Paris Peace Accords 23 Oct. 1991

Friday, August 19, 2016

[Demographic Vietnamization] រដ្ឋាភិបាល ថា, ជនអន្តោប្រវេសន៍ វៀតណាម ប្រើប្រាស់ ឯកសា រដ្ឋបាល មិនប្រក្រតី មានជាង ៩ម៉ឺននាក់ | Govt says, over 90,000 Vietnamese immigrants use irregular administrative documentation

[Background / related]

K-5 GENOCIDE, 1981-88
...
អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល (រូបថត៖ សាម សុជាទិញ)

រដ្ឋាភិបាល ថា, ជនអន្តោប្រវេសន៍ វៀតណាម ប្រើប្រាស់ ឯកសា រដ្ឋបាល មិនប្រក្រតី មានជាង ៩ម៉ឺននាក់


VOD | ១៩ សីហា ២០១៦
[Quite an admission, but only public pressure with irrefutable evidence of treason catching up.  But with this govt, its admission of one, we must multiple it by 10.]



រដ្ឋាភិបាល កម្ពុជា បានរកឃើញ ថា, ជនបរទេស អន្តោប្រវេសន៍ វៀតណាម រស់នៅកម្ពុជា ដែលកាន់កាប់ ឯកសារ រដ្ឋបាល មិនប្រក្រតី និងស្នាក់នៅ យូរ គ្មាន ឯកសារ មានជាង ៩ម៉ឺននាក់ ខណៈ គណបក្សប្រឆាំង ជំរុញ ឲ្យបញ្ជាក់ ពីអ្នក ដែលមានលិខិត ស្របច្បាប់ ដើម្បី ធានា ភាពត្រឹមត្រូវ នៃការចុះឈ្មោះ បោះឆ្នោតថ្មី។ 
ថ្លែងក្នុងពិធី ប្រជុំ ផ្សព្វផ្សាយ របាយការណ៍ បូកសរុប ជំហានដំបូង ស្ដីពី ការគ្រប់គ្រង ជនបរទេស អន្តោប្រវេសន៍ ក្នុងប្រទេស កម្ពុជា នៅថ្ងៃសុក្រ ទី១៩ នេះ, អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ លោក សុខ ផល បានមានប្រសាសន៍ ថា, ជនអន្តោប្រវេសន៍ រស់នៅកម្ពុជា មានចំនួន ប្រមាណ ជាង១៦ម៉ឺននាក់ ក្នុងនោះ ជនជាតិ វៀតណាម មានច្រើន ជាងគេ, គឺ ៩៩.៤៩ ភាគរយ។
លោក សុខ ផល ឲ្យដឹង ថា, ជនជាតិ វៀតណាម ចំនួន ៧៦,៣៩៨ នាក់ បានកាន់កាប់ ឯកសាររដ្ឋបាល មិនប្រក្រតី ក្នុងនោះមាន សៀវភៅ ស្នាក់នៅ, សៀវភៅ គ្រួសារ, សំបុត្រ កំណើតខ្មែរ, បណ្ណបោះឆ្នោតខែ្មរ, សំបុត្រ អាពាហ៍ពិពាហ៍, អត្តសញ្ញាណបណ្ណ សញ្ជាតិខែ្មរ, លិខិតឆ្លងដែនខ្មែរ, បណ្ណមន្ត្រីរាជការ, និងឯកសារ ដទៃទៀត។
លោក បន្ថែម ថា, ជនបរទេស ស្នាក់នៅ យូរ គ្មាន ឯកសារ ដែលជាជនជាតិ វៀតណាម មានចំនួន ១៤,២៤៦ នាក់ ទោះបី ជាពួកគេ បានចូលមក ស្នាក់នៅយូរ។  លោក ថា ពួកគេមួយចំនួន នៅតែ មិនរវីរវល់ ស្វែងរក ឯកសារ, ហើយ មួយចំនួនទៀត អះអាង ថា, មានឯកសារ តែ បាត់បង់ ដោយប្រការ ផ្សេងៗ។

ទោះជាយ៉ាងណា លោក សុខ ផល ស្នើឲ្យក្រសួងមហាផ្ទៃ ពិនិត្យ លើកជនអន្តោប្រវេសន៍ទាំងអស់ ដែលប្រើប្រាស់ឯកសាររដ្ឋបាលមិនប្រក្រតី និងមិនមានឯកសារសោះនោះ និងត្រូវបញ្ជូនពួកគេទៅស្រុកកំណើតវិញ និងធ្វើការទប់ស្កាត់មិនឲ្យពួកគេយកឯកសារមិនប្រក្រតីនោះ ទៅចុះឈ្មោះបោះឆ្នោត។
លោកមានប្រសាសន៍ថា៖ ការងារបន្ដ ក្រសួងមួយដឹកនាំ ដោយក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងស្នើបដិសេធឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី កាន់កាប់ដោយជនបរទេសអន្ដោប្រវេសន៍ ឲ្យដំណើរការបានឆាប់ ដើម្បីកុំឲ្យពួកគេមានអត្ដសញ្ញាណបណ្ណ ទៅចុះឈ្មោះបោះឆ្នោតបាន នាពេលខាងមុខ
នៅក្នុងសេចក្ដីប្រកាសប្រព័ត៌មានចុះថ្ងៃទី១៨ ខែសីហា របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សនេះ នឹងស្នើទៅក្រសួងយុត្តិធម៌ ដើម្បីសុំបញ្ជីឈ្មោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម។
លិខិតដដែលសរសេរបន្តថា គណបក្សសង្គ្រោះជាតិ នឹងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវ និងចាត់វិធានការចំពោះការផ្ដល់អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយខុសនីតិវិធីច្បាប់ និងដើម្បីចូលរួមចំណែកក្នុងការជំរុញឲ្យដំណើរការបោះឆ្នោតនាពេលខាងមុន កាន់តែប្រសើរ។
ការស្នើនេះ ស្របពេលដែល មន្ត្រីជាន់ខ្ពស់ គ.ជ.ប មួយរូបកាលពីថ្ងៃទី១២ ខែសីហា បានមានប្រសាសន៍ថា ជនបរទេស ដែលមានសញ្ជាតិខ្មែរ មានអត្តសញ្ញាណបណ្ណខ្មែរ គឺអាចចុះឈ្មោះ និងបោះឆ្នោតបាន ទោះបីមិនចេះភាសាខ្មែរក៏ដោយ។
បើតាម អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានឲ្យដឹងថា ចាប់ពីឆ្នាំ២០០២ មកដល់ឆ្នាំ២០១៦ ចំនួនជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា មានការកើនឡើងជាលំដាប់។ លោកថា ជនអន្តោប្រវេសន៍ដែលរស់នៅច្រើនជាងគេ គឺមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង និងខេត្តព្រៃវែង៕

 


No comments:

Post a Comment