Paris Peace Accords 23 Oct. 1991

Thursday, August 11, 2016

ស្ថានទូត​ អូស្ត្រាលី​ បញ្ជាក់​ជំហរ ​គាំទ្រ​ សិទ្ធិ​សេរីភាព​ ក្នុង​ការ​ បញ្ចេញ​មតិ ​របស់​លោក ហុង លីម | Australian embassy supports Hong Lim's right of expression

ហុង លីម ២០១៦ ៨៥៥
តំណាងរាស្ត្រ​ខ្មែរ-អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី តាម​អ៊ីនធឺណិត (Internet) កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៦។ Photo: RFA

ស្ថានទូត​ អូស្ត្រាលី​ បញ្ជាក់​ជំហរ ​គាំទ្រ​ សិទ្ធិ​សេរីភាព​ ក្នុង​ការ​ បញ្ចេញ​មតិ ​របស់​លោក ហុង លីម

RFA / វិទ្យុ អាស៊ី សេរី | ១០ សីហា ២០១៦


ស្ថានទូត​ អូស្ត្រាលី ប្រចាំ​ នៅ​កម្ពុជា បញ្ជាក់​ជំហរ​ គាំទ្រ​ សិទ្ធិ​សេរីភាព​ ក្នុង​ការ​បញ្ចេញ​ មតិ​ ជា​សាធារណៈ​ របស់​ តំណាង​រាស្ត្រ​​ ខ្មែរ-អូស្ត្រាលី លោក ហុង លីម និង​ចាត់​ទុក ​សិទ្ធិ​នេះ​ ជា​ធាតុ​ផ្សំ​ ដ៏​សំខាន់​មួយ ​នៃ​ដំណើរ ​ប្រជាធិបតេយ្យ​ ពិត​ប្រាកដ ​ក្នុង​ប្រទេស​ ប្រជាធិបតេយ្យ។
  
ការ​បញ្ជាក់​ ជំហរ​នេះ ធ្វើ​ឡើង ​ក្នុង​សេចក្តី​ ថ្លែងការណ៍​ មួយ ​នៅ​ថ្ងៃ​ ទី​១០ ខែ​សីហា ដោយ​សង្កត់​ធ្ងន់ ​ថា៖ «ប្រទេស​ អូស្ត្រាលី មាន​ប្រពៃណី ​ដ៏​ផូរផង់ និង​រឹងមាំ​ មួយ ​ក្នុង​ការ​គោរព​ សិទ្ធិ​សេរីភាព​ បញ្ចេញ​មតិ​ ជា​សាធារណៈ។  សិទ្ធិ​សេរីភាព​ ក្នុង​ការ ​បញ្ចេញមតិ​ នេះ ជា​ធាតុ​ផ្សំ​ ដ៏​សំខាន់មួយ​ នៃ​ប្រព័ន្ធ​ ប្រជាធិបតេយ្យ ​របស់​យើង»
  
ឆ្លើយ​តប​ទៅ​នឹង​ការ​ភ្ជាប់​លោក ហុង លីម ទៅ​នឹង​រដ្ឋាភិបាល​អូស្ត្រាលី ឬ​ស្ថានទូត​អូស្ត្រាលី សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​គូស​បញ្ជាក់​ថា៖ «មតិ​របស់​លោក ហុង លីម មិន​តំណាង​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ឬ​ស្ថានទូត​អូស្ត្រាលី។ លោក ហុង លីម មិន​មែន​ជា​សមាជិក​របស់​រដ្ឋាភិបាល​សហព័ន្ធ ឬ​សភា​សហព័ន្ធ​អូស្ត្រាលី»
  
តំណាង​រាស្ត្រ​​ខ្មែរ-អូស្ត្រាលី លោក ហុង លីម បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ក្នុង​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ថា «របប​កម្ពុជា សព្វថ្ងៃ​មាន​លក្ខណៈ​តិរច្ឆាន»

ក្រោយ​ការ​ថ្លែង​បែប​នេះ ទាំង​មន្ត្រី​តំណាង​រដ្ឋាភិបាល​កម្ពុជា ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា ដែល​តំណាង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រិះគន់​លោក ហុង លីម យ៉ាង​ខ្លាំង និង​ទាមទារ​ឲ្យ​លោក ហុង លីម សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ។
ស្រប​ពេល​ប្រទេស​អូស្ត្រាលី គោរព​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​លោក ហុង លីម ក្រសួង​ការ​បរទេស​កម្ពុជា បាន​ដាក់​លោក ហុង លីម ក្នុង​បញ្ជី​ខ្មៅ និង​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ស្រុក​ខ្មែរ​បាន​ឡើយ។ ក្រសួង​ការ​បរទេស​កម្ពុជា ចាត់​ទុក​លោក ហុង លីម ជា​ជន​មិន​ត្រូវ​ស្វាគមន៍៕


No comments:

Post a Comment