សហគមន៍ ខេត្តមណ្ឌលគិរី បដិសេធ ដំណោះស្រាយ របស់ អាជ្ញាធរ ទាក់ទិន ការឈូសឆាយ ដីព្រៃ
RFA / វិទ្យុ អាស៊ី សេរី | ២៣ កក្កដា ២០១៦
ជនជាតិដើម ភាគតិច ព្នង ភូមិ ពូរ៉ាដែត, ឃុំ ស្រែអំពូម, ស្រុក ពេជ្រាដា, ខេត្ត មណ្ឌលគិរី
បដិសេធ មិនទទួលយក ដំណោះស្រាយ របស់ អាជ្ញាធរ ស្រុកទាក់ទិន ការប្ដឹង
តវ៉ា របស់ សហគមន៍ ដែលរកឃើញ ប័ណ្ណកម្មសិទ្ធិ ចំនួនបី
ត្រូវ បានចេញ នៅលើដីព្រៃ ដែលក្រសួង កសិកម្ម បានប្រគល់ ជាព្រៃ
សម្រាប់ សហគមន៍ ការពារ និងសកម្មភាព ឈូសឆាយ ព្រៃនោះ ដើម្បី យកដីលក់។
មន្ត្រី ឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវ ឲ្យអាជ្ញាធរ បញ្ឈប់ ការសម្របសម្រួល ករណីនេះ និងបើក ការស៊ើបអង្កេត ជាក់លាក់។
ដំណោះស្រាយទទួលស្គាល់ប័ណ្ណកម្មសិទ្ធិដែលចេញដោយមន្ត្រីមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តមណ្ឌលគិរី លើដីព្រៃដែលសហគមន៍ទទួលសិទ្ធិគ្រប់គ្រងជាព្រៃការពាររបស់
អាជ្ញាធរស្រុកពេជ្រាដា មិនបានលទ្ធផលទេ ដោយសារសហគមន៍ទាមទារឲ្យស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការចេញ ប័ណ្ណកម្មសិទ្ធិនោះ។ លើសពីនេះទៀត សហគមន៍បន្តទាមទារឲ្យស៊ើបអង្កេតសកម្មភាពឈូសឆាយព្រៃឈើសហគមន៍ពី សំណាក់អ្នកទិញដីទៀតផង។
តំណាងអាជ្ញាធរស្រុកពេជ្រាដា មន្ត្រីមន្ទីរនគរូបនីយកម្ម មន្ត្រីព្រៃឈើ តំណាងសហគមន៍ភូមិពូរ៉ាដែត និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុក (ADHOC) នៅព្រឹកថ្ងៃទី២២ ខែកក្កដា បានជួបជុំគ្នានៅសាលាឃុំស្រែអំពូម ក៏ប៉ុន្តែប្រជាពលរដ្ឋបីគ្រួសារម្ចាស់ប័ណ្ណកម្មសិទ្ធិនិងឈ្មួញ អ្នកទិញដីមិនមានវត្តមានក្នុងការដោះស្រាយបញ្ហានេះទេ។
តំណាងសហគមន៍លោក សុខ ថេត បញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិបីប្លង់មានទំហំដីជាង ១១ហិកតារដែលចេញដោយមន្ទីរដែនដី គឺមិនមែនជាដីអាស្រ័យផលជាក់ស្ដែងរបស់ប្រជាពលរដ្ឋចំណាកស្រុកបី គ្រួសារ មករស់នៅភូមិពូរ៉ាដែត នោះទេ ពីព្រោះសមាជិកសហគមន៍ទាំងអស់ដឹងច្បាស់ថា ដី ១១ហិកតារនោះ ៩០ភាគរយជាដីព្រៃឈើសុទ្ធសាធ។
លោកបន្តថា ការសម្របសម្រួលណាមួយដែលកាត់ដីព្រៃឈើទៅឲ្យបុគ្គលណាម្នាក់គឺជារឿងខុសច្បាប់៖ «សម្រាប់ ខ្ញុំអត់ទទួលទេ លុះត្រាតែមន្ត្រីជំនាញដែលវាស់ដីហ្នឹងបកស្រាយឲ្យប្រជាពលរដ្ឋ ហេតុអ្វីជនជាតិដើមភាគតិចនៅហ្នឹង វាស់ដីចម្ការចាស់ពួកគាត់អត់បានហេតុអ្វីដីគេដើមឈើព្រៃស្រោង ហេតុអ្វីគេវាស់បានចេញប្លង់បាន។»
