Paris Peace Accords 23 Oct. 1991

Wednesday, August 31, 2016

ឧទ្ធម្ភាគចក្រ​ ឈប់​ហោះ​ឆ្វែល​​ ទីស្នាក់ការ​ បក្ស​ប្រឆាំង, ​តែ​ ជំនួស ​ដោយ​រថយន្ត​ ល្បាត​ វិញ​ម្ដង | Helicopters stopped circling over the CNRP's headquarters but replaced by military convoys

3
សកម្មភាព​ឧទ្ធម្ភាគចក្រ​យោធា​ហោះ​ឆ្វែល​ជុំវិញ​​ទីស្នាក់ការ​កណ្ដាល​ គណបក្ស​សង្គ្រោះ​ជាតិ​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth
សកម្មភាព ​រថយន្ត​ស្លាក​ខេមរភូមិន្ទ​ដែល​មាន​កង​កម្លាំង​ចម្រុះ​ពាក់​អាវ​ប៉ារ៉ា ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​បិទ​មុខ ជិះ​ល្បាត​កាត់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ឧទ្ធម្ភាគចក្រ​ ឈប់​ហោះ​ឆ្វែល​​ ទីស្នាក់ការ​ បក្ស​ប្រឆាំង, ​តែ​ ជំនួស ​ដោយ​រថយន្ត​ ល្បាត​ វិញ​ម្ដង

RFA / វិទ្យុ អាស៊ី សេរី | ៣១ សីហា ២០១៦

សកម្មភាព ​រថយន្ត​ស្លាក​ខេមរភូមិន្ទ​ជិះ​ល្បាត កាត់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth
សកម្មភាព​អូប័រ​យោធា នៅ​ខាង​ក្រោយ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth

នៅ​រហូត​ ម៉ោង​ប្រមាណ ​៤​រសៀល ​ថ្ងៃ​ទី​៣១ សីហា នេះ, ឧទ្ធម្ភាគចក្រ​ យោធា​ ដែល​ហោះ ​ឆ្វែល​ជុំវិញ​​ ទីស្នាក់ការ​ កណ្ដាល​ គណបក្ស​ សង្គ្រោះ​ជាតិ ត្រូវ​ បាន​ត្រឡប់​ ទៅ​វិញ​ហើយ ដោយ​សារ​ ភ្លៀង​ធ្លាក់, ប៉ុន្តែ​ ជំនួស​ មក​វិញ ដោយ​រថយន្ត​ ស្លាក​ខេមរភូមិន្ទ ដែល​មាន​ កង​កម្លាំង ​ចម្រុះ​ ពាក់​អាវ​ប៉ារ៉ា ប្រដាប់​ ដោយ​អាវុធ​គ្រប់​ដៃ និង​បិទ​មុខ ជិះ​ល្បាត​ កាត់​មុខ ​ទី​ស្នាក់​ការ​ ទៅ​វិញ​ ទៅមក។


នៅ​ម៉ោង​ជិត ២​រសៀល​​នេះ មាន​ឧទ្ធម្ភាគចក្រ​យោធា និង​អូប័រ​យោធា​​ជា​ច្រើន​គ្រឿង​ហោះ​ឆ្វែល និង​បើក​ឆ្លង​កាត់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ។ សកម្មភាព​ហោះហើរ​ឆ្លង​កាត់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចាក់អង្រែលើ នេះ គឺ​បាន​កើត​ឡើង​កាល​ពី​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​៣១ ខែ​សីហា នេះ​ម្ដង​រួច​ហើយ។

តំណាងរាស្រ្ត និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី ឲ្យ​អាស៊ីសេរី ដឹង​ថា កាល​ពី​ព្រឹកមិញ ឧទ្ធម្ភាគចក្រ​ទាំង​នោះ​ហោះ​ឆ្វែល​ក្បែរៗ​ដំបូល​ទីស្នាក់ការ​កណ្ដាល​ក្នុង​ រយៈពេល​ជាង ៤០​នាទី ទើប​ផ្លាស់ទី​ចាកចេញ។ លោក ឡុង រី ឲ្យ​ដឹង​ថា មិន​ត្រឹម​តែ​មាន​ឧទ្ធម្ភាគចក្រ​ហោះ​ឆ្វែល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​អូប័រ​ជា​ច្រើន​គ្រឿង​បើក​ឆ្លង​កាត់​ខាង​ក្រោយ​ទីស្នាក់ការ​ នេះ​ទៀត​ផង។
លោក​ថា នេះ​ជា​សកម្មភាព​គំរាមកំហែង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​ចោទ​សួរ​ថា តើ​ទី​នេះ (ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ) ជា​កន្លែង​ហាត់សម​ហោះ​យន្តហោះ​របស់​យោធា ឬ​យ៉ាង​ណា? រូបភាព​បែប​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​រូប​កាល​ពី​ដើម​ឆ្នាំ​២០១៤ នៅ​ពេល​សមត្ថកិច្ច​ចុះ​បំបែក​ទីលាន​ប្រជាធិបតេយ្យ ក៏​មាន​ឧទ្ធម្ភាគចក្រ​ហោះ​ឆ្វែល​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​គ្នា​នេះ​ដែរ។

ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ សព្វថ្ងៃ គឺ​ជា​កន្លែង​ដែល​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ឃុំ​ខ្លួន​ឯង ដែល​សកម្មជន​គណបក្ស​ប្រឆាំង​តែងតែ​ផ្លាស់​វេន​គ្នា​ទៅ​ប្រមូល​ផ្ដុំ​នៅ​ទី​ នោះ។ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ខាង​មុខ​តុលាការ​កំពូល​នឹង​បើក​សវនាការ​ទាក់ទង​សំណុំ​រឿង​លោក កឹម សុខា និង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ស្អែក​នេះ ជា​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​ដំបូង។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ។



No comments:

Post a Comment