Paris Peace Accords 23 Oct. 1991

Friday, July 29, 2016

លោក​ សម រង្ស៊ី ​ផ្តល់​បទ​សម្ភាសន៍ ​ជាមួយ​​ វិទ្យុ​ បារាំង​ អន្តរជាតិ ​​ដើម្បី​ បំភ្លឺ​ ការ​ផ្សាយ​ ព័ត៌មាន​ ខុស | Sam Rainsy gave interview to RFI to correct mistranslation in its broadcast

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (កណ្តាល) ថ្លែង​សុន្ទរកថាក្នុង​ថ្ងៃប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​មុខ​រដ្ឋសភាជាតិ នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ​២០១៤។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (កណ្តាល) ថ្លែង​សុន្ទរកថាក្នុង​ថ្ងៃប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​មុខ​រដ្ឋសភាជាតិ នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ​២០១៤។

លោក​ សម រង្ស៊ី ​ផ្តល់​បទ​សម្ភាសន៍ ​ជាមួយ​​ វិទ្យុ​ បារាំង​ អន្តរជាតិ ​​ដើម្បី​ បំភ្លឺ​ ការ​ផ្សាយ​ ព័ត៌មាន​ ខុស 

VOA / វីអូអេ | ២៩ កក្កដា ២០១៦

កន្លង​មក ​វិទ្យុ​ បារាំង ​អន្តរជាតិ​ បាន​ដក​ស្រង់​ ប្រសាសន៍ ​របស់​លោក​ សម រង្ស៊ី ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ថា,​ លោក​ សូម ឱ្យ​បិទ​ទីផ្សារ​ សម្លៀក​បំពាក់​ កាត់ដេរ​ នៅ​កម្ពុជា,​ ហើយ​ បើ​ បើក​វិញ​ ត្រូវ​ មាន​លក្ខខណ្ឌ។  នោះ បាន​ធ្វើ ឲ្យ​មាន ​ប្រតិកម្ម​ យ៉ាង​ខ្លាំង​ ពី​សហជីព​ កម្មករ ​និង​កម្មករ ​មួយ​ចំនួន។
  
ភ្នំពេញ — លោក ​សម រង្ស៊ី​ ផ្តល់​បទ​សម្ភាសន៍​ ជាមួយ ​វិទ្យុ​ បារាំង​ អន្តរជាតិ​ ដើម្បី​ ជា​កែ​តម្រូវ ​នូវ​ការ​ផ្សាយ​សម្តី​ របស់​លោក ​ដោយ​ខុស​ឆ្គង​ ក្នុង​ពេល កន្លង​មក ដែល​និយាយ ​អំពី​ អនាគត​ នៃ​ទីផ្សារ​ សម្លៀក​បំពាក់ ​កម្ពុជា​ នៅ​សហ​ភាព​ អឺរ៉ុប។ ​ ព័ត៌មាន ​ខុស​នោះ ​បាននាំ​ ឱ្យ​មាន ​ប្រតិកម្ម​ ជា​ច្រើន ​ពី​ក្នុង​ចំណោម កម្មករ ​ និង​អ្នក​តាម​ដាន ​សភាព​ការណ៍ ​កម្ពុជា។​
  
