
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីខួបលើកទី៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នាទីស្នាក់ការកណ្ដាលបក្សខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។ RFA/Brach Chev
លោក ហ៊ុន សែន ថា, វៀតណាម មិនមែន ជាចៅហ្វាយ របស់គាត់ ឡើយ
RFA / វិទ្យុ
អាស៊ី សេរី | ១ សីហា ២០១៦
នាយករដ្ឋមន្ត្រី ហ៊ុន
សែន អះអាង ថា, វៀតណាម មិនមែន ជាចៅហ្វាយ របស់លោក នោះឡើយ។ ការអះអាង របស់លោក
ហ៊ុន សែន ដូចនេះ
គឺ ដើម្បី ឆ្លើយតបទៅ នឹងអ្នកប្រើប្រាស់ បណ្ដាញសង្គម ហ្វេសប៊ុក (Facebook) មានឈ្មោះ ជាវៀតណាម មួយរូប
ដែលបានចូល សរសេរ ផ្តល់យោបល់ (Comment) នៅលើទំព័រ ហ្វេសប៊ុកលោក
ហ៊ុន សែន ថា, លោក ហ៊ុន សែន ក្បត់វៀតណាម។
លោក
ហ៊ុន សែន កាលពីថ្ងៃ ទី៣១ កក្កដា
បានប្រតិកម្ម ដោយប្រើ ពាក្យសម្ដី ធ្ងន់ៗ ឆ្លើយតប ចំពោះ ការលើកឡើង
របស់ អ្នកប្រើប្រាស់ បណ្ដាញសង្គម ហ្វេសប៊ុកម្នាក់ ឈ្មោះ ហ្វាម ឌឹក ហៀង (Pham Duc Hien) ដែលសរសេរ ថា លោក ហ៊ុន
សែន ក្បត់វៀតណាម។
ជាការឆ្លើយតប នឹងការលើកឡើង របស់ អ្នកប្រើប្រាស់ ហ្វេសប៊ុក
ដែលគេ សង្ស័យថា ជាជនជាតិ វៀតណាម រូបនេះ, លោក ហ៊ុន សែន បានសរសេរ ចោទសួរ ថា, ហេតុអ្វី បានជាលោក និយាយថា ខ្ញុំ ក្បត់វៀតណាម? តើ វៀតណាម ជាឪពុកខ្ញុំ
ឬមហាក្សត្រខ្ញុំ ឬ? លោក ត្រូវ ដឹងថា អ្នកដែលខ្ញុំ ត្រូវ ស្មោះត្រង់
គឺ ជាតិខ្មែរ របស់ខ្ញុំ, ព្រះមហាក្សត្រ ជាទីសក្ការៈ របស់ខ្ញុំ, និងភរិយា ជាទីស្រឡាញ់ របស់ខ្ញុំ។ វៀតណាម មិនមែន ជាចៅហ្វាយ របស់ខ្ញុំ
ដែលខ្ញុំ ត្រូវ ស្មោះត្រង់ នោះទេ។
លោក
ហ៊ុន សែន ថែមទាំងព្រមាន អ្នកប្រើប្រាស់ ហ្វេសប៊ុករូបនោះ ថា, បើ លោក ជាជនជាតិ វៀតណាម រស់នៅកម្ពុជា ស្របច្បាប់ ត្រូវ គោរពច្បាប់ កម្ពុជា។ បើ រស់នៅ មិនស្របច្បាប់, ត្រូវ ចាកចេញ ពីកម្ពុជា។ និងបើ រស់នៅ វៀតណាម, សូម ស្រឡាញ់ មេដឹកនាំ វៀតណាម ទៅ។
លោក
ហ៊ុន សែន សង្កត់ធ្ងន់ ថា, លោក ជាមេដឹកនាំ កម្ពុជា ដែលមាន ឯករាជ្យ អធិបតេយ្យភាព
ដែលត្រូវ មានទំនាក់ទំនង ជាមួយ មេដឹកនាំ វៀតណាម ដោយស្មើភាព និងស្មើសិទ្ធិ។ លោក ហ៊ុន សែន ក៏ផ្តែផ្តាំ ឲ្យអ្នក ប្រើប្រាស់ ហ្វេសប៊ុក ឈ្មោះ ហ្វាម ឌឹក ហៀង
បញ្ជូនសារនេះ ទៅកាន់ មេដឹកនាំ វៀតណាម ឲ្យបាន ដឹងផង
បើ គេនោះ ជាជនជាតិ វៀតណាម ត្រឹមត្រូវមែន។ ទោះ ជាយ៉ាងណា ក៏ដោយ លោក ហ៊ុន សែន
សរសេរបញ្ជាក់ នៅចុងសំណេរ របស់លោក ថា, លោក ស្គាល់ច្បាស់ ចរិតមេដឹកនាំ វៀតណាម
ដែលតែង គោរព នូវឯករាជ្យ អធិបតេយ្យភាព របស់ កម្ពុជា, គឺ ខុសពីអ្នក ប្រើប្រាស់ ហ្វេសប៊ុក ឈ្មោះ ហ្វាម ឌឹក ហៀង
ដែលលោក ហ៊ុន សែន ចាត់ទុក ថា ជាអាម៉ី អាថោង នោះ។
នរណា ក៏ដឹងដែរ ថា
លោក ហ៊ុន សែន និងគណបក្ស ប្រជាជនកម្ពុជា ត្រូវ បានវៀតណាម ជួយជ្រោមជ្រែង ឲ្យឡើង កាន់អំណាច នៅកម្ពុជា
ចាប់តាំង ពីពួកខ្មែរ ក្រហម បានដួលរលំ នៅថ្ងៃ ទី៧ ខែមករា ឆ្នាំ១៩៧៩។
