Paris Peace Accords 23 Oct. 1991

Sunday, July 24, 2016

[Vietnamization, Sok Kong] ស្ថានីយ​ ប្រេង​ឥន្ធនៈ មួយ ​​តាម​ដង​ផ្លូវ​ បិទ​ទ្វារ​ នៅ​ថ្ងៃ​​​ ដង្ហែ​សព​ បណ្ឌិត កែម ឡី | Some gas stations closed along road of funeral procession of Dr. Kem Lay

[Background / related]

Cambodia at a Point of No Return -- commentary by Mu Sochua in the New York Times

...
បិទ​​ស្ថានីយ​ប្រេង​ថ្ងៃ​ហែ​សព កែម ឡី ៨៥៥
ស្ថានីយ​ប្រេង​ឥន្ធនៈ​ស៊ូគីមិច (Sokimex) មួយ​កន្លែង​នៅ​តាម​ដង​ផ្លូវ​សហរុស្ស៊ី ត្រូវ​បាន​បិទ​ទ្វារ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA/Leng Maly

ស្ថានីយ​ ប្រេង​ឥន្ធនៈ មួយ ​​តាម​ដង​ផ្លូវ​ បិទ​ទ្វារ​ នៅ​ថ្ងៃ​​​ ដង្ហែ​សព​ បណ្ឌិត កែម ឡី

RFA / វិទ្យុ អាស៊ី សេរី | ២៤ កក្កដា ២០១៦

ស្ថានីយ ​ប្រេង​ឥន្ធនៈ​​ មួយ​ចំនួន​ នៅ​តាម​ដង​ផ្លូវ ក្នុង​រាជធានី​ ភ្នំពេញ ដែល​មាន ​ការ​​ដង្ហែ​ កាត់​សព​ បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ ទី​២៤ កក្កដា នេះ ត្រូវ​ បាន​បិទ​ទ្វារ។

បុគ្គលិក​ នៃ​ស្ថានីយ ​ប្រេង​ឥន្ធនៈ​ មួយ​ កន្លែង ថ្លែង​ប្រាប់​ វិទ្យុ​ អាស៊ី សេរី ដោយ​សំ​មិន​ បញ្ចេញ​ អត្តសញ្ញាណ ថា, ការ​បិទ​ស្ថានីយ ​ប្រេង​ឥន្ធនៈ ​ដែល​គាត់​ ធ្វើ​ការ គឺ​ ដោយ​សារ​ មាន​ការ​ណែនាំ​ ពី​អាជ្ញាធរ​​ មាន​សមត្ថកិច្ច។

ក្រោយ​ពី​មាន​ ការ​រិះគន់​ ពី​ពលរដ្ឋ ចំពោះ​ ការ​បិទ​ស្ថានីយ​ ប្រេង​ឥន្ធនៈ​ តាម​ដង​ផ្លូវ​ដង្ហែ​សព​នេះ, លិខិត​ មួយ​ច្បាប់ ​របស់​ សាលា​រាជធានី​ ភ្នំពេញ ចេញ​ថ្ងៃ​ ទី​២៤ កក្កដា ក៏​ត្រូវ បាន​ផ្សព្វផ្សាយ ​ជា​សាធារណៈ​ នៅ​រសៀល​ថ្ងៃ​ ទី២៤ កក្កដា ពី​ការណែនាំ ​របស់​ខ្លួន ​ទៅ​កាន់​ អាជ្ញាធរ​ ខណ្ឌ​ទាំង​៨ ឲ្យ​ផ្អាក​ អាជីវកម្ម​ហ្គាស និង​ប្រេង​ឥន្ធនៈ នៅ​តាម​ផ្លូវ​នេះ។

លិខិត​នេះ ​បន្ត​ថា, ការ​ណែនាំ ​ឲ្យ​ផ្អាក​ អាជីវកម្ម​នេះ ដើម្បី​ រក្សា​ នូវ​សន្តិសុខ, សុវត្ថិភាព, និង​សណ្ដាប់ធ្នាប់​ សាធារណៈ ក្នុង​ពិធី​ ដង្ហែ​សព​ លោក កែម ឡី។

ប៉ុន្តែ​ បើ ​ទោះ​ជា​មាន​ ការ​ណែនាំ​ ពី​សាលាក្រុង​ក្ដី ក៏​ឃើញ​ នៅ​មាន​ ស្ថានីយ​ប្រេង​ ឥន្ធនៈ​ មួយ​ចំនួន នៅ​តាម​ដង​ផ្លូវ​នោះ​ បន្ត​បើក​លក់​ជា​ធម្មតា។

នៅ​ថ្ងៃ​នេះ សព​លោក កែម ឡី ត្រូវ​ បាន​ដង្ហែ​ ដើម្បី​ យក​ទៅ​បញ្ចុះ​ នៅ​​ស្រុក​កំណើត​លោក ក្នុង​ភូមិ​ អង្គតាកុប, ឃុំ​ លាយបូរ, ស្រុក​ ត្រាំកក់ ខេត្ត​តាកែវ ដោយ​​ចេញ​ដំណើរ​ពី​វត្ត​ពោធិយារាម ហៅ​វត្តចាស់ ​តាំង​ ពី​ម៉ោង​ ៧​ព្រឹក ​មក។

8 comments:

  1. Anonymous12:13 AM

    Let us, the millions of Kem Ley's prove our love and respect to rescue our Motherland marking the threshold of July 2018.

    National duty calls !!!

    ReplyDelete
  2. Grandpa Hun Sen really does know how to beat up the dead man by assassination. In the race against time, Grandpa has to be very very resourceful. Congrats just for that, Grandpa Hun sen!

    ReplyDelete
    Replies
    1. Anonymous10:06 AM

      12:23 AM

      You mean YOUR blacklist ?

      Delete
    2. Anonymous10:37 AM

      Are you kidding me?

      Delete
  3. Anonymous12:18 AM

    12:14AM

    YOU and I must meet so that YOU can assassinate me .

    ReplyDelete
    Replies
    1. Are you in the black list, 12:18 AM?

      Delete
  4. Anonymous8:16 AM

    Station are closed because everyone participated in the funeral procession. Or because the street would be so jammed with people and cars how can any person enter to buy gas?

    ReplyDelete
    Replies
    1. Anonymous8:28 AM

      Or maybe it is just your warped logic? No offense please!

      Delete