ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ទទួលបន្ទុកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច លោក ជាម យៀប ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំជាមួយសហភាពអឺរ៉ុប នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev |
រដ្ឋសភា កម្ពុជា ស្នើអាស៊ាន កុំនិយាយ ពីបញ្ហាសមុទ្រ ចិន ខាងត្បូង នៅក្នុងកិច្ចប្រជុំ កំពូល អាស៊ាន
RFA / វិទ្យុ អាស៊ី សេរី | ២៤ សីហា ២០១៦
រដ្ឋសភា កម្ពុជា នឹងរៀបចំ សំណើមួយ ដាក់ទៅប្រធាន មហាសន្និបាត អន្តរសភា អាស៊ាន កុំ ឲ្យដាក់បញ្ចូល បញ្ហាសមុទ្រ ចិន ខាងត្បូង ទៅក្នុងរបាយការណ៍ រួម។ អ្នកជំនាញ យល់ថា, កម្ពុជា មិនគួរ សកម្មពេកទេ ក្នុងរឿង សមុទ្រ ចិន ខាងត្បូងនេះ ព្រោះ អាចបង្ក ឲ្យមានបញ្ហា ទៅថ្ងៃ ខាងមុខ។
សភាកម្ពុជា នឹងធ្វើការ ស្នើសុំមួយ ទៅកាន់ប្រធាន របស់ មហាសន្និបាត អន្តរសភា អាស៊ាន អាយប៉ា (AIPA) ឲ្យដកចេញ ពីរបាយការណ៍ នូវឃ្លា ដែលពាក់ព័ន្ធ នឹងសមុទ្រ ចិន ខាងត្បូង។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ហើយក៏ជាតំណាងកម្ពុជា ទៅចូលរួមមហាសន្និបាតនេះ លោក ជាម យៀប បានឲ្យសារព័ត៌មានក្នុងស្រុកដឹងកាលពីថ្ងៃទី២២ សីហា ថា ការបង្ហាញជំហរបែបនេះរបស់សភាកម្ពុជា គឺឈរលើមូលហេតុថា កម្ពុជា មិនជាប់ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង នោះឡើយ។
ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់ឲ្យអាស៊ីសេរី ដឹងបន្ថែមនៅថ្ងៃទី២៤ សីហា ថា ជំហរដូចនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានទទួលសេចក្តីព្រាងនៃរបាយការណ៍នោះពីអគ្គលេខាធិការដ្ឋានរបស់អន្តរ សភាអាស៊ាន នៅទីក្រុងហ្សាកាតា (Jakarta)៖ «ប្រធានអាយប៉ា (AIPA) នឹង រៀបអត្ថបទរបាយការណ៍មួយមានគ្រប់បញ្ហាដែលត្រូវលើក ហើយផ្ញើទៅឲ្យសភាប្រទេសសមាជិកអាស៊ានដើម្បីឆ្លងយោបល់។ ពេលទទួលបានសេចក្តីព្រាងហ្នឹងហើយ ប្រទេសនីមួយៗរៀបចំជាយោបល់ឲ្យទៅប្រធានអាយប៉ា វិញ។ ប្រធានអាយប៉ា នឹងយកយោបល់នោះទៅគិតគូរ រួចរៀបចំរបាយការណ៍ថ្មីមួយ។ សេចក្តីព្រាងហ្នឹងនៅត្រូវយកទៅប្រជុំអនុម័តជាឯកច្ឆន្ទនៅទីក្រុង វៀងច័ន្ទ នៅថ្ងៃទី៥ មុននឹងយកទៅថ្លែងនៅក្នុងសម័យប្រជុំអាស៊ាន»។
