យួន អាចក្លាយ ជាខ្មែរ នារយៈពេល ១៣ឆ្នាំ ចុងក្រោយ តាមការសម្រេច របស់ សម្តេចក្រឡាហោម ស ខេង
Deum Tnot News | 17 June 2015
យោងតាម ចំណារ ចុះថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ២០០២ កន្លងទៅ របស់ សម្តេចក្រឡាហោម ស ខេង (អតីត ឯកឧត្តម ស ខេង) ឧបនាយក រដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ នៅលើលិខិត ចុះថ្ងៃ ទី០៩ ខែឧសភា ឆ្នាំ២០០២ របស់ លោកឧត្តមសេនីយ៍ មៀច សុផាន់ណា អតីត ប្រធាន នាយកដ្ឋាន ជនបរទេស និងជាសមាជិក អចិន្ត្រៃយ៍ គណៈកម្មការ យុទ្ធនាការ ជំរឿនស្ថិតិ ជនបរទេស ដែលបានសម្រេច ថា, «បើ មានប័ណ្ណបោះហើយ មានន័យថា ខ្មែរ។ ដូច្នេះ ពុំ ចាំបាច់ទេ។» គឺ អាច ឲ្យមជ្ឈដ្ឋាននានា ធ្វើការសន្និដ្ឋាន បានថា ជនបរទេស ជាពិសេស ជនជាតិយួន នៅកម្ពុជា ដែលមាន ប័ណ្ណបោះឆ្នោត ជាហូរហែ កន្លងមក តាមការ ចេញឲ្យ របៀបប្រឡាំ ប្រកូវ ដោយអាជ្ញាធរនោះ ក្នុងរយៈពេល ១៣ឆ្នាំ ចុងក្រោយនេះ អាចកាន់ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ស្វ័យប្រវត្តិ អស់បាត់ ទៅហើយ ។
No comments:
Post a Comment