នៅ​ក្នុង​សារ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួនរបស់​លោក​នៅ​ថ្ងៃ​ ពុធ​កន្លង​ទៅ​នេះ​ ​លោក​សម រង្ស៊ី ​បាន​ចែក​រំលែក​បទ​សម្ភាសន៍​ជាមួយ​នឹង​វិទ្យុ​ RFIដោយ​ភ្ជាប់​ជាមួយ​នឹង​សារ​សរ​សេរ​ថា៖ «ខ្ញុំ​បាន​កែ​តម្រូវ​ការ​ផ្សាយ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​(RFI)​ ដែល​បាន​បក​ប្រែ​ខុស​ពាក្យ​សម្តី​របស់​ខ្ញុំ​នៅ​សភា​អឺរ៉ុប​កាល​ពី​ថ្ងៃទី​ ១៣ ​ខែ​កក្កដា​ ២០១៦​ ទាក់ទង​ទៅ​នឹង​ទីផ្សារ​នៅ​អឺរ៉ុប​សម្រាប់​សម្លៀក​បំពាក់​ដែល​នាំ​ចេញ​ពី​ ប្រទេស​កម្ពុជា»។​
កន្លង​មក ​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ដក​ស្រង់​ប្រសាសន៍​របស់​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ លោក​សុំឱ្យ​បិទ​ទីផ្សារ​សម្លៀក​បំពាក់​កាត់ដេរ​នៅ​កម្ពុជា​ ហើយ​បើ​បើក​វិញ​ត្រូវ​មាន​លក្ខខណ្ឌ​នោះ បាន​ធ្វើឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សហជីព​កម្មករ ​និង​កម្មករ​មួយ​ចំនួន។​
រហូត​ដល់​រសៀល​ថ្ងៃទី​២៤​ ខែ​កក្កដា​កន្លង​ទៅ​ តំណាង​កម្មករ​១០០​នាក់​ បាន​ដាក់​ញត្តិ​ជូន​រដ្ឋសភា​ប្រឆាំង​នឹង​សំណើ​របស់​លោក​ សម រង្សី ​ដោយ​យល់​ថា ​លោក​ សម រង្ស៊ី​ ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​បិទ​ទីផ្សារ​សម្លៀក​បំពាក់​ពី​កម្ពុជា។​
វិទ្យុ​បារាំង​ក៏​បាន​ផ្តល់​ឱកាស​ជូន​លោក​ សម រង្ស៊ី​ បាន​បកស្រាយ​នូវ​សេចក្តី​ថ្លែង​របស់​លោក​សារ​ជាថ្មី​ឡើង​វិញ​ ហើយ​តាម​រយៈ​បទ​សម្ភាសន៍​មួយ ​ក្រោយពី​លោក​ សម រង្ស៊ី​ ប្រកាស​ជា​សាធារណៈ​ថា​ មាន​ការ​បកប្រែ​ពាក្យ​សម្តី​របស់​លោក​ខុស​ទាំង​ស្រុង​ពី​ភាសា​បារាំង​មក​ជា​ ភាសា​ខ្មែរ​នោះ។​
