[Background / related]
Tonle Sap
The Vietnamization of Kampuchea: A New Model of Colonialism (Indochina Report, October 1984)
Part II: Vietnamization of the Economic Framework (continued)
The Unequal Exchange
It is within this new institutional framework that theVietnamese are asserting their hold over the economy andfuture of Kampuchea. Fisheries, rubberand rice are the three main sectors affected by what should be termed the Unequal Exchange between Vietnam and Kampuchea.
As for fisheries, a cooperation accord was signed on 20 January 1984 between Phnom Penh's Ministry of Agriculture and Hanoi's Ministry of Marines Products.
As for fisheries, a cooperation accord was signed on 20 January 1984 between Phnom Penh's Ministry of Agriculture and Hanoi's Ministry of Marines Products.
During his visit to Phnom Penh, the Vietnamese MinisterNguyen Tien Trinh has pledged to provide "all kinds of assistance to the PRK's Ministry of Agriculture, including fishing tools and moral, maternal and technical aid for building fishing sites and shrimp boats for sea fishing, in order to develop the Kampuchea-Vietnam solidarity in fisheries." On this occasion, Khmer Minister of PlanningChea Soth curiously expressed the confidence that "with the assistance of the Vietnamese delegation, Kampuchea's fisheries will soon make progress!"
In reality, what is this accord about? Behind all the redundant jargon, the agreement serves only to sanction the near monopoly of the Vietnamese over the fisheries resources in Kampuchea, and in particular in the Sea-Lake area (Tonle Sap). Since the beginning of 1983, all fishing activities in this area have to be registered at the local "Production Office" (Phong Tang Gia),which provide all the necessary tools such as boat motors, gas and nets, in exchange for 90 per cent of the catch. Thus, the Rear Services and Supply Department of the Vietnamese occupying forces collects some 50 tones of fish (of the 150 tonnes daily catch) which are then distributed to all the units stationed in Kampuchea. Besides, 60 tonnes of fish are sent daily by cargo ship to Chau Doc, My Tho, Can Tho, and Saigon. Recently, the Vietnamese Authority set up cold storage facilities in Kampuchea to reduce losses in storage and processing.
...
