Paris Peace Accords 23 Oct. 1991

Wednesday, July 27, 2016

[VOA video] ការសន្និដ្ឋាន រួម របស់ វាគ្មិន ដែលបាន ចូលរួម ពិភាក្សា នៅឯមូលនិធិ Heritage [Foundation in Washington, DC Hosts a Panel on Cambodia ]


ស្ថានភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេស កម្ពុជា កំពុង ស្ថិតនៅ ក្រោមការ គំរាមកំហែង, ហើយ សហគមន៍ អន្តរជាតិ ដូចជាសហរដ្ឋ អាមេរិក ត្រូវតែ
បង្កើន ការជួយ ដល់ប្រទេស ដ៏ក្រីក្រនេះ។ នេះ ជាការសន្និដ្ឋាន រួម របស់ វាគ្មិន ដែលបាន ចូលរួម ពិភាក្សា នៅឯមូលនិធិ Heritage 

ក្រុម អ្នកជំនាញ ដែលបានជួប ពិភាក្សាគ្នា នៅរដ្ឋធានី វ៉ាស៊ីនតោន នៅ ថ្ងៃអង្គារ នេះ បានលើកឡើង ពីការ គំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេស កម្ពុជា ដោយសារ មានការ បាញ់សម្លាប់ អ្នកវិភាគ ឯករាជ្យ, គឺ លោក កែម ឡី, ការដាក់គុក សកម្មជន សិទ្ធិមនុស្ស និងសមាជិក គណបក្សប្រឆាំង និងការបោះឆ្នោត ជាតិ ក្នុងពេល ខាងមុខ ដែលនៅ មិនទាន់ ច្បាស់លាស់។  លោក ម៉ែន គឹមសេងរាយការណ៍ ពីរដ្ឋធានី វ៉ាស៊ីនតោន។

No comments:

Post a Comment