លោក​ ហ្សង់ ហ្រ្វង់ស្វ័រតាន់ ​ និពន្ធ​នាយក​វិទ្យុ​បារាំង​បាន​ពន្យល់​បន្ថែម​ថា ​ជា​ជាង​ការ​កែ​តម្រូវ​ លោក​យល់​ថា​ បទ​សម្ភាសន៍​ប្រមាណ​ជាង​១២នាទី​នេះ​អាច​ឲ្យ​លោក ​សម រង្ស៊ី​ បង្ហាញ​ពី​ជំហរ​របស់​លោក​ទៅ​កាន់​មហាជន​ ហើយ​រឿង​ចម្រូង​ចម្រាស​ ដែល​កើត​ជា​សង្គ្រាម​ប៉ាកា​នេះ​គួរតែ​ចប់​ត្រឹម​បុណ្ណឹង។​
ទោះជា​យ៉ាង​ណា​ក្តី ការ​ថ្លែង​បក​ស្រាយ​ឡើង​វិញ​របស់​លោក​ សម រង្ស៊ី ​នេះ​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​ឡើយ។​
លោក​ ផៃ ស៊ីផាន​ បាន​ប្រាប់​ VOA ​ថា​ មិន​ថា​ លោក​ សម រង្ស៊ី​ បកស្រាយ​ដោយ​ពាក្យ​ពេចន៍​យ៉ាងណា​ក៏​ដោយ​ លោក​នៅតែ​ប្រកាន់​គោល​ជំហរ​ដដែល។​
«ខ្ញុំ​អត់​មាន​ការ​កែប្រែ​ទេ។ ​ខ្ញុំ​មើល​លើ​យុទ្ធសាស្រ្ត​ជាជាង​ពាក្យ​គាត់​ប្រើប្រាស់ ​ដូច​ជា​ចាំ​ថា ​គាត់​ឲ្យ​សភា​អឺរ៉ុប​ពិចារណា​សារ​ថ្មី​លើ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​ ប៉ុន្តែ​អង្គការ​ពលកម្ម​ពិភព​លោក​ដែល​ហៅ​ថា ​ILO ​បាន​វាយ​តម្លៃ​ខ្ពស់​ថា ​កម្មករ​កម្ពុជា​ទទួល​បាន​សិទ្ធិ​សេរីភាព​ និង​លក្ខខណ្ឌ​ខ្ពស់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​ចំណោម​អាស៊ាន​ដូច​គ្នា»។​
​លោក​ ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ​លោក​នៅតែ​ប្រកាន់​យក​គោល​ជំហរ​ដដែល។​
«អ្វី​ដែល​យើង​ធ្វើ​ប្រតិកម្ម​ហើយ​នៅតែ​បន្ត​ថ្កោល​ទោស​នូវ​អ្វី​ដែល​លើក ​ឡើង ​និង​សរសេរ​ឡើង​ដោយ​សារ​ព័ត៌មាន។ ​ការ​បកស្រាយ​របស់​គាត់​ វា​ជា​រឿង​របស់​គាត់​ ហើយ​អ្វី​ដែល​យើង​ធ្វើ​ប្រតិកម្ម​គ្រប់គ្នា ​ធ្វើ​ប្រតិកម្ម​គឺផ្អែក​ទៅ​លើ​ខ្លឹមសារ​ បើ​គាត់​និយាយ​ន័យ​ហ្នឹង​ ឬ​ក៏​យ៉ាង​ម៉េច​ មាន​តែ​សាធារណជន​ទេ​ ដែល​មាន​សិទ្ធិ​ថា​ ជឿលើ​ការ​បកស្រាយ​របស់​គាត់​លើក​ក្រោយ​ហ្នឹង​ឬ​អត់?
បទសម្ភាសន៍រវាងលោក សម រង្ស៊ី និងវិទ្យុបារាំង RFI


