ភរិយាជនរងគ្រោះដែលជនជាតិវៀតណាមវាយសម្លាប់ លោកស្រី ចាន់ ស៊ីណា ថ្លែងប្រាប់អាស៊ីសេរីនាគេហដ្ឋានរបស់លោកស្រី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។ RFA/Chuop Sereyroth |
អាជ្ញាធរ បញ្ជូន ជនសង្ស័យ ជនជាតិ វៀតណាម ៦នាក់ ដែលសម្លាប់ ខ្មែរ ទៅតុលាការ ព្រៃវែង
RFA / វិទ្យុ អាស៊ី សេរី | ១០ សីហា ២០១៦
អាជ្ញាធរ ស្រុកពាមរក៏ បញ្ជូន ជនសង្ស័យ ជនជាតិ វៀតណាម ៦នាក់ ដែលវាយសម្លាប់ ខ្មែរ នៅខេត្ត ព្រៃវែង ទៅកាន់តុលាការ នៅថ្ងៃ ទី១០ សីហា នេះ ខណៈ គ្រួសារ ជនរងគ្រោះ បន្តអំពាវនាវ ដល់អាជ្ញាធរ រកយុត្តិធម៌ ដល់ពួកគេ ឲ្យបានលឿន។
ភរិយា ជនរងគ្រោះ លោកស្រី ចាន់ ស៊ីណា ប្រាប់អាស៊ីសេរី នៅថ្ងៃ ទី១០ សីហា ថា, លោកស្រី អំពាវនាវ ដល់អាជ្ញាធរ មេត្តា រកយុត្តិធម៌ ដល់គ្រួសារ លោកស្រី ឲ្យបាន លឿន។
ជនសង្ស័យ ជនជាតិ វៀតណាម ៦នាក់ នោះ ត្រូវ បានអាជ្ញាធរ កម្ពុជា ចាប់ខ្លួន បន្ទាប់ពីពួកគេបានកៀរគរជនជាតិវៀតណាម ដូចគ្នាជាច្រើននាក់ ទៅដេញវាយប្រហារលើពលរដ្ឋកម្ពុជា មួយគ្រួសារ ដែលរស់នៅភូមិក្បែរគ្នា បណ្ដាលឲ្យបុរសម្នាក់ជាប្ដីស្លាប់ និងស្ត្រីជាប្រពន្ធដែលមានផ្ទៃពោះ ៩ខែរងរបួសធ្ងន់។
ជនរងគ្រោះ ឈ្មោះ សេង រត្នធី អាយុ ៣៣ឆ្នាំ រស់នៅឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានជនជាតិវៀតណាម មានគ្នាលើសពី ២០នាក់ ដែលរស់នៅឃុំជាមួយគ្នា ប្រដាប់ដោយដំបង ឈើមូល ឈើជ្រុង ដែកគាស់ និងកាំបិត វាយសម្លាប់ កាលពីយប់ថ្ងៃទី៧ សីហា។ បើយោងតាមការអះអាងរបស់ភរិយាជនរងគ្រោះ។
When will Traitor Hun Sen wake up ?
ReplyDeleteIf he doesn't, the Khmer people will,
and then some.