផ្ដល់ជាវិភាគទានដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។»
នេះមិនមែនជាការប៉ុនប៉ងលើកដំបូងនោះទេដែលរដ្ឋាភិបាលលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន បញ្ជូនកម្លាំងពលករខ្មែរចេញទៅធ្វើការអនុវត្តជំនាញនៅបណ្ដាប្រទេស ដែលមានតម្រូវការកម្លាំងពលកម្មច្រើនពីបណ្ដាប្រទេសកំពុងអភិវឌ្ឍដូច ជាកម្ពុជា។
កម្ពុជាកំពុងតែមានកិច្ចសហការជាមួយប្រទេសកូរ៉េខាងត្បូង ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ហើយបន្តិចទៀតនឹងមានកិច្ចសហការជាមួយបណ្ដាប្រទេសនៅឯតំបន់មជ្ឈឹម បូព៌ាដែលល្បីខាងរំលោភសិទ្ធិពលករឆ្លងដែន ក្នុងការបញ្ជូន បើកច្រកឱ្យពលករខ្មែរមានឱកាសចេញទៅបម្រើការងារស្វែងរកប្រាក់ ចំណូលផ្ញើមកភូមិកំណើត។
ចលនាឧស្សាហនូបនីយកម្ម និងនគរូបនីយកម្មដ៏ធំសម្បើមរបស់កម្ពុជាបានជំរុញឱ្យប្រជាជនខ្មែរ មួយភាគធំនៅគ្រប់ច្រកល្ហកនៃប្រទេស ធ្វើដំណើរចាកចោលភូមិករទៅរកការងារធ្វើនៅទីប្រជុំជន និងនៅក្រៅប្រទេស។
តួលេខត្រួសៗចុងក្រោយបង្អស់ គិតត្រឹមដើមឆ្នាំ២០១៦នេះ បង្ហាញថា ប្រជាជនខ្មែរជិតមួយលាននាក់កំពុងបម្រើការនៅប្រទេសដទៃ រួមមានប្រទេសថៃ ម៉ាឡេស៊ីនិងនៅកូរ៉េខាងត្បូងជាដើម ហើយបានផ្ញើប្រាក់មកស្រុកវិញចំនួន១ពាន់លានដុល្លារអាមេរិកកាលពី ឆ្នាំ២០១៥។ នេះបើយោងតាមក្រសួងការងារ។
នៅស្របពេលដែលមានការប៉ាន់ប្រមាណថា អ្នកចេញទៅធ្វើការក្រៅប្រទេសអាចមានលើសពីមួយលាននាក់ រាប់ទាំងពលករដែលចេញទៅមិនស្របច្បាប់ផងនោះ អ្នកជំនាញ និងអ្នកស្រាវជ្រាវបានផ្ដល់នូវការពន្យល់អំពីផលចំណេញ និងការខាតបង់នៃលំហូរធនធានមនុស្ស។
ការហូរចេញធនធានបញ្ញា ដែលរួមមានអ្នកចេះដឹង និងពលករដែលមានជំនាញទៅធ្វើការនៅក្រៅប្រទេសនោះ ត្រូវបានអ្នកស្រាវជ្រាវគូសបញ្ជាក់ឱ្យឃើញផងដែរថា ផ្នែកខ្លះនៃប្រព័ន្ធទីផ្សារការងារមានលក្ខណៈផុយស្រួយ និងមិនមានសមធម៌ក្នុងការជ្រើសរើស។
អ្នកស្រីសែម សោភ័ណលក្ខិណបានធ្វើការសិក្សាស្រាវជ្រាវឱ្យសាកលវិទ្យាល័យស្ត្រី Ewha របស់កូរ៉េខាងត្បូង អំពីឥរិយាបថ និងចរន្តលំហូរសាច់ប្រាក់ដែលពលករខ្មែរបញ្ជូនមកស្រុកកំណើតវិញ នៅពេលដែលពួកគេកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បូង។ អ្នកស្រីបានឱ្យដឹងថា កម្រិតប្រាក់បៀវត្សរ៍នៅកូរ៉េខ្ពស់ជាងនៅកម្ពុជានោះគឺជាកត្តាដែល មានឥទ្ធិពលជាខ្លាំងដល់ការសម្រេចចិត្តចាកចេញរបស់ពលករទៅធ្វើការ នៅឯប្រទេសកូរ៉េ ហើយមួយចំនួននៃពួកគេសុខចិត្តបោះបង់ការងារដែលប្រើបញ្ញានៅ ស្រុកខ្មែរ។