ការសម្រេចចិត្តជាឯកច្ឆន្ទ កុងសង់ស៊ីសរបស់អាស៊ាន មានន័យថា បើកម្ពុជា មិនព្រមផ្លាស់ប្ដូរជំហរទេ ប្រទេសជាសមាជិកអាស៊ានដទៃទៀតត្រូវចាំបាច់សម្របតាម ដើម្បីឲ្យរបាយការណ៍រួមនេះអាចចេញទាន់ពេលវេលា។ ឧទាហរណ៍ស្រដៀងនេះដែរ បានកើតឡើងរួចម្តងទៅហើយនៅកិច្ចប្រជុំនៅទីក្រុងវៀងច័ន្ទ កាលពីខែកក្កដា កន្លងទៅ។ ពេលនោះ កម្ពុជា បដិសេធដាច់ខាតក្នុងការដាក់បញ្ចូលសេចក្តីសម្រេចរបស់តុលាការទីក្រុង ឡាអេ ទៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលជាលទ្ធផលធ្វើឲ្យសមាជិកអាស៊ានដទៃទៀតចាំបាច់ត្រូវស្របតាម កម្ពុជា ហើយដកសាលក្រមនោះចេញ ដើម្បីឲ្យសេចក្តីថ្លែងការណ៍នោះអាចធ្វើទៅបាន។
អ្នកជំនាញនយោបាយការបរទេស និងជាស្ថាបនិករបស់អង្គការសភាយុវជនខ្មែរ លោក ឡុង គឹមឃន យល់ថា បញ្ហាសមុទ្រចិនខាងត្បូងនេះមានវិសាលភាពលើសពីជម្លោះរវាងប្រទេស មួយនឹងប្រទេសមួយ។ វាជាជម្លោះរវាងប្រទេសច្រើនក្នុងតំបន់នឹងមហាអំណាច ដែលប៉ះពាល់ដល់អាស៊ានទាំងមូល។ លោកថា ការចេញមុខចេញមាត់របស់កម្ពុជា អាចនាំឲ្យខាតបង់ជាជាងចំណេញ៖ «រឿង សមុទ្រចិនខាងត្បូងនេះ យើងស្នើឲ្យដាក់ចូលពិភាក្សាក៏ខុស ស្នើឲ្យដកចេញក៏ខុស។ កម្ពុជា គួរនៅឲ្យស្ងៀមល្អជាងផ្ដួចផ្ដើមគំនិតឲ្យដក ឬដាក់ចូល ព្រោះបើយើងព្យាយាមឲ្យដាក់ចូល យើងនឹងមានភាពល្អក់កករជាមួយចិន បើយើងព្យាយាមឲ្យដកចេញ យើងនឹងមានភាពល្អក់កករជាមួយប្រទេសសមាជិកអាស៊ានមួយចំនួន ដែលជាភាគីនៃអ្នកទាមទារនៅជាប់ភូមិផងរបងជាមួយកម្ពុជា»។
មហាសន្និបាតអន្តរសភាអាស៊ាន នឹងធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និងលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ (28th and 29th ASEAN Summits and related Summits) ពី ថ្ងៃទី៦ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ គោលដៅរបស់កិច្ចប្រជុំកំពូលលើកទី២៨ និងលើកទី២៩ នេះ គឺដើម្បីពិភាក្សាកិច្ចសហការរបស់សហគមន៍អាស៊ានដើម្បីសម្រេចឲ្យបាន នូវទស្សនវិស័យសហគមន៍អាស៊ាន ២០២៥ និងដើម្បីផ្ដោតទៅលើបញ្ហាជុំវិញទំនាក់ទំនងរវាងអាស៊ាន និងប្រទេសក្រៅអាស៊ាន។ ក្រៅពីប្រទេសជាសមាជិកទាំង១០ កិច្ចប្រជុំកំពូលនេះក៏ត្រូវបានចូលរួមពីភាគីចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី អូស្ត្រាលី និងណូវែលហ្សេឡង់ដ៍៕
អ្នកនេសាទ យួន សម្លាប់ អ្នកនេសាទខ្មែរ នៅខេត្តកំពត មិនជួយដោះស្រាយរាស្ត្រ វាទៅឈឺឆ្អាលរឿងអាស៊ាន និងបញ្ហាសមុទ្រ ចិន ខាងត្បូង អែណាឆ្កុយ ពួកអាចុយម្រាយ អត់ប្រយោជន៍អស់នេះ។
ReplyDelete7:14 AM
ReplyDeleteAgreed
Do you know how many Cambodians died on the Thai fishing boats a year? And how many others were enslaved?
ReplyDelete