លោក សម រង្ស៊ី ថា មិន ចាប់អារម្មណ៍ នឹងការសម្រេច របស់ សាលាដំបូង រាជធានី ភ្នំពេញ
RFA / វិទ្យុ អាស៊ី សេរី | ២៨ កក្កដា ២០១៦

ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី
ដែលកំពុង និរទេសខ្លួន នៅក្រៅប្រទេស
ចាត់ទុក ការសម្រេច របស់ តុលាការ កម្ពុជា ថា មិនឈរ លើច្បាប់
និងមិនឈរ លើគតិយុត្តិធម៌។ លោក ថា, តុលាការ ឈរលើរឿង នយោបាយ
ឬរឿង ពុករលួយ ទាំងអស់។
ប្រតិកម្មនេះ
បន្ទាប់ ពីសវនាការ កំបាំងមុខ របស់ សាលាដំបូង រាជធានី ភ្នំពេញ
បានសម្រេច ផ្ដន្ទាទោស ពិន័យ ជាប្រាក់ ពីលោក សម រង្ស៊ី ចំនួន
១០លាន រៀល ចូលថវិការដ្ឋ និងសំណង ជំងឺចិត្ត ដល់លោក ហេង សំរិន
១៥០លាន រៀល ពីបទបរិហារកេរ្តិ៍ នៅព្រឹក ថ្ងៃទី២៨ ខែកក្កដា។
សូម ស្ដាប់ប្រតិកម្ម របស់លោក សម រង្ស៊ី ដូចតទៅ៖
No comments:
Post a Comment