លោក ហ៊ុន សែន ដាក់ពាក្យប្ដឹង លោក សម រង្ស៊ី និងសមាជិក ព្រឹទ្ធសភា បក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ១ សីហា ២០១៦
លោក ហ៊ុន សែន (ស្ដាំ) និងលោក សម រង្ស៊ី
ថ្លែងទៅកាន់អ្នកកាសែត បន្ទាប់ពីប្រជុំ នៅមន្ទីររដ្ឋសភា ថ្ងៃទី ៨
ខែសីហា ឆ្នាំ ២០១៤។ RFA/Yeang Socheametta
លោក នាយករដ្ឋមន្ត្រី ហ៊ុន
សែន សម្រេច ដាក់ពាក្យប្ដឹង ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី និងសមាជិក ព្រឹទ្ធសភា គណបក្សសម
រង្ស៊ី អ្នកស្រី ថាក់ ឡានី ពីបទមូលបង្កាច់ រដ្ឋាភិបាល ថា នៅពីក្រោយ នៃឃាតកម្ម លើបណ្ឌិត
កែម ឡី។
ពាក្យបណ្ដឹង ចំនួន ២ របស់លោក
ហ៊ុន សែន ដែលតំណាង ដោយមេធាវី រាជរដ្ឋាភិបាល គឺ លោក គី តិច ចុះថ្ងៃ ទី១ សីហា
បានសម្រេច ដាក់ប្ដឹង ទៅកាន់ សាលាដំបូង រាជធានី ភ្នំពេញ
ដោយចាត់ទុក ការផ្សព្វផ្សាយ របស់លោក សម រង្ស៊ី នៅបណ្ដាញសង្គម ហ្វេសប៊ុក (Facebook)
កាលពីថ្ងៃ ទី១០ កក្កដា ដែលសរសេរ ថា, ការបាញ់សម្លាប់ លោក កែម
ឡី ថ្ងៃនេះ ជាភេរវកម្ម មួយទៀត រៀបចំ ដោយរដ្ឋអំណាច ជាដើម, គឺ ជាការមួលបង្កាច់ មកលើរដ្ឋាភិបាល។
ចំណែក បណ្ដឹង មួយទៀត គឺ លោក ហ៊ុន សែន ប្ដឹងសមាជិក ព្រឹទ្ធសភា គណបក្ស សម
រង្ស៊ី អ្នកស្រី ថាក់ ឡានី ជុំវិញ ការលើកឡើង របស់ អ្នកស្រី ដែលថា, លោក ហ៊ុន សែន សម្លាប់លោក កែម
ឡី។ ប៉ុន្តែ អ្នកស្រី ថាក់ ឡានី បានបដិសេធ នឹងការ ចោទប្រកាន់នេះ ដោយអ្នកស្រី ថា មិនបាននិយាយ ថា លោក ហ៊ុន សែន ជាអ្នកសម្លាប់ លោក កែម ឡី ទេ, គឺ និយាយថា, មានអ្នកដទៃ មកសម្លាប់។ អ្នកស្រី បញ្ជាក់ថា, វីដេអូឃ្លិប
ដែលត្រូវ បានគេ បង្ហោះ នៅលើប្រព័ន្ធ ផ្សព្វផ្សាយនោះ គឺ ការកាត់ត សំឡេង ដើម្បី ទម្លាក់កំហុស លើអ្នកស្រី។
ចំពោះ បណ្ដឹងទាំងពីរ ករណីនេះ, លោក ហ៊ុន សែន ទាមទារ ឲ្យតុលាការ ផ្ដន្ទាទោស អ្នកទាំងពីរ តាមផ្លូវច្បាប់
និងទារសំណង ជំងឺចិត្ត ក្នុងម្នាក់ៗ ១០០ (មួយរយ) រៀល។
No comments:
Post a Comment