[Related]
Sam Rainsy: ចង់ឲ្យ មេដឹកនាំ ប្រទេស កម្ពុជា សព្វថ្ងៃ ចេះកែខ្លួន ដើម្បី ចាប់យកជម្រើស ទី១ ខាងក្រោមនេះ ដែលល្អប្រសើរ ជាងជម្រើស ទី២ ឆ្ងាយណាស់ | Cambodia’s leaders must mend their ways in order to preserve and develop export markets
...

ក្រសួងការងារ ថ្កោលទោស លោក សម រង្ស៊ី ទាក់ទង នឹងការអំពាវនាវ ឲ្យអឺរ៉ុប បិទផ្សារ នាំចូលទំនិញ ពីកម្ពុជា
VOD / វីអូឌី | ១៩ កក្កដា ២០១៦
នៅក្នុងបទអន្តរាគមន៍មួយនៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃទី១៣ ខែកក្កដាកន្លងមក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះបានអំពាវនាវឲ្យអឺរ៉ុបបិទការនាំចូលទំនិញវាយណភណ្ឌពីកម្ពុជានិងថាអាចបើកឲ្យនាំចូលវិញបានលុះត្រាតែមានលក្ខខណ្ឌនយោបាយណាមួយ។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៩ ខែកក្កដា នេះ ក្រសួងបានលើកឡើងថា ការអំពាវនាវឲ្យសភាពអឺរ៉ុបបិទទីផ្សារនាំចូលទំនិញពីកម្ពុជានេះ ថាបានធ្វើឲ្យកម្មករជិត៧សែននាក់ និងអ្នកទទួលផលដោយប្រយោលប្រមាណជា២លាននាក់ទៀតបាត់បង់ផលប្រយោជន៍ពីវិស័យឧស្សាហកម្មកាត់ដេរនេះ។
ក្រសួងសរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា៖ ការអំពាវនាវនេះពិតជាទង្វើអមនុស្សធម៌ ខ្វះការទទួលខុសត្រូវ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដល់ប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និងក្រុមគ្រួសាររបស់គាត់។
ទោះយ៉ាងណានៅរសៀលថ្ងៃអង្គារនេះដែរ មេដឹកនាំដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានបកស្រាយពន្យល់ថាការអំពាវនាវរបស់លោកឲ្យអឺរ៉ុបបិទការនាំចូលទំនិញពីប្រទេសកម្ពុជា គឺដើម្បីជំរុញឲ្យមេដឹកនាំកម្ពុជាបច្ចុប្បន្នចេះកែខ្លួននិងដើម្បីឲ្យកម្មករមានការងារកាន់តែច្រើននិងទទួលបានប្រាក់ខែកាន់តែច្រើនថែមទៀត។
លោកសរសេរលើទំព័ត៌ហ្វេសប៊ុករបស់គាត់ទៀតថា៖ ជម្រើសទី១គឺបញ្ឈប់ការគាបសង្កត់លើប្រជាពលរដ្ឋ បញ្ឈប់ការរំលោភសិទ្ធិមនុស្សហើយងាកទៅគោរពលទ្ធិប្រជាធិបតេយ្យ … ប្រជាពលរដ្ឋនៅតែគ្មានសេរីភាព ហើយរបបផ្តាច់ការនៅតែបន្ត ជំនួយអន្តរជាតិអាចត្រូវគេកាត់ផ្តាច់ឬកាត់បន្ថយ ហើយទីផ្សារនៅបរទេសអាចត្រូវគេបិទ…បើមានការផ្តាច់ឬការកាត់បន្ថយជំនួយអន្តរជាតិ ឬក៏ការបិទទីផ្សារណាមួយនៅបរទេស គឺអ្នកដឹកនាំប្រទេសយើងសព្វថ្ងៃទេ ដែលជាអ្នកទទួលខុសត្រូវ ពីព្រោះពួកគេមិនព្រមកែខ្លួន។
បើតាមព្រឹត្តិបត្រព័ត៌មានរបស់អង្គការអន្តរជាតិខាងការងារចេញផ្សាយកាលពីខែកក្កដាឆ្នាំ២០១៥ កម្មករ-កម្មការិនីបម្រើការក្នុងវិស័យកាត់ដេរមានចំនួន៦សែននាក់ ហើយក្នុងនោះ៨៦ភាគរយជាស្រី្តវ័យក្មេងនៅក្នុងរោងចក្រចំនួន៦៤០។ ផលិតផលក្នុងវិស័យនេះនាំចេញទៅកាន់ទីផ្សារអឺរុបមានចំនួន៤២ភាគរយ ទៅកាន់ទៅផ្សារអាមេរិកចំនួន៣៤ និង២៤ភាគរយទៀតនាំទៅកាន់ទីផ្សារជប៉ុននិងកាណាដាជាដើម។ ជាមួយគ្នានេះទំហំទឹកប្រាក់នៃការនាំចេញផលិតផលវាយណភណ្ឌនៅឆ្នាំ២០១៤មានចំនួន៥ ៨១៧លានដុល្លារ។ នេះបើតាមទិន្នន័យរបស់អង្គការអន្តរជាតិខាងការងារដដែល។
គួរបញ្ជាក់ដែរថាបច្ចុបន្នកម្មករ-កម្មការិនីក្នុងវិស័យនេះមានប្រាក់ឈ្នួលគោលអប្បបរមាចំនួន១៤០ដុល្លារឡើងពី១២៨ដុល្លារក្នុងឆ្នាំ២០១៥។ ភាគីពាក់ព័ន្ធនឹងរៀបចំការពិភាក្សាដំឡើងប្រាប់ឈ្នួលគោលអប្បបរមានេះបន្តទៀតនៅចុងឆ្នាំ២០១៦នេះ៕
Some workers of Cambodia have been misunderstanding the purposes of Mr. Sam Rainsy's statements in EU to cut the businesses with CPP business crooks led by Ah Yong Yuon Hun Sen (who tried to be faithful to his Yuon/Vietnamese masters in Hanoi and Ghost Ho Chi Minh).
ReplyDeleteMr. Sam Rainsy has done the right things to benefit Cambodia and Cambodian people who are under the threats from and smothered by CPP business crooks under Ah Kork Hun Sen and his family members.
This is a time to disconnect the CPP and put the sanction against CPP led by Ah Kork Hun Sen, a Vietnamese/Yuon puppet.