Paris Peace Accords 23 Oct. 1991

Sunday, July 24, 2016

ពលរដ្ឋ​ មួយ​ចំនួន ​ក្នុង​រាជធានី ​ភ្នំពេញ ​ចែក​ទឹក​សុទ្ធ​ ដល់​អ្នក​ ហែ​សព​បណ្ឌិត កែម ឡី | Some people passed out bottled water to those marching in funeral procession of Dr. Kem Ley

ពលរដ្ឋ​ មួយ​ចំនួន ​ក្នុង​រាជធានី ​ភ្នំពេញ ​ចែក​ទឹក​សុទ្ធ​ ដល់​អ្នក​ ហែ​សព​បណ្ឌិត កែម ឡី

RFA / វិទ្យុ អាស៊ី សេរី | ២៤ កក្កដា ២០១៦

ចែក​ទឹក​ហែ​សព កែម ឡី ៨៥៥
ពលរដ្ឋ​ចែក​ទឹក​សុទ្ធ​ដល់​អ្នក​ចូលរួម​ហែ​សព​បណ្ឌិត កែម ឡី នៅ​ម្ដុំ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

ប្រជា​ពលរដ្ឋ​ មួយ​ចំនួន​ ក្នុង​រាជធានី ​ភ្នំពេញ បាន​នាំ​យក​ ទឹក​សុទ្ធ ចែក​ ដល់​ពលរដ្ឋ​ អ្នក​ចូលរួម ​ហែ​សព​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ ទី​២៤ កក្កដា យក​ទៅ​បញ្ចុះ​ នៅ​ស្រុក​កំណើត ​នៅ​ខេត្ត​តាកែវ។

ក្រៅ​ពី​ពលរដ្ឋ​ ដែល​យក ​ទឹក​សុទ្ធ​មក​ ចែក​នេះ ក៏​មាន​ ពលរដ្ឋ​ ជាច្រើន​ទៀត មក​ឈរ​ ត្រៀបត្រា ​មើល​ក្បួន​ ដង្ហែ​សព ដោយ​អ្នក​ខ្លះ​ បាន​អើត​ ពី​លើ​ផ្ទះ រួម​ នឹង​យក ​ទូរស័ព្ទ​ របស់​ខ្លួន ​ផ្ដិត​យក​រូបភាព​ នោះ​ ផង​ដែរ។

សព​លោក កែម ឡី ត្រូវ​ បាន​ដង្ហែ​ ដើម្បី​ យក​ទៅ​បញ្ចុះ ​នៅ​​ស្រុក​កំណើត​លោក ក្នុង​ភូមិ​ អង្គតាកុប ឃុំ​លាយបូរ ស្រុក ​ត្រាំកក់ ខេត្ត​ តាកែវ ដោយ​​ចេញ​ដំណើរ ​ពី​វត្ត​ ពោធិយារាម ហៅ ​វត្តចាស់ ​តាំង​ពី​ម៉ោង ​៧​ព្រឹក​មក ដែល​អ្នក​ចូលរួម ​ទាំង​ដោយ​រថយន្ត ទាំង​ម៉ូតូ និង​ថ្មើរ​ជើង ​ជាដើម រាប់​សែន​នាក់។

ដើម្បី​ ទស្សនា​ការ​ ដង្ហែ​សព​លោក កែម, ឡី សូម ​ទស្សនាការ​ ផ្សាយ​ផ្ទាល់​ របស់​យើង តាមរយៈ ​ហ្វេសប៊ុក (Facebook) និង​យូធូប (Youtube) រយៈ​ពេល​ ១៣​ម៉ោង កន្លះ ចាប់​ផ្ដើម ​ពី​ម៉ោង ​៧​ព្រឹក រហូត​ ដល់​ម៉ោង ៨ កន្លះ​យប់ (ម៉ោង​នៅ​កម្ពុជា)។

1 comment:

  1. Eat your heart out Grandpa Hun Sen! Those bystanders did not have gas/fuel for the cortege vehicles to offer, but they have pure bottled water to contribute to sustain the angst, the pain, the sufferings, the frustration, and the sympathy of every Khmer's soul for Dr. Kem Ley. May you rest in peace Dr. Kem Ley knowing that your legacy will be carried on...

    ReplyDelete