«អ្នកខ្លះ គាត់ មានការងារដែរ នៅខ្មែរ, ក៏ប៉ុន្តែ ការងារហ្នឹង គាត់ មិនអាច យកប្រាក់ខែ ទៅផ្គត់ផ្គង់ គ្រួសារគាត់ បាន។ អញ្ចឹង ទាមទារ ឱ្យគាត់ ធ្វើចំណាកស្រុក ដើម្បី យកប្រាក់ហ្នឹង មករ៉ាប់រង នៅក្នុងគ្រួសារ របស់គាត់។»
អ្នកស្រីសោភ័ណលក្ខិណា ដែលជាអ្នកស្រាវជ្រាវ រកឃើញថា ពលករមួយចំនួនដែលកំពុងបម្រើការងារនៅកូរ៉េមានអតីតភាពការងារ និងកម្រិតវប្បធម៌ជានិស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជនថែមទៀតផង ពេលគេនៅប្រទេសកម្ពុជា។
ដូចជាលោក លីម ថេងហាក់ ដែលកំពុងបម្រើការងារនៅឯតំបន់ប៉ែកខាងកើតប្រទេសកូរ៉េខាងត្បូង ធ្លាប់ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បុរាណវិទ្យា តែបានសម្រេចចិត្តបោះបង់ការងារជំនាញរបស់ខ្លួនចេញទៅប្រទេសនៅ តំបន់ចុងបូព៌ាខាងលើដើម្បីស្វែងរកការងារធ្វើ។
លីម ថេងហាក់បាននិយាយប្រាប់ VOA ថា នៅប្រទេសកូរ៉េខាងត្បូង រូបគេអាចនឹងរកបានប្រាក់ចំណូលជាមធ្យមជាង១ពាន់ ដុល្លារអាមេរិកក្នុងមួយខែ ដោយមានផលប្រយោជន៍ជាប្រាក់ជាច្រើនផ្សេងទៀត ហើយថា ជីវភាព និងចំណូលរបស់គេមានការប្រសើរជាងការងារជំនាញរបស់រូបគេនៅស្រុក ខ្មែរស្ទើរតែ១០ដង។
«គ្មាន នរណា ចង់ចាកចេញទេ។ អ្នកខ្លះ គេ មានប្រពន្ធ, មានកូន, មានម្ដាយ ចាស់ជរា ត្រូវ ព្រាត់គ្នា មួយរយៈ មកធ្វើការ នៅកូរ៉េ។ គ្មាន នរណា ចង់ទេ។ ប៉ុន្តែ ដោយសារ កត្តាជីវភាព, ដោយសារ តែ ពេលខ្លះ មានការ រើសអើង, ដោយសារ ខ្សែហ្នឹង យើង និយាយ ថា, ខ្សែចុះ, ហើយ ប្រាក់ខែ អត់សមរម្យ ធ្វើឱ្យយើង មិនអាច រស់នៅ ក្នុងស្រុកខ្មែរ បាន ណាស់។»
ថេងហាក់ក៏បាននិយាយជាបន្ថែមផងដែរអំពីការណ៍ដែលបរិយាកាស ការងារមានការរើសអើង និងបក្សពួកនិយម ជាកត្តាជំរុញមួយដ៏សំខាន់បង្ខំឱ្យគេធ្វើចំណាកស្រុក ជិះយន្តហោះទៅធ្វើការនៅកូរ៉េ។
លោកសេដ្ឋវិទូ តេង ដឺលុច បាននិយាយថា ការដែលប្រជាជនចេញទៅធ្វើការនៅក្រៅប្រទេស ចាកចោលភូមិដ្ឋាន វាលស្រែ ចម្ការ ច្បារដំណាំនេះ អាចជាកាំបិតមុខពីរដល់កម្ពុជា ពោលគឺអាចនឹងផ្ដល់ជាផលវិជ្ជមានផង និងអវិជ្ជមានផង។