នេះជាការបដិសេធលើកទី២ បន្ទាប់ពីមន្ត្រីស្រុកពេជ្រាដា បានព្យាយាមសម្របសម្រួលកាត់ដី ១១ហិកតារចេញពីដីព្រៃការពារសហគមន៍ បន្ទាប់ពីប្រជាពលរដ្ឋភូមិពូរ៉ាដែត ជិត ១០០នាក់ រួមជាមួយមន្ត្រីឃុំ មន្ត្រីព្រៃឈើ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក កាលពីថ្ងៃទី៦ ខែកក្កដា បានរកឃើញឈើរាប់ពាន់ដើមក្នុងតំបន់ព្រៃការពារសហគមន៍ត្រូវឈ្មួញ អ្នកទិញដីយកគ្រឿងចក្រឈូសឆាយរំលំចោលបំណងដុតរានយកដីដោយសំអាង ថា ដីនោះគាត់បានទិញពីប្រជាពលរដ្ឋបីគ្រួសារមានប័ណ្ណកម្មសិទ្ធិ ស្របច្បាប់។
តំណាងសហគមន៍ម្នាក់ទៀត គឺអ្នកស្រី ហេង ណុក បញ្ជាក់ថា នេះជាការទទួលខុសត្រូវដើម្បីការពារដីព្រៃដែលរដ្ឋបានប្រគល់ឲ្យ សហគមន៍ការពារ។ អ្នកស្រីកត់សំគាល់ថា ឈ្មួញទិញដីបានឈូសឆាយព្រៃលើសទំហំដីដែលមានក្នុងប័ណ្ណទាំងបី រាប់សិបហិកតារដែលជាបទល្មើសព្រៃឈើធ្ងន់ធ្ងរមិនអាចសម្របសម្រួលបាន ឡើយ៖ «គេថាអត់ព្រមទេគេទុកដីហ្នឹងជាសហគមន៍ដដែលគេមិនមានលទ្ធភាពសម្របសម្រួលបានទេ។ ទារឲ្យផ្ដន្ទាទោសអ្នកឈូសឆាយព្រៃ។»
ព្រៃការពារសហគមន៍ភូមិពូរ៉ាដែត មានទំហំ ១.៣២៣ហិកតារ ចុះបញ្ជីទទួលស្គាល់ដោយមន្ត្រីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសមានការទទួលស្គាល់ពីក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទទុកជាព្រៃការពាររបស់សហគមន៍ តាំងពីឆ្នាំ២០០៩។ ក៏ប៉ុន្តែនៅឆ្នាំ២០១២ ក្រុមនិស្សិត និងមន្ត្រីជំនាញដីធ្លីបានចុះវាស់វែងឆ្វៀលដីដែលប្រជាពលរដ្ឋដាំ ដុះជាក់ស្ដែងនៅតំបន់អភិរក្សនោះជូនប្រជាពលរដ្ឋតាមគោលនយោបាយស្បែក ខ្លារបស់រាជរដ្ឋាភិបាល។
អភិបាលរងស្រុកពេជ្រាដា លោក ខាំ ដារ៉ា បញ្ជាក់ថា អាជ្ញាធររកឃើញថា ប័ណ្ណកម្មសិទ្ធិទាំងបីដែលប្រជាពលរដ្ឋបីគ្រួសារលក់ទៅឲ្យឈ្មួញគឺ ជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ទើបសម្របសម្រួលកាត់ដីនោះទៅឲ្យអ្នក ទិញដី។ ក៏ប៉ុន្តែអាជ្ញាធរនឹងចាត់វិធានការច្បាប់ចំពោះអ្នកទិញដីដែលឈូស ឆាយពង្រីកដីបំពានទៅលើព្រៃសហគមន៍៖ «១១ហិកតារ ៨០អារ គេទទួលស្គាល់ហើយណាតាមផ្លូវរដ្ឋ។ ដល់គេឈូសលើសលប់ច្រើនអាហ្នឹងគេកាត់ទៅឲ្យសហគមន៍គ្របគ្រងវិញ តាមនីតិវិធីយើងដោះស្រាយតាមច្បាប់ទៅ។»
