អង្គការ ជាង២០ ជំរុញ ឱ្យរដ្ឋាភិបាល ពន្លឿន ការចុះបញ្ជី កម្មសិទ្ធិ ដីធ្លី សមូហភាព ជូនជនជាតិដើម ភាគតិច
RFA / វិទ្យុ អាស៊ី សេរី | ១៩ កក្កដា ២០១៦
ក្រុមអង្គការ ក្រៅរដ្ឋាភិបាល និងសហគមន៍ ជនជាតិដើម ភាគតិច មកពីខេត្ត-ក្រុង ចំនួន ១៣ ដោយមាន មន្ត្រី រដ្ឋាភិបាល ចូលរួមផង បានរួមគ្នា ធ្វើសិក្ខាសាលា ថ្នាក់ជាតិ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ ទី១៩ រហូតដល់ថ្ងៃ ទី២០ ខែកក្កដា នៅក្នុងខេត្ត សៀមរាប។
សិក្ខាសាលា ថ្នាក់ជាតិ ដែលមាន មន្ត្រី រដ្ឋាភិបាល, អង្គការ ក្រៅរដ្ឋាភិបាល, និងសហគមន៍ ចូលរួម ប្រមាណ ១៤០នាក់នោះ នឹងផ្លាស់ប្ដូរ យោបល់គ្នា ស្ដីពី កម្មសិទ្ធិ ដីធ្លី, ការចុះបញ្ជីជាប្រព័ន្ធ, និងការចុះបញ្ជី ដីធ្លី ជាសមូហភាព ជូនជនជាតិដើម ភាគតិច។
ក្រុមអង្គការ ក្រៅរដ្ឋាភិបាល ដែលធ្វើការងារ ពាក់ព័ន្ធ នឹង សិទ្ធិមនុស្ស, បរិស្ថាន, ព្រមទាំង ជំនួយ ផ្នែកច្បាប់ ចំនួន ជាង២០ អង្គភាព កំពុង ជំរុញ ឱ្យរដ្ឋាភិបាល ពន្លឿន ការចុះបញ្ជី ដីធ្លី ជាសមូហភាព ជូនជនជាតិដើម ភាគតិច ជាច្រើន អំបូរ ក្នុងប្រទេស កម្ពុជា ឱ្យបាន ឆាប់រហ័ស។ ការជំរុញ បែបនេះ ដោយសារតែ គេ យល់ឃើញ ថា គឺ ដើម្បី ធានា សុវត្ថិភាព ដីធ្លី និងវឌ្ឍនភាព សេដ្ឋកិច្ច គ្រួសារ របស់ ជនជាតិដើម ភាគតិច។
នាយកប្រតិបត្តិអង្គការវេទិកាមិនមែនរដ្ឋាភិបាល (NGO Forum) គឺលោក តឹក វណ្ណារ៉ា។ លោកមានប្រសាសន៍បន្ទាប់ពីបញ្ចប់ការថ្លែងបើកសិក្ខាថ្នាក់ជាតិកាល ពីព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ថា រូបលោក ក៏ដូចជាអង្គការជាច្រើនទៀតជំរុញឱ្យក្រសួងចំនួន៣ របស់រដ្ឋាភិបាលមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពន្លឿនការចុះបញ្ជីដីធ្លី និងទទួលស្គាល់ការចុះបញ្ជីដីសមូហភាពរបស់ជនជាតិដើមភាគតិចឱ្យ បានឆាប់រហ័ស។
យុវជនជនជាតិដើមភាគ
តិចកួយនៅខេត្តព្រះវិហារ ឈ្មោះ លួត សាំង
ដែលចូលរួមក្នុងសិក្ខាសាលានាខេត្តសៀមរាប នៅថ្ងៃ១៩ កក្កដា
ឆ្នាំ២០១៦
ស្នើឱ្យរដ្ឋាភិបាលពន្លឿនការចុះបញ្ជីដីធ្លីជាសមូហភាពជូនជនជាតិ
ដើមភាគតិចទូទាំងប្រទេស។ RFA/Hang Savyouth
ក្រុមជនជាតិភាគតិច ក៏ចង់ឃើញរដ្ឋាភិបាលចុះបញ្ជីដីធ្លីជាសមូហភាពជូនសហគមន៍ពួកគេឱ្យបានឆាប់រហ័សដែរ។
យុវជនជនជាតិកួយ មកពីខេត្តព្រះវិហារ លោក លួត សាំង បានរិះគន់ថា បច្ចុប្បន្នមន្ត្រីរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់លើការចុះ បញ្ជីដីធ្លី សមូហភាពជនជាតិដើមភាគតិចទេ។ យុវជនដដែលព្រួយបារម្ភខ្លាចបាត់បង់ដីធ្លីនៅក្នុងសហគមន៍របស់គាត់ ពីព្រោះតែគាត់មើលឃើញថា បច្ចុប្បន្នតំបន់សហគមន៍ជនជាតិភាគតិចរស់នៅច្រើនតែជាតំបន់ដែល ក្រុមហ៊ុនត្រូវការស្នើសុំធ្វើជាដីសម្បទានសេដ្ឋកិច្ច៖ «ដូចដី សហគមន៍ជនជាតិដើមភាគតិចខេត្តព្រះវិហារ ជាមួយក្រុមហ៊ុនឡាន ហ្វេង (Lan Feng) សហគមន៍ជនជាតិដើមភាគតិច (កួយ) នៅឃុំប្រមេរ គឺគាត់ប្រឈមនឹងបញ្ហាទំនាស់។»
ទោះជាយ៉ាងណា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សៀក វណ្ណា បានឆ្លើយតបថា រដ្ឋាភិបាលមិនដែលព្រងើយកន្តើយក្នុងការចុះបញ្ជីដីសមូហភាពនៃសហគមន៍ ជនជាតិដើមភាគតិចនោះទេ។ មន្ត្រីដដែលបញ្ជាក់ថា គិតមកត្រឹមឆ្នាំ២០១៦ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានទទួលពាក្យស្នើសុំចុះបញ្ជីដីធ្លីជាសមូហភាពបានចំនួន ៤៥ ក្នុងចំណោមសហគមន៍ជនជាតិភាគតិច១១៧ ដែលក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងមហាផ្ទៃ បានទទួលស្គាល់រួចហើយ។
ទោះយ៉ាងណា លោក តឹក វណ្ណារ៉ា ឱ្យដឹងថា តាមការស្រាវជ្រាវជាច្រើនឆ្នាំមកហើយ ជនជាតិភាគតិចនៅកម្ពុជា មានការរស់នៅប្រមូលផ្ដុំជាង ៥០០សហគមន៍ ហើយមានប្រមាណ ២៧អំបូរផ្សេងៗគ្នា៕
No comments:
Post a Comment