ចាប់ពីពេល នោះមក
គេ កម្រឃើញ រដ្ឋាភិបាល ដឹកនាំ ដោយគណបក្ស ប្រជាជន កម្ពុជា
ហ៊ានប្រើពាក្យសម្ដី ធ្ងន់ៗ ដែលអាចធ្វើ ឲ្យទំនាក់ទំនង កម្ពុជា-វៀតណាម
ល្អក់កករ ខ្លាំងណាស់ បើ ទោះ ជាភាគច្រើន គេ សង្កេតឃើញ ថា, វៀតណាម
ហាក់មាន ប្រៀបច្រើន លើកម្ពុជា ក្នុងទំនាក់ទំនង រវាង ប្រទេស ទាំងពីរក្តី។
ផ្ទុយពីជំហររបស់លោក
ហ៊ុន សែន ដែលកាលពីពេលថ្មីៗនេះបានប្រកាសថា កម្ពុជា មិនចូលរួមចេញសេចក្តីថ្លែងការណ៍រួមជាមួយអាស៊ាន
ដើម្បីគាំទ្រការសម្រេចរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិ ដែលឲ្យចិន
ចាញ់ក្តីក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះ វៀតណាម បានទទូចឲ្យចិន
គោរពតាមការសម្រេចរបស់តុលាការទៅវិញ។
លើសពីនេះ
ការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ហ្វេសប៊ុករូបនោះ
ក៏ស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងចាប់បញ្ជូនជនជាតិវៀតណាម
រស់នៅកម្ពុជា ដោយខុសច្បាប់ទៅកាន់វៀតណាម ជាបន្តបន្ទាប់។ ជាការពិតណាស់
ក្នុងនាមជាអ្នកជួយជ្រោមជ្រែងឲ្យលោក ហ៊ុន សែន ឡើងកាន់អំណាច វៀតណាម
អាចមិនសប្បាយចិត្តនោះទេ នៅពេលដែលឃើញលោក ហ៊ុន សែន ងាកទៅរកចិន
និងអនុវត្តចំពោះជនជាតិវៀតណាម ដូចនេះ។
អ្នកវិភាគឯករាជ្យ
បណ្ឌិត មាស នី កត់សម្គាល់ថា ប្រតិកម្មរបស់លោក ហ៊ុន សែន
ពេលនេះអាចចាត់ទុកថាជារឿងចម្លែកក៏ថាបាន មិនចម្លែកក៏ថាបាន
ព្រោះថាកន្លងមក លោក ហ៊ុន សែន
ក៏ធ្លាប់ប្រាប់ទៅបក្សប្រឆាំងកុំឲ្យចាត់ទុកលោក
និងគណបក្សប្រជាជនកម្ពុជា ថាជាអាយ៉ងរបស់វៀតណាម ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ
បណ្ឌិត មាស នី មើលឃើញថា ប្រតិកម្មខ្លាំងៗរបស់លោក ហ៊ុន សែន ពេលនេះ
គឺស្របពេលដែលវៀតណាម មើលឃើញថា កម្ពុជា កំពុងងាកទៅគាំទ្រចិន៖ «យើង
នឹងតាមដានមើលទៀត ព្រោះអីការងាកទៅរកចិន នេះមិនមែនជារឿងធម្មតាទេ
ពិសេសនៅក្នុងស្ថានភាព ទី១ ទំនាក់ទំនងរវាងចិន និងវៀតណាម
មិនដែលស្រុះស្រួលគ្នាពីដើមផង ហើយស្ថិតក្នុងស្ថានភាពសមុទ្រចិន នេះ
ធ្វើឲ្យយើងកាន់តែមានការសង្ស័យទៀត ទាក់ទងជំហររបស់កម្ពុជា
ទៅជាមួយនឹងចិន ដែលទោរទន់ទៅរកចិន កាន់តែខ្លាំងឡើងៗ
ហើយពិសេសគឺនៅពេលដែលប្រទេសកម្ពុជា ទទួលការខ្វះខាតនូវលុយកាក់ផង
គឺថាជាជម្រើសធំ ត្រូវតែរើសយកចិន ជាងវៀតណាម។»
បណ្ឌិត
មាស នី កត់សម្គាល់ដែរថា
នៅពេលដែលមេដឹកនាំខ្មែរចេះគិតពីរឿងជាតិជាងរឿងផ្ទាល់ខ្លួន
និងជាងប្រទេសជិតខាងនោះ វាជារឿងល្អបំផុតសម្រាប់ខ្មែរ។ លោកថា
បើសិនជាអ្វីដែលលោក ហ៊ុន សែន
លើកឡើងជារឿងពិតចេញពីបេះដូងរបស់លោកមែននោះ ពលរដ្ឋខ្មែរប្រាកដជាសាទរ។
ទោះជាយ៉ាងណាលោកថា
ដើម្បីបង្ហាញឲ្យឃើញថាមេដឹកនាំខ្មែររឹតតែល្អទៀតនោះ លោក ហ៊ុន សែន
គួរដោះស្រាយភាពតានតឹងនយោបាយផ្ទៃក្នុងរបស់ខ្មែរឲ្យចប់សព្វគ្រប់៕
Bull shit!!! អាចម៏ គោញីុ!!!
ReplyDeleteVietnam is still in full control of Hun Sen's head...
Delete