សព លោក កែម ឡី ហែ ដល់ស្រុកកំណើត នឹងបញ្ចុះ នៅថ្ងៃ ទី២៥ ខែកក្កដា

នៅល្ងាច ថ្ងៃទី២៤ ខែកក្កដានេះ, សព លោកបណ្ឌិត កែម ឡី បានហែ ទៅដល់ ស្រុកកំណើត របស់លោក ហើយ ដោយមាន មនុស្ស រាប់សិបម៉ឺន នាក់ បានចូលរួម ហែសពលោក ពីភ្នំពេញ ទៅខេត្ត តាកែវ។ តាមគម្រោង សព របស់ លោកបណ្ឌិត កែម ឡី និងត្រូវ បញ្ចុះ នៅវេលា ម៉ោង១១ ព្រឹក ថ្ងៃទី២៥ ខែកក្កដា។
ទីបំផុតទៅសពលោកបណ្ឌិត កែម ឡី
ត្រូវបានមហាជនរាប់សិបម៉ឺននាក់បានហែទៅដល់ភូមិកំណើតរបស់លោក
ស្ថិតក្នុងភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ
ដើម្បីបញ្ចុះនៅទីនោះ។
សពរបស់លោកបានហែមកដល់ស្រុកកំណើតនៅវេលាម៉ោង ៦ល្ងាច
ក្រោយពីចំណាយពេលវេលាដង្ហែជិត១១ម៉ោង។
តាមគំរោងរបស់គណៈកម្មការបុណ្យ សពលោកបណ្ឌិត កែម ឡី
នឹងត្រូវបញ្ចុះនៅវេលាម៉ោង១១ ថ្ងៃទី២៥ ខែកក្កដា។
ចាប់តាំងពីព្រឹកវេលាម៉ោង៧មក ក្បួនដង្ហែសពលោកកែម ឡី ដែលមានមនុស្សរាប់ពាន់នាក់ បានកើនឡើងជាបន្តបន្ទាប់ ក្រោយពីក្បួនបានហែចេញពីវត្តចាស់ ឬពោធិយ៉ារាម នៅត្រើយម្ខាង សង្កាត់ជ្រោយចង្វារ ឆ្ពោះទៅស្រុកកំណើតរបស់លោក។ ក្បួនហែសពឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារ) តាមបណ្តោយមហាវិថីព្រះមុនី្នវង្ស រហូតដល់ស្តុបកាណាឌីយ៉ា រួចបត់ស្តាំតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់រង្វង់មូលចោមចៅ រួចក៏តម្រង់ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ដើម្បីបន្តដំណើរទៅកាន់ខេត្តតាកែវតែម្តង។
ក្នុងរាជធានីភ្នំពេញក្បួនហែនេះ បានចំណាយពេលប្រមាណជិត៤ម៉ោង ទើបចេញផុត ចូលដល់ផ្លូវជាតិលេខ៣ ហើយបន្តដំណើរត្រង់ឆ្ពោះទៅកាន់ខេត្តតាកែវ។ លុះដល់ម៉ោងប្រមាណ៥រសៀលក្បួនហែសព លោកកែម ឡីបានចូលដល់ផ្លូវបត់ចុងក្រោយ ឆ្ពោះទៅកាន់ផ្ទះលោកកែម ឡីតែម្តង។
នៅក្នុងក្បួនដង្ហែសពគេឃើញមានមនុស្សជាច្រើនប្រើប្រាស់យាន្ត ជំនិះផ្ទាល់ខ្លួន ខ្លះថ្មើរជើង ខ្លះដៃមានកាន់រូបថតលោកកែម ឡី ហើយខ្លះទៀតសម្រក់ទឹកភ្នែកបង្ហាញការសោកស្តាយចំពោះការបាត់បង់ លោកកែម ឡី។ ក្រៅពីនេះ ប្រជាពលរដ្ឋ ដែលស្ថិតនៅតាមដងផ្លុវ បានចែកអាហារសម្រន់ទឹក និងរហូតដល់អ្នកខ្លះចែករំលែកសាំងទៀតផង។ ប្រជាពលរដ្ឋខ្លះទៀតឈរនៅតាមដងផ្លូវកាន់រូបថតសខ្មៅរបស់លោក កែម ឡី បើទោះបីជាមិនបានចូលរួមក្នុងក្បួនហែដូចអ្នកដទៃក៏ដោយ។
ចំពោះបញ្ហាសន្តិសុខហាក់មិនមានអ្វីកើតឡើងជាបញ្ហាធំទេ ដោយមានសមត្ថកិច្ចជាអ្នកជួយសម្រួលចាប់ពីរាជធានីភ្នំពេញ រហូតដល់ខេត្តតាកែវ។ យ៉ាងណាមិញ ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការមិនសប្បាយចិត្តក្រោយពី អាជ្ញាធររាជធានីភ្នំពេញ តាមរយៈលិខិតមួយ បញ្ជាឲ្យបិទស្ថានីយប្រេងឥន្ធនៈនៅតាមបណ្តោយផ្លួវ ដែលត្រូវហែសពលោកបណ្ឌិតកែម ឡី។ តាមរយៈលិខិតនោះ សាលាក្រុងបញ្ជាក់ថាការបិទធ្វើឡើងក្រោមហេតុផលសន្តិសុខសណ្តាប់ ធ្នាប់។
នៅផ្ទះលោកកែម ឡី ឯណោះវិញប្រជាពលរដ្ឋជាច្រើន ដែលខ្លះជាអ្នកខេត្តតាកែវ ហើយខ្លះទៀតជាអ្នកខេត្តក្រុងផ្សេង បានមកជួបជុំគ្នាមុនពេលដែលសពលោកបណ្ឌិតកែម ឡី ហែទៅដល់។
សូមបញ្ជាក់ថាលោកបណ្ឌិត កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅម៉ោងប្រហែល៨និង៤០នាទីព្រឹក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុង Star Mart ស្ថានីយប្រេងឥន្ធនៈ Caltex ជាប់ស្តុបបូកគោ។ សាកសពរបស់លោកត្រូវបានក្រុមគ្រួសារយកទៅតម្កល់ទុកក្នុងមឈូសញ្ចក់ ស្ថិតនៅវត្តចាស់ នៅត្រើយម្ខាង សង្កាត់ជ្រោយចង្វារ រហូតមកដល់ថ្ងៃទី២៤ ខែកក្កដានេះ ទើបក្រុមគ្រួសារសម្រេចដង្ហែទៅកាន់ស្រុកកំណើតរបស់លោក៕

Can Hun Sen beat that when his time comes?
ReplyDeleteWhen Hun Sen time comes, his corpse will be trucked out to and buried in Hanoi
ReplyDeletelike a dog.