Paris Peace Accords 23 Oct. 1991

Sunday, July 3, 2016

[Vietnamization] ពលរដ្ឋ​ ខែត្រ​ស្ទឹងត្រែង ​អះអាង​ ថា, ​អាជ្ញាធរ​ មិន​យក​ចិត្ត​ ទុក​ដាក់​ ទប់ស្កាត់​ បទល្មើស ​នេសាទ | Stung Treng villagers complain authority not care about illegal fishing

ពលរដ្ឋ​ ខែត្រ​ស្ទឹងត្រែង ​អះអាង​ ថា, ​អាជ្ញាធរ​ មិន​យក​ចិត្ត​ ទុក​ដាក់​ ទប់ស្កាត់​ បទល្មើស ​នេសាទ

RFA / វិទ្យុ អាស៊ី សេរី | ២ កក្កដា ២០១៦

ត្រី ស្ទឹងត្រែង ៨៥៥ ២០១៦
ត្រី​ដែល​អ្នក​ភូមិ​កោះស្រឡាយ ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង នេសាទ​បាន​យក​មក​លក់​នៅ​ទីផ្សារ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA/Men Sothyr

ពលរដ្ឋ​ រស់នៅ​ ឃុំ​ កោះស្រឡាយ ស្រុក​ សៀមបូក ខែត្រ​ ស្ទឹងត្រែង អះអាង​ ថា, អាជ្ញាធរ​ ពាក់ព័ន្ធ​ មិន​ បាន​យក ចិត្តទុកដាក់​ ទប់ស្កាត់​ បទល្មើស​ នេសាទ​ នៅ​រដូវ​ ត្រី​ពង នោះ​ទេ ខណៈ​  ទូក​អ្នក​នេសាទ ​រាប់​រយ​ទូក​ បាន​សម្រុក​ នេសាទ នៅ​តាម​ ដង​ទន្លេ​ មេគង្គ មុខ​កោះ ​ស្រឡាយ រហូត​ ទល់​កោះ​ សំពាយ ស្រុក ​សៀមបូក។

ពលរដ្ឋ​ រស់នៅ​ភូមិ ស្មា​កោះ​ ឃុំ​កោះស្រឡាយ ឲ្យ​ដឹង​ នៅ​ថ្ងៃ ​ទី​១ កក្កដា ថា, ប្រភេទ​ ត្រី​ មេ​ពូជ​ ជា​ច្រើន ​ប្រភេទ ​ដែល​ច្រាល​ឡើង​ នៅ​ខែវស្សា​ នេះ ប្រឈម​ នឹង​ដាច់​ពូជ​ បន្ទាប់​ ពី​អ្នក​នេសាទ​ បាន​ដាក់​មង​ រាំង​ខ្ទប់​ទន្លេ រារាំង​ ការ​បន្លាស់ ​ទី​ត្រី​ ទាំង​នោះ​ ទៅ​រក​ កន្លែង ​ពង​កូន។

ពលរដ្ឋ​ រស់​នៅ​ ឃុំ​កោះស្រឡាយ លោក ណាក់ សុផានិត ឲ្យ​ដឹង​ ថា, ចាប់​ពី​ចុង​ ខែ​មិថុនា រហូត​ មក, មង​ អ្នក​នេសាទ ​ភាគ​ច្រើន​ ជា​របស់​ ជនជាតិ​ វៀតណាម [illegal fishing nets mainly belong to Vietnamese citizens] និង​ជនជាតិ ​ចាម។  មាន​ប្រវែង​ ចាប់​ ពី ២០០​ម៉ែត្រ​ ទៅ ៣០០​ម៉ែត្រ, ជម្រៅ ៨​ម៉ែត្រ ទៅ ១០​ម៉ែត្រ ត្រូវ​ គេ​ ដាក់​ស្អេកស្កះ ​នៅ​តំបន់​ ដែល​ត្រី​ មេ​ពូជ ​ច្រាល​ឡើង ​ដើម្បី​ ពង​ កូន។  លើស​ពី​នេះ ត្រី​ ដែល​អ្នក​ នេសាទ ​ចាប់​បាន​ មាន​ទំហំ​ ពី ៣​គីឡូ​ ដល់​ជាង ២០​គីឡូ ដូចជា​ត្រី​ ព្រួល, ក្អែក, និង​​ត្រសក់​ ជាដើម។

លោក​ កត់សម្គាល់​ ថា, អ្នកនេសាទ ​ម្នាក់ៗ អាច​ ចាប់​ត្រី​បាន​ ចាប់ ពី ១​រយ​ គីឡូក្រាម ដល់ជិត​ ១​តោន, ហើយ​ ត្រី​ ទាំងនោះ​ ភាគច្រើន​ សុទ្ធ​តែ​ មាន​ពង៖ «ខ្ញុំ ​ក៏​មិន​ ពេញចិត្ត​ ដែរ​, បង, ឃើញ​អ៊ីចឹង, ជនជាតិ ​វៀតណាម មក​បំផ្លាញ ​ក្នុង​ទន្លេ​ របស់​យើង។  អាជ្ញាធរ​ សមត្ថកិច្ច​ អត់​ចុះ​មក ​រវល់​ ការ​នេសាទ​ ខុសច្បាប់​នេះ» ["I'm not happy to see this, Vietnamese citizens coming to destroy our lakes.  The authority does not go to investigate this illegal fishing."]


ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​កោះស្រឡាយ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ រៀបរាប់​ថា អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​មិន​បាន​យកចិត្តទុកដាក់​ទប់ស្កាត់​ការ​ នេសាទ​ត្រី​នៅ​រដូវ​ត្រី​ពង​កូន​នោះ​ទេ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ធនធាន​ជលផល​កាន់តែ​ធ្លាក់​ចុះ៖ «ឆ្នាំ​ក្រោយ​អត់​ មាន​ត្រី​ទេ បើ​ត្រី​អស់​ហើយ ម្នាក់ៗ​បាន​រាប់​រយ​គីឡូ​អ៊ីចឹង។ អាជ្ញាធរ​ប្រហែលជា​គាត់​មើល​មិន​ឃើញ សូម​ឲ្យ​គាត់​ក្រឡេក​មើល​ផង ដូចជា​ចៅហ្វាយ​ខែត្រ​នៅ​ហ្នឹង»

នេសាទ ស្ទឹងត្រែង ៨៥៥
ទូក​នេសាទ​របស់​អ្នក​ នេសាទ​នៅ​ដង​ទន្លេ​មេគង្គ ទល់​មុខ​កោះស្រឡាយ ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Men Sothyr
ឆ្លើយតប​រឿង​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខែត្រ​ស្ទឹងត្រែង លោក ទំ នីរ៉ោ បញ្ជាក់​ថា ទោះបីជា​រដូវ​បិទ​នេសាទ​ក្តី តែ​ពលរដ្ឋ​អាច​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន ដូចជា​មង​មាន​ប្រវែង​មិន​លើស​ពី ១០០​ម៉ែត្រ។ លោក​ទទួល​ស្គាល់​ថា មាន​ពលរដ្ឋ​ខ្លះ​នៅ​តែ​លួចលាក់​នេសាទ​បណ្ដែត​មង​លើស​ច្បាប់​អនុញ្ញាត ខណៈ​មន្ត្រី​ជំនាញ​បាន​ណែនាំ​ផាក​ពិន័យ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជា​ហូរហែ​ក្តី៖ «ចាប់​ម៉េច​ ក៏​មិន​អស់​ ដែរ  ដូច​យើង ​វែក​ចក​ ដែល​រាល់​ថ្ងៃ ទៅ​មុខ​ ទៅ​ខាង​ក្រោយ​អ៊ូ​ មក។  ទាល់​តែ​ មាន​ការ​ ចូលរួម​ ពី​ពួកគាត់​ ទាំង​អស់​គ្នា»

មន្ត្រី​សម្របសម្រួល​គម្រោង​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ឯក ចំរើន បារម្ភ​ថា ប្រភេទ​ត្រី​កម្រ​នៅ​ដង​ទន្លេ​សេសាន មេគង្គ ទន្លេ​ស្រែពក និង​ទន្លេ​សេកុង អាច​នឹង​ផុត​ពូជ​បើ​អ្នកនេសាទ​នៅ​តែ​បន្ត​ប្រើ​ឧបករណ៍​នេសាទ​រាំង​ខ្ទប់​ ដំណើរ​ត្រី​ទាំង​នោះ។ លោក​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​គួរ​រក​មធ្យោបាយ​ទប់ស្កាត់​បទល្មើស​នេសាទ​ជា​បន្ទាន់ និង​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ជលផល​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ការ​បង្ក​កំណើត​ត្រី​មេ​ពូជ​នៅ​រដូវ​វស្សា​នេះ៖ «ដើម្បី​ ឲ្យពួកគាត់​ បាន​ដឹង​ផង នៅ​រដូវ ​ត្រី​ ពង​កូន, ​សូម ​កុំ​នេសាទ ​អនាធិបតេយ្យ។  វា​ អាច​ធ្វើ​ ឲ្យ​មាន ​ការ​ថយ​ចុះ។  សូម​ មេត្តា​ ជួយ​អនុវត្ត​ ច្បាប់​ ឲ្យ​បាន​ល្អ​ផង​, បាទ»

មន្ត្រី​ជំនាញ​ជលផល​រក​ឃើញ​ថា ត្រី​ព្រួល ត្រី​ក្អែក និង​ត្រី​ត្រសក់​ជាដើម បាន​ច្រាល​ឡើង​នៅ​រដូវ​វស្សា​នៅ​ពេល​ទឹក​ឡើង ដើម្បី​រក​ទីតាំង​ជ្រក​សម្រាប់​ពង​កូន។

លោក ឯក ចំរើន ឲ្យ​ដឹង​ទៀត​ថា មាន​ឧបសគ្គ​ច្រើន​នាំ​ឲ្យ​ចំនួន​ត្រី​កម្រ​ថយ​ចុះ គឺ​ស្ថានភាព​ទឹក​មិន​ទៀងទាត់ ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ ការ​នេសាទ​ខុសច្បាប់ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទិន​ការ​អភិរក្ស​នៅ​អន្លង់​អភិរក្ស៕


No comments:

Post a Comment