យុវជន មួយចំនួន នៅខេត្ត សៀមរាប ព្រួយបារម្ភ ពីការបាត់បង់ មច្ឆជាតិ ក្នុងបឹង ទន្លេសាប
RFA / វិទ្យុ អាស៊ី សេរី | ១៧ កក្កដា ២០១៦
ក្រុម
យុវជន
ដែលគាំទ្រ គណបក្ស សង្គ្រោះជាតិ នៅខេត្ត សៀមរាប ប្រមាណ ៣០០នាក់ បានធ្វើ វេទិកា សាធារណៈ ជាមួយគ្នា នៅឯតំបន់ កន្ធាយកូម
សង្កាត់ចុងឃ្នៀស ក្នុងបឹងទន្លេសាប កាលពីព្រឹក ថ្ងៃអាទិត្យ ទី១០ ខែកក្កដា។
វេទិកា សាធារណៈ ដែលមាន ចំណងជើង ថា «ម្ចាស់ បឹងទន្លេសាប» នោះ គឺ ពួកគេ សម្ដែង ការព្រួយបារម្ភ ជាខ្លាំង ទៅលើបញ្ហា ពូជត្រី ចេះតែ
បាត់បង់ទៅ ដោយសារ ការនេសាទ ខុសច្បាប់ និងការ កាប់បំផ្លាញ ព្រៃ លិចទឹក ដែលជាជម្រក ត្រីពងកូន
ជាដើម។
ក្រុមយុវជន និងប្រជាពលរដ្ឋ ជាច្រើន បានសម្ដែង ការព្រួយបារម្ភ ថា, ប្រសិនបើ រដ្ឋាភិបាល មិនព្រម ចាត់វិធានការ ក្តៅ ទប់ស្កាត់ សកម្មភាព
នេសាទ ខុសច្បាប់ និងការកាប់បំផ្លាញ ព្រៃលិចទឹក ដើម្បី ទន្ទ្រានយកដី នៅក្នុងបឹង
ទន្លេសាប ឲ្យទាន់ ពេលវេលាទេ នោះ គឺ ពូជមច្ឆជាតិ អាចនឹងបាត់បង់ គ្មានសល់ នៅពេល ដ៏ខ្លីខាងមុខ។
ការព្រួយបារម្ភនេះ បានលើកឡើង នៅក្នុងវេទិកា សាធារណៈ មួយ ដែលរៀបចំឡើង ដោយក្រុមមន្ត្រី
មកពីគណបក្ស សង្គ្រោះជាតិ នៅសង្កាត់ ចុងឃ្នៀស នៃបឹងទន្លេសាប។
យុវជនម្នាក់ ដែលមកពីស្រុក ជីក្រែង ភាគខាងកើត របស់ ខេត្តសៀមរាប ក្នុងចំណោម យុវជន ប្រមាណ
៣០០នាក់ ផ្សេងទៀត ដែលចូលរួម ក្នុងវេទិកា ម្ចាស់ បឹងទន្លេសាប គឺ លោក ឈឿម លំអង។
លោក បានចោទសួរ ទៅមន្ត្រី គណបក្សប្រឆាំង ថា, តើ គណបក្ស សង្គ្រោះជាតិ
ដែលមានអាសនៈ នៅក្នុងសភា ដែរនោះ ពេលបច្ចុប្បន្ន មានលទ្ធភាពប៉ុណ្ណា ក្នុងការជំរុញ ឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់ ទៅលើ កិច្ចការពារ ធនធានជលផល នៅក្នុងបឹង ទន្លេសាប? ការចោទសួរ បែបនេះ ដោយសារតែ លោក មើលឃើញ ថា បទល្មើស នេសាទកំ ពុងតែ កើតមាន ជាច្រើន កន្លែងនៅជុំវិញ តំបន់ ដែលគាត់រស់នៅ៖ «ពេល ដែលគណបក្ស សង្គ្រោះជាតិ
ជាប់ឆ្នោត ក្នុងអាណត្តិនេះ មានវិធានការ ឬក៏យុទ្ធសាស្ត្រ យ៉ាងដូចម្ដេច
ដើម្បី ប្រឆាំង ការនេសាទត្រី ខុសច្បាប់?»
ប្រជាពលរដ្ឋ
ម្នាក់ទៀត ដែលសូម មិនបញ្ចេញ ឈ្មោះ បានចោទប្រកាន់ ថា, ជនជាតិ វៀតណាម ជាច្រើន ដែលកំពុង រស់នៅ លើផ្ទៃទឹក នៃបឹងទន្លេសាប
គឺ ជាអ្នក ដែលពាក់ព័ន្ធ យ៉ាងសំខាន់ ក្នុងការធ្វើ ឲ្យផលនេសាទត្រី ថយចុះ។
ប្រជាពលរដ្ឋ រូបនោះ មានប្រសាសន៍ ថា, បច្ចុប្បន្ន ធនធានត្រី នៅក្នុងបឹង ទន្លេសាប
គឺ ល្មម នឹងឲ្យ ប្រជាពលរដ្ឋ ខ្មែរ នេសាទ យកទៅចិញ្ចឹម ជីវិត, ក៏ប៉ុន្តែ បច្ចុប្បន្ន
ប្រជាពលរដ្ឋខ្មែរ មិនបាន ទទួលផល ពីនេសាទ គ្រប់គ្នាទេ ពីព្រោះ តែ ជនជាតិ វៀតណាម
ជាច្រើន បានដណ្ដើម ធនធានជលផល ទាំងនេះ៖ «បើសិន ពួកនេះ នៅក្នុងទឹក
ទោះបី ជាឯកឧត្តម លែងត្រី ក្នុងមួយឆ្នាំ ២០០តោន ក៏អត់នៅសល់ដែរ។
អ៊ីចឹង តើ មានវិធានការ យ៉ាងម៉េច ដើម្បី ឲ្យជនជាតិ វៀតណាម
ទាំងនោះ ឡើងមក លើគោក ឲ្យអស់។»