ផលវិជ្ជមាននៅត្រង់ថា កត្តាជីវភាពគ្រួសារ និងសាម៉ីខ្លួនពលករផ្ទាល់ មានភាពប្រសើរឡើងហើយថែមទាំងអាចនឹងទទួលបានជំនាញបច្ចេកទេសពី ការងារដែលខ្លួនបម្រើការនៅក្រៅប្រទេស ហើយផលអវិជ្ជមាននៅត្រង់ថា ប្រទេសជាតិដែលត្រូវការធនធានមនុស្សមកជួយរុញច្រានវិស័យ ឧស្សាហកម្ម និងខ្នែងផ្សេងទៀតនៃសេដ្ឋកិច្ចនោះ ត្រូវបាត់បង់កម្លាំងធនធានអស់ជាច្រើន។ នេះបើតាមលោកតេង ដឺលុច។
ក៏ប៉ុន្តែបញ្ហានេះនៅតែជាចំណោទនៅឡើយ នៅពេលបណ្ឌិត បញ្ញវ័ន្តខ្មែរជាច្រើនរូបដែលទទួលបានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេស បានសម្រេចចិត្តត្រឡប់មកបំពេញកិច្ចការងារនៅមាតុភូមិវិញក្រោយពី បញ្ចប់ការសិក្សា។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីការងារ បានបដិសេធមិនផ្ដល់បទសម្ភាសន៍ទេ។ លោកបានបង្វែរសំណួរទៅកាន់អ្នកនាំពាក្យក្រសួងគឺលោកហេង សួរ ដែលមិនបានឆ្លើយតបទៅនឹងសំណើរបស់ VOA ដើម្បីសុំមតិយោបល់ឡើយ។
ការធ្វើចំណាកស្រុក និងលំហូរធនធានបញ្ញាពីប្រទេសមួយទៅប្រទេសមួយទៀត គឺជាកត្តាសកលបណ្តាលមកពីចរន្តប្រែប្រួលចុះឡើងនៃកម្រិត ប្រាក់បៀវត្សរ៍ និងការវិនិយោគ តែនៅកម្ពុជាបញ្ហានេះមិនសូវជាចោទប៉ុន្មានទេ។ នេះជាការអះអាងរបស់លោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ។
លោករស់ សាលីនបានបន្ថែមថា ក្នុងចំណោមនិស្សិតដែលជាប់អាហារូបករណ៍ទៅរៀននៅបរទេសទាំងអស់នោះ មានដល់ទៅ៩៥%បានដែលត្រឡប់មកកម្ពុជាវិញបម្រើការងារតាមវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិលជាដើម។
«អញ្ចឹង issue (បញ្ហា) នៃ brain drain (លំហូរចេញ នៃធនធានបញ្ញា) សម្រាប់ កម្ពុជាយើង វា មិនមាន ជាបញ្ហាអ្វីទេ ដោយសារ ឱកាសការងារ, ការប្រកួតប្រជែង នៅក្នុងស្រុក ហ្នឹង គឺ វា អំណោយផល ទៅដល់ យុវជន ដែលមាន ជំនាញខ្ពស់ ក៏ដូច ជាយុវជន--ទាំងយុវជន ដែលសិក្សា ក្នុងស្រុក ទាំងយុវជន ដែលទៅរៀន នៅខាងក្រៅ។»
នៅក្នុងសុន្ទរកថាមួយនៅឯប្រទេសវៀតណាមកាលពីខែឧសភា លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក៏បានគូសបញ្ជាក់ផងដែរអំពីបញ្ហានៃលំហូរធនធានមនុស្សទៅក្រៅប្រទេស។
លោកអូបាម៉ាបានថ្លែងថា កាលណាប្រទេសមួយបាត់បង់ធនធានមនុស្សដែលមានជំនាញ និងទេពកោសល្យ ដែលទៅធ្វើការនៅប្រទេសដទៃនោះ បានន័យថាប្រទេសសាម៉ីនោះមានអំពើពុករលួយចាក់ស្រែះ និងមិនបានបង្កបរិយាកាសស្មើភាពក្នុងទីផ្សារការងារ សេដ្ឋកិច្ច ដែលនាំឱ្យប្រទេសបាត់បង់ធនធានដ៏មានតម្លៃសម្រាប់កសាងការអភិវឌ្ឍទៅ មុខ៕

No comments:
Post a Comment