លោក Li Keqiang នាយករដ្ឋមន្ត្រីចិន (ឆ្វេង) ពិភាក្សាជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន (កណ្តាល) ខណៈដែលលោកនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅទីក្រុង អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។ (Damir Sagolj/Pool Photo via AP) |
លោក ហ៊ុន សែន៖ ចិន នឹងឲ្យជំនួយ ៦០០លាន ដុល្លារ មកកម្ពុជា ហ៊ុន សែន
VOA / វីអូអេ | ១៥ កក្កដា ២០១៦
ការប្រកាស ផ្តល់ជំនួយ ចាប់ពីឆ្នាំ ២០១៦ ដល់២០១៨នេះ ធ្វើឡើង
បន្ទាប់ ពីតុលាការ អាជ្ញាកណ្តាល អន្តរជាតិ នៅទីក្រុង ឡាអេ
ចេញសាលដីកា ឲ្យប្រទេស ហ្វីលីពីន ឈ្នះក្តី នឹងចិន កាលពីដើម
សប្តាហ៍នេះ ទាក់ទង នឹងជម្លោះ ដណ្តើម កម្មសិទ្ធិ នៅក្នុងសមុទ្រ ចិន
ខាងត្បូង ដែលប្រទេស ហ្វីលីពីន បានប្តឹង។
ភ្នំពេញ —
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាង ភ្លាមៗ
នៅថ្ងៃសុក្រ នេះ ក្នុងទំព័រ ហ្វេសប៊ុក (Facebook) របស់លោក ថា,
ប្រទេសចិន បានសន្យា នឹងផ្តល់ ជំនួយ ឥតសំណង ចំនួន ៦០០លាន ដុល្លារ
សម្រាប់ គាំទ្រ វិស័យ ជាច្រើន នៅកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុង ស្ថិតនៅ ឯកិច្ចប្រជុំ កំពូល អាស៊ី-អឺរ៉ុប លើកទី១១ ចាប់ពីថ្ងៃ ទី១៥ ដល់១៦ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងទីក្រុង អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស ម៉ុងហ្គោលី បានប្រកាស ដូច្នេះ ភ្លាមៗ បន្ទាប់ ពីលោក បានជួប ជាមួយលោក លី ខឹឈាន (Li Keqiang) នាយករដ្ឋមន្ត្រី ចិន ដើម្បី ពិភាក្សា លើការពង្រឹង ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន និងបញ្ហាតំបន់ និងអន្តរជាតិ, ហើយ សមភាគី ចិន របស់លោក បានប្រកាស ផ្តល់ជំនួយ ឥតសំណងនេះ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង តាមខ្លឹមសារ ដើម ថា៖
«តាមសំណូមពររបស់ខ្ញុំ មិត្តចិនបានយល់ព្រមផ្តល់ថវិកាសម្រាប់ដំណើរការបោះឆ្នោត វិស័យសុខាភិបាល អប់រំ ទឹកស្អាត ដូចជាស្រះទឹក អណ្តូងទឹក ដែលជាផលប្រយោជន៍សម្រាប់ប្រជាជនយើង។»
ការប្រកាសផ្តល់ជំនួយចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨នេះធ្វើឡើង គឺបន្ទាប់ពីតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ (The Hague) ចេញសាលដីកាឲ្យប្រទេសហ្វីលីពីនឈ្នះក្តីកាលពី ដើមសប្តាហ៍នេះទាក់ទងនឹងជម្លោះដណ្តើមកម្មសិទ្ធិនៅក្នុងសមុទ្រ ចិនខាងត្បូង ដែលប្រទេសហ្វីលីពីនបានប្តឹង។ តុលាការបានចាត់ទុកថា ចិនគ្មានសិទ្ធិស្របច្បាប់ចំពោះអំណះអំណាងទាក់ទងនឹងភស្តុតាង ប្រវត្តិសាស្ត្រនោះទេ។ តែចិនក៏មិនទទួលស្គាល់ចំពោះសាលដីការរបស់តុលាការ ដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសមិនទទួលស្គាល់ដូចជំហរចិននោះដែរ។
លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានអះអាងថា ការផ្តល់ជំនួយរបស់ចិនទំនងជាដោយសារគោលនយោបាយការបរទេសកម្ពុជាមួយ ផ្នែកពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ។
«នៅពេលដែលនយោបាយការបរទេសវាមានតង់ដង់(និន្នាការ)ដូចគ្នា យើងដឹងហើយ នយោបាយការបរទេស គ្មានមិត្តគ្មានសត្រូវ តែមានផលប្រយោជន៍ ពេលហ្នឹងផ្តល់ ឱកាស។ អញ្ចឹងប្រហែលជារឿងសមុទ្រចិនខាងត្បូង ហ្នឹងហើយដែលយើងបានទទួល ជំនួយ៦០០លានដុល្លារនៅក្នុងអំឡុង២០១៦ដល់២០១៨។ នេះជាចំណុចទី១។ ហើយចំណុចទី២ កម្ពុជាត្រូវការជំនួយឥតសំណងដើម្បីយកមកអភិវឌ្ឍប្រទេសរបស់ ខ្លួន។»
លោក សុខ ទូច បានចាត់ទុកថា ជំនួយឥតសំណងនេះធ្វើឲ្យកម្ពុជាដែលជាប្រទេសក្រីក្រមួយអាចអភិវឌ្ឍបានលើវិស័យជាច្រើន។
លោកស្រី ជា វណ្ណាត អ្នកវិភាគមួយរូបនិងជាអ្នកនិពន្ធសៀវភៅ A Cambodian Survivor’s Odyssey ឬជាភាសាខ្មែរ «ដំណើរ ជីវិត» បានថ្លែងថា លោកស្រីស្វាគមន៍ និងអបអរសាទរចំពោះជំនួយអភិវឌ្ឍមកដល់ប្រទេសកម្ពុជា ដោយលោកស្រីចាត់ទុកថា ជំនួយនេះនឹងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជាក្នុងការ អភិវឌ្ឍ។
«យើង មានមិត្តជាជាងយើងមានសត្រូវ ហើយប្រទេសចិនជាមហាអំណាច ហើយនៅតែជាមហាមិត្តកម្ពុជាតាំងពីសម័យសង្គមរាស្ត្រនិយមមក។»
តែលោកស្រីបានអះអាងថា កម្ពុជាមានការខ្វះខាតច្រើននៅឡើយ ទោះជាចិនជួយ ជំនួយនេះក៏មិនគ្រប់គ្រាន់ដែរ។
ជំនួយចំនួន៦០០លានគឺត្រូវផ្តល់ដល់កម្ពុជាសម្រាប់វិស័យបោះឆ្នោត ផងដែរ ប៉ុន្តែក្រុមអ្នកឃ្លាំមើលការបោះឆ្នោតអះអាងថា បញ្ហាសំខាន់នោះគឺការធានាការបោះឆ្នោតឲ្យមានភាពសេរី និងយុត្តិធម៌ត្រឹមត្រូវ គ្មានអំពើហិង្សា ការចាប់ចង ការចោទប្រកាន់ក្រុមអ្នកជំទាស់ មន្ត្រី គ.ជ.ប. និងបរិយាកាសភ័យខ្លាច ដោយសារការសម្លាប់អ្នកវិភាគសង្គមគឺលោកបណ្ឌិតកែម ឡី។ នេះបើតាមការអះអាងរបស់លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល (Comfrel) ដែលឃ្លាំមើលការបោះឆ្នោត។
«បញ្ហា អស់នេះ គឺ ថា, វា ធ្វើឲ្យ បរិយាកាស នយោបាយ ស្ថិតនៅក្នុង ស្ថានភាពមួយ មិនធានា ឲ្យការចាត់ចែង ការចុះឈ្មោះ បោះឆ្នោត មានលក្ខណៈ សេរី និងយុត្តិធម៌ ទេ។»
លោក គល់ បញ្ញា បានអះអាងថា លុយជំនួយសម្រាប់ការបោះឆ្នោតគឺគ្រាន់តែជាមធ្យោបាយទេ សំខាន់បំផុតគឺបរិយាកាសល្អនៃដំណើរការបោះឆ្នោត។
ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨៕

No comments:
Post a Comment