រីឯប្រធានមន្ទីរដែនដីខេត្តមណ្ឌលគិរី លោក ឈឹម កាន បញ្ជាក់ដែរថា គោលនយោបាយចាស់សកម្មភាពថ្មីបានតម្រូវឲ្យវាស់វែងឆ្វៀលចេញដី កាន់កាប់ជាក់ស្ដែងជូនពលរដ្ឋបើទោះដីនោះឋិតក្នុង
តំបន់សម្បទាន ក្រុមហ៊ុន ឬតំបន់ព្រៃការពារសហគមន៍ក៏ដោយ។ លោកទទួលស្គាល់ថា ប័ណ្ណកម្មសិទ្ធិដីដែលមានទំនាស់ពិតជាប័ណ្ណស្របច្បាប់ដែលមន្ត្រី ជំនាញចេញទៅឲ្យពលរដ្ឋបីគ្រួសារលើដីដាំដុះជាក់ស្ដែងជាង ១១ហិកតារ៖ «ដីមានប្លង់គឺដីស្របច្បាប់ហើយដីបីប្លង់ បើនៅលើដីសហគមន៍ ពេលគេបិទផ្សាយ ៣០ថ្ងៃប្រហែលជាសហគមន៍តវ៉ាហើយ។»
របាយការណ៍អង្កេតរបស់មន្ត្រីសមាគមអាដហុក ខេត្តមណ្ឌលគិរី រកឃើញថា ប័ណ្ណកម្មសិទ្ធិទាំងបីប្លង់ចេញនៅឆ្នាំ២០១២ មានម្ចាស់កម្មសិទ្ធិឈ្មោះ យន់ លី មាស សារិន និងឈ្មោះ ហ៊ោ ហូត អ្នកទាំងបីមិនមែនសមាជិកសហគមន៍ទេ គឺជាពលរដ្ឋចំណាកស្រុកមករស់នៅភូមិពូរ៉ាដែត។ ចំណែកដីទាំងបីប្លង់នោះមានប្រជាពលរដ្ឋក្នុងភូមិជាច្រើនបញ្ជាក់ ថា ក្រុមនិស្សិតបដិសេធមិនវាស់វែងឲ្យប្រជាពលរដ្ឋទាំងបីគ្រួសារនោះទេ ដោយសារតែដីនោះ ៩០ភាគរយ គឺជាដីព្រៃឈើ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក លោក សុក រដ្ឋា ថ្លែងថា ទីតាំងដីនិងអត្តសញ្ញាណអ្នកស្នើសុំប័ណ្ណកម្មសិទ្ធិដែលអ្នកភូមិ បញ្ជាក់ គឺមិនស្របទៅនឹងគោលការណ៍ចេញប័ណ្ណកម្មសិទ្ធិដីនោះទេ ហេតុនេះអាជ្ញាធរពាក់ព័ន្ធត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតករណីនេះ។ លើសពីនេះទៀត ការឈូសឆាយបំពានទៅលើដីព្រៃសហគមន៍របស់ឈ្មួញទិញដីត្រូវតែចាត់ វិធានការច្បាប់៖ «នីតិវិធីនៃការសម្របសម្រួលរបស់គាត់ផ្ទុយច្បាប់ ហើយព្រោះបើសិនទំនាស់ករណីដីធ្លី ឬដីព្រៃបើសិនមានប័ណ្ណកម្មសិទ្ធិ ឬមានឯកសារគតិយុត្តិស្របច្បាប់ គឺជាចំណាត់ការរបស់តុលាការមិនមែនចំណាត់ការរបស់គណៈកម្មការ សុរិយោដីទេ។»
កាលពីថ្ងៃទី១៥ ខែកក្កដា ប្រជាពលរដ្ឋភូមិពូរ៉ាដែត ៦នាក់ តំណាងឲ្យសហគមន៍ ១៥០គ្រួសារបានផ្ដិតមេដៃលើពាក្យប្ដឹង ឈ្មួញទិញដីឈ្មោះ ឡេង គឹមឈាង ពីបទកាប់រានឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃ រួមទាំងប្ដឹងនាយនគរបាលប៉ុស្តិ៍ស្រែអំពូម លោក រ៉ា បូរិទ្ធ ពីបទផ្ដល់មធ្យោបាយនាំឲ្យមានការកាប់រានឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃសហគមន៍នេះ៕

No comments:
Post a Comment