ប្រធានរដ្ឋសភា លោក ហេង សំរិន (ឆ្វេង) និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។
Photo: RFA
|
តុលាការ ឲ្យលោក សម រង្ស៊ី សងជំងឺចិត្ត ទៅលោក ហេង សំរិន ១៥០លាន រៀលពីបទបរិហារកេរ្តិ៍
RFA / វិទ្យុ អាស៊ី សេរី | ២៨ កក្កដា ២០១៦
សាលាដំបូង រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃ ទី២៨ ខែកក្កដា បានបើក សវនាការ ជំនុំជម្រះ លើសំណុំរឿង លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍ ជាសាធារណៈ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវ ប្ដឹងចោទ ដោយលោក ហេង សំរិន ប្រធាន រដ្ឋសភា។ សវនាការ ជំនុំជម្រះ ដោយកំបាំងមុខ បានធ្វើឡើង រួចរាល់ ជាស្ថាពរ ដោយពិន័យ លោក សម រង្ស៊ី ឲ្យបង់ប្រាក់ រាប់លាន រៀល។សវនាការ កំបាំងមុខ របស់ សាលាដំបូង រាជធានីភ្នំពេញ បានសម្រេច ផ្ដន្ទាទោស ពិន័យ ជាប្រាក់ ពីលោក សម រង្ស៊ី ចំនួន ១០លានរៀល ចូលថវិការដ្ឋ និងសំណង ជំងឺចិត្ត ដល់លោក ហេង សំរិន ១៥០លានរៀល ពីបទបរិហារកេរ្តិ៍។
សំណុំរឿង ប្ដឹងផ្ដល់ បទបរិហារកេរ្តិ៍ ជាសាធារណៈនេះ គឺ ត្រូវ បានលោក គី តិច មេធាវី លោក ហេង សំរិន ប្រធាន រដ្ឋសភា បានប្ដឹង បន្ទាប់ ពីលោក សម រង្ស៊ី ប្រធាន គណបក្សប្រឆាំង បង្ហោះ នៅលើបណ្ដាញ សង្គម ហ្វេសប៊ុក (Facebook) របស់លោក កាលពីថ្ងៃ ទី១៧ ខែវិច្ឆិកា ២០១៥ ថា, របប កើតឡើង ក្រោយថ្ងៃ ៧ មករា ១៩៧៩ បានឲ្យ តុលាការ របស់គេ កាត់ទោស ប្រហារជីវិត សម្ដេចព្រះ នរោត្ដម សីហនុ ដោយចោទ ព្រះអង្គ ថា ជាជនក្បត់ជាតិ។
[...NatAss prez Heng Samrin, sued after president of opposition party Sam Rainsy posted on his Facebook on 17 Nov. 2015 saying, the court of the regime born after 7 January 1979 sentenced King Norodom Sihanouk with the death penalty, accusing him of treason.]
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានឲ្យដឹងតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា សវនាការនេះដឹកនាំដោយចៅក្រមជំនុំជម្រះ លោក រស់ ពិសិដ្ឋ និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។
សវនាការនេះពុំមានវត្តមានលោក សម រង្ស៊ី និងមេធាវីរបស់លោកនោះទេ ប៉ុន្តែលោក គី តិច មេធាវីតំណាងលោក ហេង សំរិន ប្រធានរដ្ឋសភាបានបង្ហាញខ្លួន។
ទាក់ទងការសម្រេចសេចក្ដីនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានចាត់ទុកថា ការសម្រេចសេចក្ដីនៅពេលនេះគឺជារឿងនយោបាយដែលគណបក្សសង្គ្រោះជាតិ មិនចាប់អារម្មណ៍ និងមិនភ័យព្រួយឡើយ៖ «លោក សម រង្ស៊ី គាត់អត់បានទៅពឹងពាក់មេធាវីណាដើម្បីទៅការពារ ព្រោះគាត់ដឹងថា ជារឿងនយោបាយ។»
លោក សម រង្ស៊ី កំពុងនិទ្ទេសខ្លួនទៅប្រទេសបារាំង ដោយសារលោកកំពុងរងការប្ដឹងផ្ដល់ និងជាប់បណ្ដឹងជាច្រើននៅតុលាការ ដែលលោក សម រង្ស៊ី ខ្លួនឯងយល់ថា តុលាការកម្ពុជា មិនមានឯករាជភាព និងស្ថិតក្រោមឥទ្ធិពលគណបក្សកាន់អំណាច។
ចំណែកអ្នកច្បាប់ធ្លាប់លើកឡើងថា បើមានការកាត់ទោសព្រះមហាក្សត្រ សីហនុ ក្នុងរបបគ្រប់គ្រងរបស់លោក ហេង សំរិន មែន លោក សម រង្ស៊ី និយាយមិនខុសទេ តែបើគ្មានការកាត់ទោសទេ លោក សម រង្ស៊ី គួរពន្យល់ឲ្យបានច្បាស់ថា លោកបានពាក្យសម្ដីនេះមកពីណា។ ទោះជាយ៉ាងណា លោក សម រង្ស៊ី ធ្លាប់អះអាងថា លោកគ្រាន់តែនិយាយតាមសម្ដេច ព្រះនរោត្តម សីហនុ ប៉ុណ្ណោះ៕
No comments:
Post a Comment