អ្នកតំណាងរាស្ត្រ និងសកម្មជននៃគណបក្សសង្គ្រោះជាតិ បានយល់ស្របទៅនឹងកង្វល់របស់ប្រជាពលរដ្ឋទាំងនោះ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរួមគ្នាដើម្បីការពារធនធានជលផល និងព្រៃលិចទឹកក្នុងបឹងទន្លេសាបតទៅទៀត។
អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ធំ និងជាប្រធាន ក្រុមការងារ គណបក្ស សង្គ្រោះជាតិ
ខេត្តសៀមរាប លោក ម៉ែន សុថាវរិន្ទ្រ មានប្រសាសន៍ថា បឹងទន្លេសាបជាបឹងធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍
ប្រៀបបានទៅនឹងកូនសមុទ្រទឹកសាបមួយ។ បឹងនេះជាជម្រកត្រីទឹកសាបដ៏សំខាន់បំផុតដែលមានត្រីរាប់ពាន់
អំបូរ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ធនធានជលផលរបស់បឹងទន្លេសាបកំពុងទទួលរងនូវការនេសាទធ្វើអាជីវកម្ម
ហួសកម្រិត ដែលគួរឲ្យព្រួយបារម្ភចំពោះការបាត់បង់ពូជមច្ឆាធ្ងន់ធ្ងរ៖ «ការ ធ្លាក់ចុះធនធានជលផល
ធ្វើឲ្យប្រជានេសាទត្អូញត្អែរគ្រប់គ្នាអំពីការពិបាករកត្រី ដើម្បីចិញ្ចឹមជីវិត
និងក្រុមគ្រួសារ។»
សមាជិក
ក្រុមប្រឹក្សា ខេត្តសៀមរាប លោក សុខ គឹមសេង បានកត់សម្គាល់ឃើញថា រាល់បទល្មើសនេសាទនៅក្នុងបឹងទន្លេសាបនៃខេត្តនេះ
ភាគច្រើន មិនមែន ជាអ្នកនេសាទ តូចតាចទេ។ លោក សុខ គឹមសេង រិះគន់មន្ត្រីរដ្ឋាភិបាល
ថាហាក់ដូចជាធ្វើការបង្ក្រាបទៅលើការនេសាទខុសច្បាប់ដោយមិនចំ គោលដៅពិតប្រាកដនៅឡើយ
ដូចជាអ្នកដាក់មងប្រវែង ៥០ម៉ែត្រទៅ ១០០ម៉ែត្រ សុទ្ធតែខុសច្បាប់ ប៉ុន្តែប្រសិនបើឈ្មួញនេសាទដោយអូសម៉ាញ់
និងកាណូតធំៗ គឺមិនខុសទេ ហើយក៏មិនដែលមន្ត្រីជំនាញណាចុះបង្ក្រាបដែរ។
បញ្ហាម្យ៉ាងទៀត ការកាប់បំផ្លាញព្រៃលិចទឹកដើម្បីរុករានយកដី ក៏កំពុងកើតមានជាច្រើនកន្លែងដែរ៖ «មិន មែនការពារមួយថ្ងៃបានទេបងប្អូន។ ដូច្នេះយើងត្រូវរួមគ្នាការពារថែមទៀត។
សង្ឃឹមលើមន្ត្រីឲ្យការពារ គឺមិនបានទេ
ដោយសារតែវាមានចំណុចរសើបច្រើនពេក។»
វេទិកា សាធារណៈដែលធ្វើឡើងនៅតំបន់បឹងទន្លេសាប កាលពីថ្ងៃទី១០
ខែកក្កដា នោះ គឺមានអាជ្ញាធរក្រុងសៀមរាប
និងសមត្ថកិច្ចខ្លះបានតាមឃ្លាំមើល ប៉ុន្តែមិនបង្ហាញប្រតិកម្មអ្វីទេ។
អភិបាល
ក្រុងសៀមរាប លោក សូ ប្លាតុង ដែលនៅចាំឃ្លាំមើលឆ្ងាយពីវេទិកាមានប្រសាសន៍ថា
នេះជាសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ទោះយ៉ាងណា លោកច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋ
ដែលចោទប្រកាន់ថាអាជ្ញាធរព្រងើយកន្តើយក្នុងការបង្ក្រាបបទល្មើស នេសាទនោះ
គឺមិនពិតទេ៖ «មិនមែនថាយើងមិនបានបង្ក្រាប
ឬក៏មិនបានចុះទេ គឺជំនាញមួយៗ និងគណៈបញ្ជាការអីគាត់តែងចុះជាប់ជាប្រចាំ។»
កាលពីដើមឆ្នាំ២០១៦
អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលដែលហៅកាត់ថា ហ្វេកថ៍ (Fact) ក៏ ធ្លាប់សម្ដែងការព្រួយបារម្ភចំពោះការនេសាទត្រី
និងជីវចម្រុះក្នុងបឹងទន្លេសាបថយចុះខ្លាំង ដោយសារតែរដូវប្រាំងអូសបន្លាយរយៈពេលវែង
ធ្វើឲ្យបឹងអភិរក្សត្រីពូជមួយចំនួនបានរីង និងគោករាក់ រួមនឹងការនេសាទខុសច្បាប់ដោយមានការបង្ក្រាបតិចតួចផងនោះ៕
No comments:
Post a Comment