លោក ​ជា មុន្នី ​ប្រធាន​សហជីពសេរីកម្មករ ​បាន​ឲ្យ​ដឹង​ថា ​លោក​ជឿថា​ នេះ​មិនមែន​ជា​ការ​កាត់​ជំនួយ​ទេ ​តែ​ជាការ​ពិនិត្យ​ឡើង​វិញ​នូវ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ។

«នេះ​មិនមែន​ការ​កាត់​ជំនួយ​ទេ ​តែ​ជំនួយ​ត្រូវ​ការ​ឃ្លាំ​មើល​ការ​អនុវត្ត​លើ​កិច្ច​ព្រមព្រៀង​ជំនួយ​ លើ​ការ​គោរព​សិទ្ធិ​ និង​លទ្ធិ​ប្រជាធិបតេយ្យ ​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ហេតុអ្វី​បាន​ជា​ ប្រតិកម្ម​ថា​ លោក​ សម រង្ស៊ី​ និយាយ​មិន​ឲ្យ​សហគមន៍​អឺរ៉ុបដឹកនាំ​សម្លៀក​បំពាក់​ចូល​សហគមន៍​អឺរ៉ុប?»​
យោង​តាម​សម្តី​ដើម​របស់​លោក​សម រង្ស៊ី ​ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ហើយជា​ការ​ថ្លែង​តប​ទៅ​នឹង​សមាជិក​សភា​អឺរ៉ុប​លោក Petras AUŠTREVIČIUS កាលពី​ថ្ងៃ​ទី១៣ ​ខែ​កក្កដា​ កន្លង​មក​ បាន​ឲ្យដឹង​ថា​ លោក​ Petras AUŠTREVIČIUS ​បាន​លើក​ឡើង​ថា ​ស្ថាន​ការណ៍​ ប្រទេស​កម្ពុជា​មិន​ល្អ​ទេ​ក្នុង​មួយ​រយៈពេល​ថ្មីៗ​នេះ​ ហើយ​លោក​ស្នើឱ្យ​ក្រុម​ការងារ​បរទេស​នៃ​សភានេះ​ពិនិត្យ​មើល​គម្រោង​ ជំនួយ​បច្ចេក​ទេស​ដល់​កម្ពុជា​ ហើយ​ត្រូវតែ​មាន​ការ​ដាក់​លក្ខខណ្ឌ​បន្ថែម។​
លោក​បាន​បន្ថែម​ថា៖​ «យើង​ត្រូវតែ​ពិនិត្យ​មើល​វា​ឡើង​វិញ ​ហើយ​ដាក់​លក្ខខណ្ឌ​បន្ថែមទៀត​ និង​ឈប់​ផ្តល់​ថវិកា​ដល់​គម្រោង​បច្ចេកទេស​ខ្លះ ​ដើម្បី​បង្ហាញ​ជំហរ​ដ៏​ខ្លាំង​ និង​ត្រឹមត្រូវ​របស់​យើង»។​
ហើយ​តាម​ការ​បកប្រែ​ក្រៅផ្លូវ​ការ​ដោយ ​VOA ​ភាសា​បារាំង​ និង​ខេមរភាសា ​លោក​ សម រង្ស៊ី​ ថ្លែង​តប​ទៅ​វិញ​ដោយ​និយាយ​ថា​ លោក​យល់​ស្រប​នឹង​ប្រសាសន៍​របស់​សមាជិក​សភា​រូប​នោះ​ ហើយ​លោក​ថា​ វិស័យ​ដែល​ជា​ចម្បង​ដែល​កម្ពុជា​នាំ​មក​ទីផ្សារ​អឺរ៉ុប​ គឺ​សម្លៀក​បំពាក់​ដែល​ផ្តល់​ផល​ចំណេញ​ដល់​ក្រុម​ថៅកែ​ដែល​មាន​ទំនាក់​ទំនង​ ជាមួយ​នឹង​គណបក្ស​កាន់​អំណាច។​
លោក​បាន​បន្ថែម​ថា៖​
«ក្រុមហ៊ុន ​និង​ថៅកែ​ធំៗ​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ណាស់។ ​ពួកគេ​ទាំង​នោះ​បាន​ផ្ដល់ ​(ប្រាក់​ចំណេញ​នេះ​មួយ​ភាគ)​ទៅ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ ដែល​អាច​ជា​អំពើ​ពុករលួយ។ ​បើ​អស់​លោក​(សហភាព​អឺរ៉ុប)​លូកដៃ​ក្នុង​រឿង​ទីផ្សារ ​(សម្រាប់​វិស័យ​កាត់​ដេរ)​នេះ ​នោះ​មិន​មែន​កម្មករ​ ឬ​ប្រជាជន​ក្រីក្រ​ទេ ​ដែល​រង​ផល​ប៉ះពាល់ ​តែ​គឺ​វា​នឹង​ប៉ះពាល់​ទៅ​ដល់​ផល​ចំណេញ​របស់​ពួក​ថៅ​កែៗ ​ដែល​បាន​ផ្ដល់​ប្រាក់​ចំណេញ​នេះ​មួយ​ផ្នែក​ធំ​ដាក់​ចូល​ទៅ​ក្នុង​ហិប​ ប្រាក់​របស់​គណបក្ស​កាន់​អំណាច។ ​ប្រសិន​ជា​អស់​លោក​(សហភាព​អឺរ៉ុប)​ធ្វើឲ្យ​ពួកគេ​ទាំង​នោះ​យល់​ថា​ ទីផ្សារ​ (សម្រាប់​វិស័យ​កាត់ដេរ)​នេះ ​មិន​មែន​បើក​ដោយ​គ្មាន​លក្ខខណ្ឌ ​នៅ​គ្រប់​ពេល​គ្រប់​វេលា​នោះ​ទេ​ ​នៅ​ពេល​ហ្នឹង​ហើយ​ដែល​ពួក​គេ​អាច​ចាប់​ផ្ដើម​ត្រិះរិះ​ពិចារណា»។​
នេះមិន​មែន​លើកទី​មួយ​ទេ ​ដែល​សារ​របស់​ប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ​តែងតែ​ត្រូវ​បាន​គេ​បកស្រាយ​ មិន​ចំ​ន័យ​ដើម។ ​ដូចជា​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​កន្លង​មក​ គណបក្ស​កាន់​អំណាច​បាន​ចាត់​ទុក​ថា​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​នឹង​មិនមាន​ទីផ្សារ​ និង​សេដ្ឋកិច្ច​ជា​ដើម​ ក្នុង​ពេល​ដែល​លោក​ព្រមាន​អ្នក​រក​ស៊ីទុច្ចរិត​មួយ​ចំនួន​កុំឱ្យ​បន្ត​ធ្វើ​ បាប​ពលរដ្ឋ​សាមញ្ញ៕


No comments:

Post a Comment